មេចុងភៅ សៀវភៅរស់អំពីការធ្វើម្ហូបរបស់រដ្ឋធានីហាណូយ (Ha Noi) ... គឺជាពាក្យពេចន៍ដ៏ស្រស់ស្អាតសម្រាប់សិប្បការិនីធ្វើម្ហូប ង្វៀន ធីអាញទៀត (Nguyen Thi Anh Tuyet)។
មេចុងភៅ សៀវភៅរស់អំពីការធ្វើម្ហូបរបស់រដ្ឋធានីហាណូយ (Ha Noi) ... គឺជាពាក្យពេចន៍ដ៏ស្រស់ស្អាតសម្រាប់សិប្បការិនីធ្វើម្ហូប ង្វៀន ធីអាញទៀត (Nguyen Thi Anh Tuyet)។ ក្នុងនាមជាអ្នកត្រូវបានជ្រើសរើស ដើម្បីរក្សានូវភាពថ្លៃថ្នូរនៃមុខម្ហូបជាតិ លើសពីនោះ មុខម្ហូបនីមួយៗដែលសិប្បការិនីរូបនេះបានធ្វើក៏បង្កប់រឿងរ៉ាវ សារអំពីវប្បធម៌ ប្រពៃណី និងជនជាតិវៀតណាមផងដែរ។
មេចុងភៅ សៀវភៅរស់អំពីការធ្វើម្ហូបមុខរបស់ម្ហូបរដ្ឋធានី ហាណូយ (Ha Noi) ... ជាពាក្យពេចន៍សម្រាប់សិប្បការិនីធ្វើម្ហូប ង្វៀន ធីអាញទៀត (Nguyen Thi Anh Tuyet) ។ រូបថត៖ វៀត គឿង
“មានម្តង ពេលដែលខ្ញុំធ្វើមាន់ស្ងោរជាមួយផ្សិត ខ្ញុំប្រឡាក់សាច់មាន់ ហើយយកវាទៅចៀនភ្លាមៗ។ លោកយាយខាងម្តាយលឺសម្លេងប្រេងឆាពុះ គាត់បានត្បកក្បាល់ខ្ញុំ ព្រោះខ្ញុំមិនទុកឲ្យគ្រឿងទេសជ្រាបចូលសាច់មាន់”។ សិប្បការិនី អាញទៀត ( Anh Tuyet) បានរំលឹកមេរៀនដំបូងដែលជីដូនបង្រៀន។ វាបានឥទ្ធិពលយ៉ាងខ្លាំងលើការជ្រើសរើសអាជីពនៅ ពេលក្រោយរបស់សិប្បការិនី អាញទៀត (Anh Tuyet)។ សិប្បការិនីរូបនេះ បានបង្រៀនបច្ចេកទេសធ្វើម្ហូបបែបប្រពៃណីដែលមិនអាចខ្វះបានភាពល្អិតល្អន់ ល្អឥតខ្ចោះ និងប្រុងប្រយ័ត្ន។ ភាពថ្លៃថ្នុររបស់នារីវៀតណាមត្រូវបានបង្ហាញយ៉ាងច្បាស់លាស់នៅក្នុងផ្ទះបាយតូច។
ក្នុងនាមជាជំនាន់ទី ៧ នៃគ្រួសារដែលមានដើមកំណើតនៅរដ្ឋធានី ហាណូយ (Ha Noi) មានទំនៀមទម្លាប់ធ្វើមន្ត្រីរាជការ ដូច្នេះតាំងពីនៅក្មេង កុមារី អាញទៀត (Anh Tuyet) បានទទួលការអប់រំស្របតាមសីលធម៌របស់នារីហាណូយចាស់។ ការថែទាំគ្រួសារគឺជាស្តង់ដារមួយក្នុងចំណោមស្តង់ដារដំបូងដែលគាត់នេះត្រូវរៀន។ ដូច្នេះហើយ នៅអាយុ ៩ ឆ្នាំ កុមារី អាញទៀត (Anh Tuyet) បានដើរតាមជីដូនទៅផ្សារ ដើម្បីជ្រើសរើសគ្រឿងផ្សំ ចូលផ្ទះបាយ ដើម្បីរៀនធ្វើម្ហូបប្រពៃណីហាណូយ (Ha Noi)។ "អាជីពធ្វើម្ហូបអាហារ" របស់លោកស្រីត្រូវបានចាប់ផ្តើមនិងរីកចម្រើន ពីកុមារភាពនោះ។
យោងតាមសិប្បការិនី អាញទៀត (Anh Tuyet) គ្រឿងផ្សំមិនគ្រាន់តែជាសាច់ ត្រី បន្លែ មើម ជាដើម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតំណាងឱ្យចំណេះដឹងផ្នែកវេជ្ជសាស្ត្ររបស់ចុងភៅ ជួនកាលម្ហូបជាសារមួយ ដើម្បីបង្ហាញអ្វីដែលចុងភៅចង់និយាយ។ នោះមានន័យថា ចុងភៅពិតប្រាកដត្រូវតែដឹងពីរបៀបជ្រើសរើសគ្រឿងផ្សំ ដឹងថាម្ហូបណាល្អសម្រាប់សុខភាព ម្ហូបណាដែលបង្កគ្រោះថ្នាក់ដល់មនុស្សឈឺ និងម្ហូបណាដែលបណ្តាលឱ្យមានជាតិពុល។ ចុងភៅក៏ចាំបាច់យល់ដឹងពីសង្គម និងវប្បធម៌ ដើម្បីដឹងថា គ្រឿងផ្សំណាខ្លះអាចតំណាងឱ្យភាពថ្លៃថ្នូរនៃម្ហូបប្រពៃណីវៀតណាម ហើយផ្សព្វផ្សាយម្ហូបអាហារដល់មិត្តភក្តិជុំវិញពិភពលោក។ ហេតុដូច្នេះហើយ ពេលទទួលភារកិច្ចនូវការរៀបចំពិធីជប់លៀងជូនប្រមុខរដ្ឋទាំង ២១ នៅកិច្ចប្រជុំកំពូល APEC ឆ្នាំ ២០១៧។ ៦ ខែមុន ៦ ខែមុន សិប្បការិនី អាញទៀត (Anh Tuyet) បានសិក្សាវប្បធម៌របស់ប្រទេសនីមួយៗ ដើម្បីដឹងថា ពួកគេចូលចិត្តអ្វី ពិសារអាហារបួសឬទេ។ មុខម្ហូបឆ្ងាញ់ៗ រាប់រយមុខ ត្រូវបានមានឈ្មោះក្នុងបញ្ជីម្ហូបអាហារ បន្ទាប់មក សិប្បការិនី អាញទៀត (Anh Tuyet) គូសចោលបណ្តាមុខម្ហូនមិនសមរម្យជាបណ្តើរៗ រហូតដល់ពេលណាសល់តែមុខម្ហូបសមរម្យចំនួន ១២ ប៉ុណ្ណោះ។ ចាប់តាំងពីពេលនោះមក សិប្បការិនីរូបនេះបន្តជ្រើសរើសមុខម្ហូបចំនួន ៦ មុខ ដែលបង្ហាញអត្តសញ្ញាណប្រពៃណីបំផុត រួមមាន៖ ញាំផ្កាចេក ត្រីបាសសមុទ្រចំហុយមានរសជាតិចំនួនប្រាំ ណែមក្តាមសមុទ្រចៀន ណែមឆៅ ទាខ្វៃស្បែកស្រួយ និងបង្អែមដំឡូងពណ៌ស្វាយ។
មុខម្ហូបទាំងនោះដែលបានជ្រើសរើសមិនត្រឹមតែធានាបាននូវលក្ខណៈវិនិច្ឆ័យពោរពេញទៅដោយអត្តសញ្ញាណជាតិប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈមុខម្ហូបទាំងនោះ សិប្បការិនី អាញទៀត (Anh Tuyet) ចង់បញ្ជូនសារទៅកាន់ភ្ញៀវអំពីគ្រឿងទេសប្រពៃណីរបស់វៀតណាម អំពីប្រទេសត្រូពិចដែលមានកសិកផល និងផលិតផលពីព្រៃសម្បូរបែបនិងមិនអន់ជាងប្រទេសណាឡើយ។ លោកស្រីអាញទៀត (Anh Tuyet) បាននាំមុខម្ហូបវៀតណាមដ៏សាមញ្ញមកអញ្ជើញប្រមុខរដ្ឋនៃប្រទេសនានា។ នៅក្នុងផ្ទះបាយតូចមួយរបស់គ្រួសារនៅផ្លូវ ត្រឹន ហ៊ឹងដាវ ( Tran Hung Dao) សិប្បការិនី អាញទៀត (Anh Tuyet) បានបង្រៀនភាពអាថ៌កំបាំងជាច្រើននៃការចម្អិនត្រីបាសសមុទ្រចំហុយមានរសជាតិចំនួន ៥ ដែលជាមុខម្ហូបធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រមុខរដ្ឋនៅ APEC ២០១៧ ហើយបានក្លាយជាត្រីបាសសមុទ្រចំហុយដ៏ល្បីល្បាញ។
មុខម្ហូបទាំងនោះដែលបានជ្រើសរើសមិនត្រឹមតែធានាបាននូវលក្ខណៈវិនិច្ឆ័យពោរពេញទៅដោយអត្តសញ្ញាណជាតិប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈមុខម្ហូបទាំងនោះ សិប្បការិនី អាញទៀត (Anh Tuyet) ចង់បញ្ជូនសារទៅកាន់ភ្ញៀវអំពីគ្រឿងទេសប្រពៃណីរបស់វៀតណាម អំពីប្រទេសត្រូពិចដែលមានកសិកផល និងផលិតផលពីព្រៃសម្បូរបែបនិងមិនអន់ជាងប្រទេសណាឡើយ។ លោកស្រីអាញទៀត (Anh Tuyet) បាននាំមុខម្ហូបវៀតណាមដ៏សាមញ្ញមកអញ្ជើញប្រមុខរដ្ឋនៃប្រទេសនានា។ នៅក្នុងផ្ទះបាយតូចមួយរបស់គ្រួសារនៅផ្លូវ ត្រឹន ហ៊ឹងដាវ ( Tran Hung Dao) សិប្បការិនី អាញទៀត (Anh Tuyet) បានបង្រៀនភាពអាថ៌កំបាំងជាច្រើននៃការចម្អិនត្រីបាសសមុទ្រចំហុយមានរសជាតិចំនួន ៥ ដែលជាមុខម្ហូបធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រមុខរដ្ឋនៅ APEC ២០១៧ ហើយបានក្លាយជាត្រីបាសសមុទ្រចំហុយដ៏ល្បីល្បាញ។
ដោយភាពល្បីល្បាញរបស់ខ្លួន មុខម្ហូបហាណូយ (Ha Noi) ដែលមានយីហោ “សិប្បការិនី អាញទៀត (Anh Tuyet)” មានវត្តមាននៅក្នុងភោជនីយដ្ឋានជាច្រើន ក្នុងទីក្រុងធំៗ ជុំវិញពិភពលោក។ ជាពិសេស រូបភាពរបស់សិប្បការិនី អាញទៀត (Anh Tuyet) និងម្ហូបអាហារពិសេសរបស់រដ្ឋធានីហាណូយ (Ha Noi) ក៏បានណែនាំនិងធ្លាប់ស្គាល់សម្រាប់សាធារណជនអាមេរិក រុស្ស៊ី និងបរទេសតាមរយៈ ស្ថានីយ៍ទូរទស្ស Discovery Channel, BBC, SRG, New York ឬស្ថានីយ៍ទូរទស្សន៍អាល្លឺម៉ង់ បារាំង ជប៉ុន កូរ៉េខាងត្បូង... សម្រាប់សិប្បការិនី អាញទៀត (Anh Tuyet) នៅពេលដែលចម្អិនម្ហូបចប់ ការមើលអ្នកដ៏ទៃទទួលទានម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ គឺជាសុភមង្គលរបស់គាត់ដែលពិបាកពណ៌នាបានទេ។ សេចក្តីរីករាយរបស់មេចុងភៅគឺសាមញ្ញណាស់។
សម្រាប់សិប្បការិនី អាញទៀត (Anh Tuyet) ការធ្វើម្ហូបគឺជាសិល្បៈ ម្ហូបនឹងបង្កើតព្រលឹងនៃប្រទេសជាតិ បន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗសម្រាប់មនុស្សដែលតែងតែឆ្ពោះទៅកាន់ស្រុកកំណើត។ ចុងភៅក៏ជាអ្នកបញ្ចូលវប្បធម៌ និងរក្សានូវភាពថ្លៃថ្នូរនៃម្ហូបអាហាររបស់ប្រទេសខ្លួនផងដែរ។ នៅកណ្តាលរដ្ឋធានីហាណូយ (Ha Noi) មុខម្ហូបមានការផ្លាស់ប្តូរជាច្រើន ដោយការបញ្ចូល និងលាយឡំជាមួយមុខម្ហូបដ៏សម្បូរបែបជាច្រើនមកពីជុំវិញពិភពលោក ប៉ុន្តែភោជនីយដ្ឋាន នៅផ្ទះលេខ ២៥ វិថី ម៉ាមៃ ( Ma May) សង្កាត់ ហាងបួម (Hang Buom) ខណ្ឌ ហ័នគៀម (Hoan Kiem) រដ្ឋធានី ហាណូយ (Ha Noi) របស់សិប្បការិនី អាញទៀត (Anh Tuyet) នៅតែរក្សាបាននូវភាពប្រពៃណីរបស់រដ្ឋធានីហាណូយ នាសម័យមុន។ នេះក៏ជាភោជ្ជនីយដ្ឋានតែមួយគត់ដែលបម្រើបាយ សម្ល តាមវិធីប្រពៃណី ដែលជាកន្លែងពិសេសមួយនៅកណ្តាលរដ្ឋធានីហាណូយ (Ha Noi) ដ៏អ៊ូអរ ប៉ុន្តែភោជ្ជនីយដ្ឋាននេះនៅតែរក្សាបាន "ភាពថ្លៃថ្នូរនៃម្ហូបហាណូយ (Ha Noi) "។
នឹកឃើញនូវមុខម្ហូបឆ្ងាញ់ៗ ដែលលោកយាយរបស់សិប្បការិនី អាញទៀត (Anh Tuyet) ធ្លាប់ធ្វើម្ហូប, សិប្បការិនីរូបនេះបានចែករំលែកថា៖ “គ្រួសារខ្ញុំមានភាពអាថ៍កំបាំងល្អៗ ដែលបន្សល់ទុកដល់ជំនាន់ក្រោយ ដូច្នេះខ្ញុំក៏ណែនាំកូនៗចៅៗឱ្យចេះប្រើប្រាស់គ្រឿងទេសឲ្យបានត្រឹមត្រូវ ឧទាហរណ៍ ទឹកស៊ីអ៊ីវ ត្រូវប្រើម៉ាក “ឆ្មាខ្មៅ (Meo Den)” ដែលប្រើប្រាស់ក្នុងដំណើរការធ្វើម្ហូប មុខម្ហូបនោះទើបឆ្ងាញ់។ មានពេលមួយ ដែលចៅស្រីមានអាយុ ៥ ឆ្នាំរបស់ខ្ញុំបានងរនិងនិយាយថា នេះមិនមែនជារសជាតិទឹកស៊ីអ៊ីវរបស់យាយទេ នៅពេលដែលចៅភ្លក់ស៊ុតចៀនជាមួយទឹកស៊ីអ៊ីវផ្សេងទៀត។"
នេះប្រៀបដូចជាខ្សែអរូបីដែលបន្តបេសកកម្មរក្សាមុខម្ហូបរបស់រដ្ឋធានី ហាណូយ (Ha Noi) ដែលបានរក្សាទុកក្នុងគ្រួសារសិប្បការិនី អាញទៀត (Anh Tuyet) ។ មុខម្ហូបនីមួយៗប្រៀបដូចជាទូកដែលផ្ទុកនូវភាពស្រស់ស្អាតវប្បធម៌ប្រពៃណីរបស់ប្រទេស និងប្រជាជាតិ។ ដូច្នេះ ទោះបីមានអាយុជាង ៧០ឆ្នាំហើយក៏ដោយ ក៏សិប្បការិនី អាញទៀត (Anh Tuyet) នៅតែស្រលាញ់ទូកនោះ./.
ទោះបីមានអាយុជាង ៧០ឆ្នាំហើយក៏ដោយ ក៏សិប្បការិនី អាញទៀត (Anh Tuyet) នៅតែស្រលាញ់ការផ្សព្វផ្សាយវប្បធម៌ធ្វើម្ហូបវៀតណាមដល់មិត្តភក្តិអន្តរជាតិ។ រូបថត៖ សិប្បការិនី អាញទៀត (Anh Tuyet) ផ្តល់
អនុវត្ត៖ ថាវវី វៀតគឿង រូបថត៖ វៀតគឿង
ប្រែសម្រួលដោយង្វៀនយ៉ាង