ប្រធាន និងអនុប្រធានគណៈប្រតិភូ និងសិស្សានុសិស្សចំនួន ៨ នាក់ ដែលបានឈ្នះមេដាយក្នុងព្រឹត្តិការណ៍ Asian Physics Olympiad ឆ្នាំ ២០២៥ បានថតរូបអនុស្សាវរីយ៍ (រូបថត៖ VOV)
ជាមួយនឹងលទ្ធផលនេះ សមិទ្ធិផលរបស់ក្រុមវៀតណាមបានលើសឆ្នាំមុន (មេដាយមាស១គ្រឿង មេដាយប្រាក់ ១ គ្រឿង មេដាយសំរឹទ្ធ ៦ គ្រឿង។ គណៈប្រតិភូវៀតណាមបានជាប់ចំណាត់ថ្នាក់ក្នុងក្រុមប្រទេស និងតំបន់ដែនដីចំនួន ៥ ដែលមានសមិទ្ធិផលខ្ពស់បំផុត រួមជាមួយនឹងប្រទេសចិន កូរ៉េខាងត្បូង តៃប៉ិ (ចិន) និងសហព័ន្ធរុស្ស៊ី។
APhO ឆ្នាំនេះមានការចូលរួមពីគណៈប្រតិភូចំនួន ៣០ មកពី ២៩ប្រទេសនិងតំបន់ក្នុងនោះមានបេក្ខជនចូលរួមប្រកួតចំនួន ២០៨ នាក់។ គណៈកម្មាធិការរៀបចំកម្មវិធី APhO ២០២៥ នឹងរៀបចំពិធីបិទ និងប្រគល់រង្វាន់នៅថ្ងៃទី ១២ ឧសភា៕