អ្នកកាន់សាសនាកាតូលិកចំនួន ៧ លាននាក់ (ស្មើនឹង ៨% នៃប្រជាជនទូទាំងប្រទេស) សហគមន៍អ្នកកាន់សាសនាកាតូលិកវៀតណាមកំពុងរស់នៅ ក្នុងភូមិសាស្ត្រចំនួន ៤៥០០ នៅទូទាំងប្រទេសវៀតណាម បាននិងកំពុងមានជីវភាពរស់នៅល្អបរវនឹងសាសនាកាតូលិក រួមចំណែកក្នុងការអភិវឌ្ឍ និងវិបុលភាពមាតុភូមិវៀតណាម។
នាបច្ចុប្បន្ននេះ ជីវភាពរស់នៅដ៏សុខសាន្តរបស់បងប្អូនកាន់សាសនាកាតូលិកគឺជាសមិទ្ធផលដែលទទួលបានក្នុងអំឡុងពេល ៥០០ ឆ្នាំនៃការចូលមក និងរីកចំរើននៃសាសនានេះ ( នាឆ្នាំ១៥៣៣ សាសនាកាតូលិចចាប់ផ្តើមវត្តមាន នៅប្រទេសវៀតណាម)។ អ្នកយកព័ត៌មានកាសែតរូបភាពវៀតណាម បានធ្វើដំណើរទៅកាន់បណ្តាភូមិសាស្ត្រកាន់សាសនាកាតូលិកចំណុះសហគមន៍អ្នកកាន់សាសនាកាតូលិចហាណូយ (Ha Noi) ហ្វេ (Hue) និងទីក្រុងហូជីមិញ (Ho Chi Minh) ដើម្បីឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់នូវបរិយាកាសសុខសាន្ត ជីវភាពរស់នៅបរវនឹងសាសនាកាតូលិក យកអស់កម្លាំងកាយចិត្តបំរើព្រះយេស៊ូ និងបំរើប្រជាជាតិរបស់អ្នកកាន់សាសនាកាតូលិកវៀតណាម។
ទីក្រុងហ្វេ (Hue) ទទួលដំណឹងល្អ
អ្នកកាន់សាសនាកាតូលិចចំនួន ២០០០ នាក់ បានមកព្រះវិហារ ភូកាម (Phu Cam) ចូលរួមក្នុងពិធីបុណ្យនៅថ្ងៃព្រះអាទិត្យ ដើម្បីស្តាប់ការពន្យល់ពីបូជាចារ្យវ័យក្មេង Giuse ង្វៀន ហ៊ឹវក្វឹកហ៊ុយ (Nguyen Huu Quoc Huy) ស្តីពីក្តីស្នេហា សាមគ្គីភាព និងភារកិច្ចរបស់អ្នកកាន់សាសនាកាតូលិក។ ក្នុងដំណើរការពន្យល់ បូជាចារ្យវ័យក្មេងរូបនេះបានសប្បាយរីករាយជូនដំណឹងស្តីពីតំបន់កាន់សាសនាកាតូលិចហ្វេ (Hue) (រួមមានខេត្ត ក្វាងទ្រី (Quang Tri) និងខេត្តធឿធៀនហ្វេ (Thua Thien Hue) ) បានរៀបចំពិធីបើកឆ្នាំព្រះយេស៊ូប្រកបដោយជោគជ័យ ដែលជាព្រឹត្តការណ៍សំខាន់បំផុត ចាប់ពីពិធីរំលឹកខួបអនុស្សាវរីយ៍ ១៥០ ឆ្នាំនៃទិវាបង្កើតតំបន់មានអ្នកកាន់សាសនាកាតូលិកហ្វេ (Hue) បានរៀបចំឡើង នា ១៨ ឆ្នាំមុន។ ដំណឹងល្អនេះ បានធ្វើអ្នកកាន់សាសនាកាតូលិកវត្តមាននៅព្រះវិហារនេះសប្បាយរីករាយយ៉ាងក្រៃងលែង។
បានឲ្យដឹងថា នាឆ្នាំ១៩៦០ ហ្វេ (Hue) មានកិត្តយសទទួលព្រះរាជក្រឹត្យ ដែលប្រកាសចេញដោយសម្តេចប៉ាប Gioan ១២ នៅបុរីវ៉ាទីកង់ អំពីបង្កើនតំបន់មានអ្នកកាន់សាសនាកាតូលិកហ្វេ (Hue) ក្លាយទៅជាសហគមន៍អ្នកកាន់សាសនាកាតូលិកហ្វេ (Hue) ស្មើនឹងសហគមន៍អ្នកកាន់សាសនាកាតូលិកហាណូយ (Ha Noi) និងទីក្រុងហូជីមិញ (Ho Chi Minh)។
ព្រះវិហារកាតូលិក ភូកាម (Phu Cam) គឺព្រះវិហារសំខាន់និងធំបំផុតមួយក្នុងសហគមន៍អ្នកកាន់សាសនាកាតូលិកហ្វេ (Hue) ស្ថិតលើភ្នំតូចភឿគក្វា (Phuoc Qua) ក្នុងភូមិសាស្ត្រខណ្ឌ ភឿគវិញ (Phuoc Vinh) ទីក្រុងហ្វេ (Hue)។ ព្រះវិហានេះគឺមួយក្នុងចំណោមបណ្តាព្រះវិហារធំ ល្បីឈ្មោះនិងបានកសាងពីយូរលង់មកនេះហើយ នៅទីក្រុងហ្វេ (Hue) ដែលជាទីកន្លែងជួបជុំអ្នកកាន់សាសនាកាតូលិកចំនួន ៦០០០ នាក់។ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យជារៀងរាល់សប្តាហ៍ បងប្អូនកាន់សាសនាកាតូលិកបានពាក់សំលៀកបំពាក់ស្អាត និងចូលរួមក្នុងពិធីបុណ្យ នៅព្រះវិហារនេះ។
មកទស្សនាសមាគមន៍អ្នកកាន់សាសនាកាតូលិក សួយរ៉ាវ (Suoi Rao) យើងខ្ញុំបានមើលឃើញពណ៌បៃតង់ពីចំការដាំកៅស៊ូ ដំណាំម្រេច និងបណ្តាប្រភេទផ្លែឈើ ចំណុះក្នុងបណ្តាកសិដ្ឋាន ដែលជួនកាលលេចចេញក្បែរព្រៃឈើ។ សមាគន៍អ្នកកាន់សាសនាកាតូលិក សួយរ៉ាវ (Suoi Rao) រួមមាន ៧៨០ នាក់ និងរកស៊ីដោយអភិវឌ្ឍសេដ្ឋកិច្ចកសិដ្ឋាន។
មកទស្សនាកសិដ្ឋានចិញ្ចឹមជ្រូកមេនិងពពែរបស់ប្តី ប្រពន្ធ លោក ង្វៀន គៀវហ៊ឹង (Nguyen Kieu Hung) និងលោកស្រី ត្រឹន ធីវ៉ឹន (Tran Thi Van) យើងខ្ញុំបានមើលឃើញជីវភាពសុខដុមរមនានៃតំបន់អ្នកកាន់សាសនាកាតូលិក ស្ថិតនៅក្បែរសមុទ្រ។ លោកស្រី ង្វៀន ធីហ័រ (Nguyen Thi Hoa) សប្បាយរីករាយចែករំលែកថា “គ្រួសារខ្ញុំបានដាំដំណាំកៅស៊ូ មានស្រះចិញ្ចឹមត្រី ទំហំ ៤ ហិចតា ដូច្នេះប្រាក់ចំណូលជាបង្គួរ។ កូនប្រុសរបស់ខ្ញុំបានរៀនសូត្រនៅសាលាកាតូលិក ស្វឹនឡុក (Xuan Loc) ដើម្បីបំរើព្រះយេស៊ូនិងស្រុកកំណើត”។
គ្រួសារអ្នកកាន់សាសនាកាតូលិក លោក ត្រឹនយុយក្វាង (Tran Duy Quang) (ភូមិ ១) បានលក់ត្រីទំងន់ ៨ តោន។ តំលៃប្រហែល ២០ ម៉ឺនសំរាប់មួយគីឡូក្រាម ដូច្នេះលោក ក្វាង (Quang) ទទួលបានប្រាក់ចំណេញជិត ៥០០ លានដុង។ ទម្រង់រូបភាពចិញ្ចឹមត្រីកំពុងរីកចម្រើន នៅគ្រួសារកាន់សាសនាកាតូលិកជាច្រើនក្នុងឃុំសួយរ៉ាវ (Suoi Rao)។ លោក ផាម វ៉ាន់ហ៊ីញ (Pham Van Hinh) ប្រធានសមាគមន៍កសិករឃុំបានឲ្យដឹងថា ក្នុងតំបន់មានប្រជាជនចិញ្ចឹមទឹកសាប ២៥ គ្រួសារ ក្នុងទំហំ ៣៥ ហិចតា។ មួយឆ្នាំលក់ចេញត្រីទឹកសាបគ្រប់ប្រភេទប្រហែល ៧០០ តោន។ នៅឆ្នាំនេះ ប្រមូលផលត្រីជាច្រើនសន្ធឹក តំលៃសមរម្យ ដូច្នេះកសិករទទួលប្រាក់ចំណូលជាបង្គួរ។
នៅវិស្សមកាលឆ្នាំនេះសមាគន៍អ្នកកាន់សាសនាកាតូលិក សួយរ៉ាវ (Suoi Rao) បានរៀបចំបណ្តាសកម្មភាពរៀនសូត្រ លត់ពត់ និងណែនាំនូវការធ្វើអំពើល្អសំរាប់កុមារ។ ទន្ទឹមនឹងការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច អ្នកកាន់សាសនាកាតូលិកតែងតែធ្វើអំពើល្អ និងសប្បុរសធម៌។ អ្នកកាន់សាសនាកាតូលិកមានជិវភាពធូរធាជាច្រើនគ្រួសារដែលជួយឧបត្ថម្ភបណ្តាគ្រួសារក្រីក្រ ឆ្លងកាត់ការលំបាកនិងកែលំអជីវភាពរបស់គេ./.
អត្ថបទនិងរូបថត៖ ថាញហ័រ ត្រឹនហៀវ ដាំង គីមភឿង