ព័ត៌មាន

សិក្ខាសាលាអន្តរជាតិស្តីពីចាប់ផ្តើមអាជីវកម្មដោយច្នៃប្រឌិតវៀតណាមឆ្នាំ ២០១៩៖ បទពិសោធន៍ដ៏មានតម្លៃសម្រាប់ Start-up វៀតណាម


 ចាប់ផ្តើមអាជីវកម្មដោយច្នៃប្រឌិត (VietNam Startup ៤.០) វៀតណា (រូបថត៖ vov.vn)
 

នាព្រឹក​ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ សមាគមចាប់​ផ្ដើមអាជីវកម្មជាតិ (VINEN) បាន​សហការ​​ជាមួយ​ក្រុមហ៊ុនបច្ចេកវិទ្យាអប់​រំ NOVA ដើម្បីរៀបចំ​សិក្ខាសាលា​អន្តរជាតិ​ស្តីពី​ការ​ចាប់​ផ្តើម​អាជីវកម្ម​ដោយ​ច្នៃប្រ​ឌិតវៀតណាមដោយមានប្រធាន​បទ​“ សហគ្រិនវៀតណាម​ត្រៀមខ្លួនជា​ស្រែងឆ្ពោះទៅទីផ្សារ​ធំនិង​ចាក់​គ្រឹះសម្រាប់​ការកសាងវប្បធម៌ក្រុមហ៊ុ​ន​យ៉ាងគង់វង់ជានិច្ច»។
 
សិក្ខាសាលា​នេះមានការចូលរួមពីតំណាងជិត ៨០០ នាក់ដែលជាអ្នកជំនាញខាងសេដ្ឋកិច្ច     សហគ្រិន​ជោគ​ជ័យ​ រួមទាំងអ្នកចាប់ផ្តើមអាជិវកម្ម (Startup) ផ្សេងៗទៀតផងដែរ ។ ព្រឹត្តិការណ៍​ចាប់​ផ្តើម​អាជីវកម្ម​ដោយ​ច្នៃប្រ​ឌិត (VietNam Startup ៤.០) របស់វៀតណាមត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំ ដើម្បីរួម​ចំណែក​ក្នុង​ការតភ្ជាប់​និងរីកសាយ​ភាយនូវស្មារតីនេះផងដែរ។ លោកសាស្ត្រាចារ្យរ​ង បណ្ឌិត Dinh Viet Hoa ប្រ​ធានសមាគម​ចាប់ផ្ដើមអាជីវកម្មជាតិ​ និងជាតំណាងគណៈកម្មការរៀបចំព្រឹ​ត្តិការណ៍​បានមាន​ប្រសាសន៍​ថា៖
 
«គោល​បំណងនៃព្រឹត្តិការណ៍នេះគឺជាការចែករំលែកផ្នត់គំនិតនៃការចាប់ផ្តើមអាជីវកម្មដោយច្នៃប្រឌិត។ មិន​ថា​ន​រណា​ក៏ចាប់ផ្តើមអាជីវកម្មដោយច្នៃប្រឌិត ទទួលបានជោគជ័យនដែរឬទេ ហើយការចាប់​អាជីវកម្ម​ដោយ​ច្នៃ​ប្រឌិតមាន​បញ្ហាប្រឈមជាច្រើន ដែលក្នុង​នោះមា​នចំណុចណាល្អខ្លះ ​ហើយ​តើអ្នក​ណាអាច​ដេញ​តាម​បាន​ដែរ​ឬទេ​។ ទន្ទឹមនឹងនេះ មានវាគ្មិននឹងចែករំលែកអំពីបញ្ហាសកលលោក ស្ថាន​ភាព​នៅវៀ​តណា​មនិ​ងពិភ​ពលោក​ រួមទាំងបទពិសោធន៍​នៃអង្គភាព​អាជីវកម្ម​ដែលទទួល​បានជោគជ័យ​នៅក្នុង​បរិយាកាស​វៀត​ណាម​»ផង​ដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 


top