ព័ត៌មាន

សិក្ខាសាលា “គំនិតថ្មីខ្សែក្រវ៉ាត់និងផ្លូវ៖ឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការវៀតណាម-ចិន”

 
  ទិដ្ឋភាពនៃសិក្ខាសាលា 

នាព្រឹកថ្ងៃទី២៥ ខែសីហា​ ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ វិទ្យាស្ថានការ​ទូតវៀតណាមបា​ន រួមសហកា​រជាមួយ​ស្ថានទូត​សាធារណ រ​ដ្ឋប្រជាធិបតេយ្យប្រជាមានិតចិន​រៀបចំ សិ​ក្ខាសាលា ក្រោមប្រធានបទ​ “គំនិត​ថ្មីខ្សែក្រ​វ៉ាត់​និង​ផ្លូវ៖ ឱកាសថ្មីសម្រាប់កិច្ចសហ​​ប្រតិបត្តិការ​វៀតណាម-ចិ​ន”។ 
 
នេះជាសកម្ម​ភាពផ្លាស់ប្តូរមតិរវាងស្ថាប័ន​ស្រាវជ្រាវ របស់ប្រទេ​សទាំងពីរ ស្តីពីខ្លឹម​សារ​និង​ការអនុវត្ត​ជាក់ស្តែង​នូវ​គំនិត​ថ្មីខ្សែក្រវ៉ាត់​ និងផ្លូវ របស់ចិន តាមនោះ ​ស្វែងរកឱកាសសហប្រតិបត្តិការក្នុង​ក្របខ័ណ្ឌនៃ​គំនិតថ្មី នេះ។ ​ថ្លែងមតិក្នុងពិធី ប​ណ្ឌិត Le Hai Binh នាយ​ករងវិទ្យសា្ថនការទូត​បាន​សង្កត់ធ្ងន់ថា៖
 
“ក៏ដូច​ជាដៃគូដទៃដែរ​ “គំនិតថ្មីខ្សែក្រវ៉ាត់និងផ្លូវ​នឹងនាំមកឱ​កាស សហប្រតិ បត្តិការ​សម្រាប់​វៀត​ណាម ក្នុង​ការអភិវឌ្ឍន៍​មូលដ្ឋានហេ​ដ្ឋារចនាសម្ព័ន្ធ​តាមរយៈ កិច្ចសហប្រតិបត្តិការលើវិ​ស័យហិរញ្ញវ​ត្ថុ ជាមួយចិន ក្នុង​ក្រប​ខ័ណ្ឌនៃគោល​គំនិត នេះ។ លើកពីនេះទៅទៀត គំ​និតថ្មីនេះ នឹងនាំមកឲ្យវៀតណាម​ ឱកាសអភិវឌ្ឍន៍ សេដ្ឋកិច្ច​ពាណិជ្ជកម្មវៀត​ណាម-ចិន ក្នុងបរិបទដែលចិនជាដៃគូពា​ណិជ្ជកម្មសំខាន់ ជួរមុខរ​បស់វៀតណា​ម។ ប្រការ​នេះ នាំមកផលប្រយោជ​ន៍ជាក់ស្តែងសម្រាប់ប្រជា ជ​ននៃប្រទេសទាំងពី​រ រួមចំណែកទៅក្នុងស​ន្តិភាព​ ស្ថិរភាព​ និងភាពសម្បូររុ​ងរឿង ​រួមក្នុងតំបន់”​៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 


top