នាយករោងកុនកាយលឿងវៀតណាម ជាសិល្បករម្នា<
សិល្បករប្រជាជន ត្រេវ ទ្រុងកៀន (Trieu Trung Kien)នាយករោងកុនកាយលឿងវៀតណាម ជាសិល្បករម្នាក់ក្នុងចំណោមសិល្បករ ដែលទទួលបានការរាប់អាន និង ឱ្យតម្លៃខ្ពស់ពីសំណាក់មហាជន និង មជ្ឈដ្ឋានអ្នកជំនាញ ដោយគាត់មានការខិតខំប្រឹងប្រែងកែលំនាំកាយលឿង ដើម្បីឆ្លើយតបនឹងបម្លាស់ប្តូរនៃជីវភាពរស់នៅសហសម័យ។
សិល្បករប្រជាជន ត្រេវ ទ្រុងកៀន (Trieu Trung Kien)។
កាយលឿង ក៏ដូចជាទម្រង់សិល្បៈប្រពៃណីផ្សេងដទៃ នៃប្រទេសវៀតណាម សុទ្ធតែកំពុងប្រឈមនឹងបញ្ហាផ្លាស់ប្តូរ ដើម្បីឆ្លើយតបតម្រូវការថ្មីនៃមហាជននាបច្ចុប្បន្ន។
តាមសិល្បករប្រជាជន ត្រេវ ទ្រុងកៀន (Trieu Trung Kien)៖ “អតិថិជននឹងមករកកាយលឿង ដរាបណាកាយលឿងស្ថិតនៅលំដាប់ខ្ពស់ជាង”។ ហេតុនេះ កាយលឿងចាំបាច់ត្រូវបម្លាស់ប្តូរថ្មី ដើម្បីសមនឹងស្ថានភាពថ្មី។ ជាជាក់ស្តែង អ្នកប្រកបមុខរបរ ត្រូវខិតខំស្វែងយល់ ហ៊ានសាកល្បង ដើម្បីរកឃើញនូវវិធានការសមស្រប។
សិល្បករ សិល្បការិនី ដំឡើងរឿងក្រោមការណែនាំនៃសិល្បករប្រជាជន ត្រេវ ទ្រុងកៀន (Trieu Trung Kien)។
ជាការចាប់ផ្ដើមសម្រាប់ការខិតខំកំណែកាយលឿង សិល្បករប្រជាជន ត្រេវ ទ្រុងកៀន (Trieu Trung Kien) មានគម្រោងជាច្រើនដើម្បីសាកល្បង “ធ្វើថ្មី” កាយលឿន។ ជាក់ស្តែងដូចជា៖ សាកល្បងផ្សំផ្គុំរវាងកាយលឿង និងសៀក នៅក្នុងគម្រោង “ប្រវត្តិវៀតណាម” ឬកាយលឿងរឿង “ពាន់ឆ្នាំពពក-ស” ជាការសាកល្បងជាមួយគោលគំនិតផ្សំផ្គុំ រវាងកាយលឿងនឹងចម្រៀងចែវ (Cheo) សឹម (Xam) និង ចម្រៀងហ្វេ។ ជាពិសេស កាយលឿងរឿង “អារុណរះ” មានការផ្សំផ្គុំ រវាងកាយលឿងនឹងចម្រៀងសាធារណៈ៩X។ នៅក្នុងគម្រោងនេះ មិត្តយុវវ័យក្រុមតន្រ្តីសាធារណៈ ចំណុះក្លឹបសិល្បៈ HUB បាននាំយកភាសា rock, jazz, hip-hop។ល។ ធ្វើឱ្យបរិយាកាសកាយលឿងកាន់តែថ្មីប្លែក។
គម្រោងសាកល្បងថ្មីៗនេះ របស់សិល្បករប្រជាជន ត្រេវ ទ្រុងកៀន (Trieu Trung Kien) បានមហាជនទទួលយកជាមួយនឹងជំនោររលកអារម្មណ៍ផ្សេងៗ ពេលដែលប្រធានបទសម័យ 4.0 ដូចជាបញ្ញាសិប្បនិម្មិត AI វិទ្យាសាស្រ្តស្រមើស្រមៃ បាននាំមកបញ្ចូលក្នុងកាយលឿងប្រពៃណីនៃគម្រោង “បង្ហើបទ្វារ”។
ស្នាដៃ “ចំណងស្នេហ៍ភូមិវូដាយ (Vu Dai)” របស់សិល្បករប្រជាជន ត្រេវ ទ្រុងកៀន (Trieu Trung Kien)។
ខណៈពេលដំឡើងរឿង “បង្ហើបទ្វារ” ជូនរោងកុនកាយលឿងវៀតណាម សិល្បករប្រជាជន ត្រេវ ទ្រុងកៀន (Trieu Trung Kien) និង អ្នកនិពន្ធរឿង ហ្វាង ស៊ុងវៀត (Hoang Song Viet) ក៏កំណត់ថា នេះជាការសាកល្បងមួយ ចំពោះកាយលឿង។ “ចំពោះអ្នកប្រកបអាជីព យើងខ្ញុំតែងចង់សាកល្បងឱ្យបានច្រើន ធ្វើឱ្យបានច្រើននូវសិល្បៈកាយលឿង ហើយតែងមានបំណងចង់អភិរក្ស និងលើកស្ទួយសិល្បៈកាយលឿង ដោយវិធីមួយដ៏ល្អបំផុត ដើម្បីមានមនុស្សមួយថ្ងៃកាន់តែច្រើនបាន ស្គាល់ និង ស្រឡាញ់សិល្បៈនេះ “សិល្បករប្រជាជន ត្រេវ ទ្រុងកៀន (Trieu Trung Kien) រៀបរាប់។
ពេលមានបំណងដំឡើងរឿង “បង្ហើបទ្វារ” សិល្បករប្រជាជន ត្រេវ ទ្រុងកៀន (Trieu Trung Kien) និង ក្រុមការងារ មានការស្ទាក់ស្ទើរ ពីព្រោះលំបាកក្នុងការមិនដឹងតើលើកយកប្រធានបទអំពី AI បែបស្រមើប្រមៃមកក្នុងកាយលឿង ដោយរបៀបណា។ ជួនកាល គិតថាគម្រោងនឹងមិនអាចបន្តទៅមុខបាន ប៉ុន្តែចុងក្រោយ សិល្បករប្រជាជន ត្រេវ ទ្រុងកៀន (Trieu Trung Kien) និង ក្រុមការងារនៅតែប្តេជ្ញាធ្វើទាល់តែបាន។
កាយលឿងរឿង “បង្ហើបទ្វារ” បានបរិយាយ ដោយភាសារសិល្បៈប្រពៃណី ប៉ុន្តែពោរពេញដោយកត្តាសហសម័យ។ មានឈុតខ្លះបានច្រៀងចម្រៀងទំនើប ឬក៏ជាពណ៌សម្បុរនៃសិល្បៈតន្រ្តីកាយលឿង ប៉ុន្តែបានផ្សំផ្គុំតាមលំនាំថ្មី។ល។
រឿងសម្ដែងបានប្រើកត្តាបច្ចេកវិទ្យា អេក្រង visual សំឡេង និងពន្លឺ ជំនួយឱ្យរឿងសម្តែងមានភាពស្រស់ស្អាត រស់រវើក។ “យើងខ្ញុំខិតខំដំឡើងរឿងដែលជិតស្និទ្ធជាមួយនឹងយុវវ័យបំផុត ដោយវិធីនាំយកសិល្បៈសហសម័យដាក់បញ្ចូលក្នុងវណ្ណកម្មតាមរយៈតន្រ្តី វិចិត្រសិល្បៈ តុបតែងឆាក សម្លៀកបំពាក់។ល។ នេះក៏ជាទិសដៅមួយ ដែលយើងខ្ញុំនឹងខិតខំសិក្សានៅក្នុងគម្រោងជាច្រើន និង ក្នុងរឿងបន្តបន្ទាប់" សិល្បករប្រជាជន ត្រេវ ទ្រុងកៀន (Trieu Trung Kien) សង្កត់ធ្ងន់។
សិល្បករប្រជាជន ត្រេវ ទ្រុងកៀន (Trieu Trung Kien) អញ្ជើញទស្សនិកជនចូលរួមពិសោធនកម្មជាតួអង្គមួយនៅក្នុងរឿងកាយលឿង។
តាមសិល្បករប្រជាជន ត្រេវ ទ្រុងកៀន (Trieu Trung Kien) ទោះបីជួបឧបសគ្គ ទុក្ខលំបាកជាច្រើន ប៉ុន្តែសិល្បករ សិល្បការិនី ស្រឡាញ់មុខរបរ ប្តេជ្ញាអភិរក្ស លើកស្ទួយសិល្បៈកាយលឿង។
តាមសិល្បករប្រជាជន ត្រេវ ទ្រុងកៀន (Trieu Trung Kien) សិល្បៈកាយលឿង ធាតុដើមជាសិល្បៈមួយមានលក្ខណៈសម្រប សមាហរណកម្ម និងផ្លាស់ប្តូរខ្ពស់។ វាអាចក្រេបយករាល់តម្លៃជឿលឿនបំផុតនៃសិល្បៈសម្ដែងសហសម័យពិភពលោក ដើម្បីបំពេញភាពសម្បូរបែបសម្រាប់ភាសាសិល្បៈខ្លួនឯង។ នោះជាប្រៀបមួយធំ សម្រាប់កាយលឿងអាចសម្របនឹងស្ថានភាព ហើយស្វែងរកទិសដៅអភិវឌ្ឍ។
ទីឃកាល តាមសិល្បករប្រជាជន ត្រេវ ទ្រុងកៀន (Trieu Trung Kien) ពេលសមាហរណកម្មស៊ីជម្រៅ មានកម្រិតវិជ្ជាប្រហាក់ប្រហែលនឹងពិភពលោក ជាក់ច្បាស់នឹងកើតមានតម្រូវការស្វែងរកភាពខុសប្លែក រវាងបណ្តាខឿនវប្បធម៌។ ពេលនោះ យុវវ័យពិតជានឹងបង្កើតនិន្នាការវិលត្រឡប់មកជាមួយនឹងតម្លៃប្រពៃណី ចូលរួមលើកស្ទួយបេតិកភណ្ឌដូនតា ជាតិខ្លួន។ ហេតុនេះបណ្ដាទម្រង់សិល្បៈប្រពៃណី ជាតិ បច្ចុប្បន្នប្រសិនបើចេះខិតខំប្រឹងប្រែងល្អក្នុងការងារអភិរក្ស រក្សាអ្វីដែលមាន ការស្តារខឿនវប្បធម៌ សិល្បៈរបស់ប្រជាជាតិវៀតណាម ជាប្រការមួយអាចកើតឡើងបាន៕
អត្ថបទ៖ ថាវវី រូបថត៖ ត្រឹន ថាញយ៉ាង
ប្រែសម្រួល៖ រីកើង