ក្នុងប៉ុន្មានថ្ងៃនេះ តាមបណ្តោយផ្លូវអន្តរភូមិឆ្លងកាត់ភូមិ កំពង់ទ្រព្យ អា និងភូមិ ចុងផ្នូរ ឃុំ អាននិញ (ទីក្រុង កឹនធើ) មិនពិបាកដើម្បីប្រទះឃើញទិដ្ឋភាពបណ្តាក្រុមគ្រួសារប្រជាជនកំពុងមមាញឹកកែច្នៃងៀតត្រីផ្ទក់នោះឡើយ។ នៅទីធ្លាគេហដ្ឋាន ពលករ ពលការិនីរហ័សរហួនដៃទៅតាមដំណាក់កាលនីមួយៗ៖ សម្អាតត្រី កោសស្រកាត្រី ប្រឡាក់គ្រឿងទេស ហាលថ្ងៃ ចុងក្រោយគឺផលិតផលសម្រេច បង្កើតបានជាចង្វាក់ពលកម្មដ៏មមាញឹកនៅជនបទ។
តាមបណ្តោយផ្លូវអន្តរភូមិឆ្លងកាត់ភូមិ កំពង់ទ្រព្យអា ភូមិ ចុងផ្នូរ ចំណុះឃុំ អាននិញ (ទីក្រុង កឹនធើ) បច្ចុប្បន្នមានសិប្បកម្មផលិតងៀតត្រីផ្ទក់ចំនួន ៣ រួមចំណែកបង្កើតការងារធ្វើសម្រាប់ប្រជាជននៅមូលដ្ឋាន ជាពិសេសបងប្អូនជនជាតិ ខ្មែរ។
ដើម្បីផលិតងៀតត្រីផ្ទក់មានគុណភាពខ្ពស់ វត្ថុធាតុដើមត្រូវតែជាត្រីស្រស់។ បន្ទាប់ពីទទួលបានត្រីត្រូវបានកាត់ក្បាល កោសស្រកា វះពោះ កាត់បង្កើតជារូបរាង ហើយប្រឡាក់គ្រឿងទេស។លោក យ៉ាញ់ ថៃទឿង ជនជាតិ ខ្មែរ ម្ចាស់ក្រុមគ្រួសារធ្វើអាជីវកម្មងៀតត្រីផ្ទក់ ត្រាងទឿង (ភូមិ ចុងផ្នូរ ឃុំ អាននិញ ទីក្រុង កឹនធើ) បានឲ្យដឹងថា ជាមធ្យមសិប្បកម្មលក់ចេញងៀតត្រីផ្ទក់ជាង ៤០ គីឡូក្រាមជារៀងរាល់ថ្ងៃ។ មមាញឹកបំផុតនៅចុងឆ្នាំ ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំវៀតណាម បរិមាណផលកើនឡើងជាង ១០០ គីឡូក្រាមក្នុងមួយថ្ងៃ តម្លៃលក់ប្រែប្រួលចាប់ពី ២២០.០០០ ដុងដល់ ២៤០.០០០ ដុងក្នុងមួយគីឡូក្រាម។
យោងតាមលោក ទឿង ផលិតផលភាគច្រើនត្រូវបានលក់ក្នុងស្រុក ប្រមូលផ្តុំនៅតាមបណ្តាខេត្ត ក្រុងតំបន់ប៉ែកខាងលិចនៃភូមិភាគខាងត្បូង។ បច្ចុប្បន្នសិប្បកម្មផ្តល់ការងារធ្វើជូនពលករអចិន្ត្រៃយ៍ចំនួន ១០ នាក់ រដូវមមាញឹកកើនចំនួនឡើងទៅដល់ ២២ នាក់ រួមចំណែកបង្កើតការងារធ្វើជូនប្រជាជននៅមូលដ្ឋាន ជាពិសេសគឺបងប្អូនជនជាតិ ខ្មែរ។
សិប្បកម្មកែច្នៃងៀតត្រីផ្ទក់នៅមូលដ្ឋានបានបង្កើតការងារធ្វើជាប្រចាំសម្រាប់បងប្អូនជនជាតិ ខ្មែរ ផ្តល់ប្រាក់ចំណូលស្ថិរភាព រួមចំណែកកែលម្អសេដ្ឋកិច្ចគ្រួសារ។
បងស្រី ថាច់ ធីផៃ មានបទពិសោធន៍ជិត ៩ ឆ្នាំក្នុងការកែច្នៃងៀតត្រីផ្ទក់នៅសិប្បកម្មផលិតងៀតត្រីផ្ទក់ ត្រាងទឿង កំពុងមមាញឹករៀបត្រីងៀតឲ្យទាន់ថ្ងៃក្តៅ។មុនពេលផ្តើមអាជីវកម្មផលិតកម្មងៀតត្រីផ្ទក់ គ្រួសាររបស់លោក ទឿង ប្រកបរបរធ្វើស្រែ និងជួញដូរខ្នាតតូចជាចម្បង។ ដោយមានបទពិសោធន៍ជិត ១០ ឆ្នាំធ្វើការងារស្វែងយល់ពីទីផ្សារ លោកមានឧត្តមភាពក្នុងកិច្ចការបុរេសកម្ម កសាងនិងរក្សារឹងមាំនាំចេញផលិតផល លើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម អាជីវកម្មពីមួយជំហានទៅមួយជំហាន។
សិប្បកម្មផលិតកម្មត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ បានរដ្ឋឧបត្ថម្ភថវិកាដំបូង ៣០% ពីកម្មវិធីជំរុញឧស្សាហកម្មដើម្បីទិញគ្រឿងឧបករណ៍។ ក្នុងនោះ ការវិនិយោគលើឡសម្ងួតជួយសិប្បកម្មត្រៀបលក្ខណៈផលិតក្នុងរដូវភ្លៀង។ “ការឧបត្ថម្ភនេះបានផ្តល់ប្រភពកម្លាំងបន្ថែមទាំងសម្ភារៈ ព្រមទាំងស្មារតី ជួយឱ្យខ្ញុំក្លាហានហ៊ានវិនិយោគ និងពង្រីកទូលាយផលិតកម្ម” លោក ទឿង ឲ្យដឹង។
បងស្រី ថាច់ ធី ផៃ អ្នកកែច្នៃងៀតត្រីផ្ទក់នៅសិប្បកម្មផលិតកម្មងៀត ត្រាងទឿង មានប្រសាសន៍ថា បងស្រីបានធ្វើការក្នុងសិប្បកម្មនេះតាំងពីបង្កើតដំបូងមកម្ល៉េះ ហើយឥឡូវនេះមានបទពិសោធន៍ជិត ៩ ឆ្នាំក្នុងវិជ្ជាជីវៈ។
ឆ្លងកាត់ដំណាក់កាលលាងសម្អាត ត្រីផ្ទក់ត្រូវបានប្រឡាក់គ្រឿងទេសដូចជា អំបិល ស្ករ ប៉ីចេង អាស្រ័យលើតម្រូវការរបស់អតិថិជនអាចបន្ថែមម្សៅម្ទេស ឬម្រេចកិន។
បន្ទាប់ពីប្រឡាក់ ត្រីផ្ទក់ត្រូវបានដាក់ហាលលើបន្ទះឫស្សី។ ប្រហែល ២០ នាទីត្រឡប់ម្តងដើម្បីធានាត្រីស្ងួតបានឆាប់ ស្មើ និងមិនងកោង។
ប្រកបរបរនេះ ដំណាក់កាលលំបាកលំបិនបំផុត គឺត្រូវឈរនៅក្រោមកម្តៅថ្ងៃត្រង់ ហើយតាមដានអាកាសធាតុជានិច្ច។“ពីមុន ខ្ញុំភាគច្រើនធ្វើស្រែ និងស៊ីឈ្នួលបានជាប្រាក់ចំណូលមិនស្ថិតស្ថេរ ហើយមិនគ្រប់ ផ្គត់ផ្គង់គ្រួសារ។ ចាប់តាំងពីសិប្បកម្មកែច្នៃងៀតត្រីផ្ទក់ផ្តើមដំណើរការមក ខ្ញុំមានការងារធ្វើទៀងទាត់ ប្រាក់ចំណូលស្ថេរភាពជាងមុន ជួយឱ្យខ្ញុំគិតគូរគ្រួសារបានកាន់តែប្រសើរជាង” បងស្រី ផៃ ចែករំលែក។
យោងតាមបងស្រី ផៃ ដើម្បីផលិតងៀតត្រីផ្ទក់មានគុណភាព វត្ថុធាតុដើមត្រូវតែជាត្រីស្រស់។ បន្ទាប់ពីទទួលបានត្រី កាត់ក្បាល កោសស្រកា វះពោះ បង្កើតរូបរាង និងប្រឡាក់ គ្រឿងទេស។ ត្រីត្រូវបានប្រឡាក់ទុកមួយយប់ បន្ទាប់មកហាលថ្ងៃរយៈពេលបួនថ្ងៃ។ ជំហានសំខាន់បំផុតគឺពិនិត្យកម្រិតសំណើម និងពេលវេលាហាលគោលបំណងធានាថាត្រីងៀតស្ងួតស្តង់ដារ មិនរឹងពេក ឬសើមពេកឡើយ។ ដូច្នេះហើយត្រីនឹងរក្សាបានពណ៌ធម្មជាតិ រសជាតិឆ្ងាញ់ មិនក្លិនឆ្អាប ដុះផ្សិត។ ផលិតផលសម្រេចត្រូវបានវេចខ្ចប់ បិទស្លាក ហើយចែកចាយ។
លោក យ៉ាញ់ ថៃទឿង ម្ចាស់អាជីវកម្មងៀតត្រីផ្ទក់ ត្រាងទឿង កំពុងពិនិត្យគុណភាពត្រីងៀត ដើម្បីធានាផលិតផលសម្រេចតាមស្តង់ដារ។
ត្រីត្រូវហាលឲ្យស្ងួតនៅក្រោមកម្តៅពេញគ្រប់បួនថ្ងៃ ធានាស្ងួតល្មម - មិនរឹងពេក ហើយមិនសើមពេក។សិប្បកម្មងៀតត្រីផ្ទក់កំពុងសកម្មអស់ពលានុភាពដើម្បីបំពេញតម្រូវការទីផ្សារសម្រាប់បុណ្យចូលឆ្នាំ វៀតណាម ។ នេះក៏ជាឱកាសមួយសម្រាប់ប្រជាជន ជាពិសេសបងប្អូនជនជាតិ ខ្មែរ នៅមូលដ្ឋានមានការងារធ្វើបន្ថែម បង្កើនប្រាក់ចំណូល និងកែលម្អជីវភាពរស់នៅ៕