សាឡាត់រមៀលជាមួយបាយស្រា សាច់ជ្រូកនិងបង្គាគឺជាម្ហូបឈ្ងុយឆ្ងាញ់មួយរបស់ប្រជាជនហាណូយ (Ha Noi) ដែលពួកគេចូលចិត្តពិសារ នៅរដូវក្តៅដើម្បីបំបាត់ភាពធុញទ្រាន់និងបង្កើនភាពស្រស់ក្នុងពេលបាយ។
សាឡាត់រមៀលជាមួយបាយស្រា សាច់ជ្រូកនិងបង្គាដែលជាម្ហូបរបស់ប្រជាជនហាណូយ នៅសម័យមុន និងបង្ហាញពីភាពប៉ិនរបស់ចុងភៅ នៅក្នុងជម្រើសគ្រឿងផ្សំនិងគ្រឿងទេស ក្នុងដំណើរការកែច្នៃ។ ដើម្បីធ្វើមុខម្ហូបនេះពួកគេចាំបាច់ជ្រើសរើសសាឡាត់ដែលមានស្លឹកក្រាស់ ស្លឹកធំនិងមានរសជាតិជូរចត់បន្តិច។
គ្រឿងផ្សំត្រូវបានជ្រើសរើស រួមមាន៖ មើមខ្ទឹមឡាង (Lang) ដើមទាប មើមតូចតែក្រអូបណាស់ នំបញ្ចុក។ គ្រឿងផ្សំសំខាន់បំផុតក្នុងមុខម្ហូបនេះគឺស្រាបាយស្លជាមួយស្ករអំពៅ។ គេត្រូវជ្រើសរើសបាយស្រាដែលទើបយកចេញពីឆ្នាំងដែលកំពុងដាំស្រា។ គ្រាប់អង្ករដំណើបនៅពេលនោះនៅតែទុកទឹកនិងស្រា បន្ទាប់មកគេយកគ្រាប់បាយស្រាយដែលធ្វើឲ្យស្ងួត ហើយស្លជាមួយស្ករអំពៅ។ សាច់ជ្រូកគឺសាច់បីជាន់ (មានទាំងខ្លាញ់និងសាច់) បន្ទាប់មកស្ងាច់ជ្រូកស្ងោរឆ្អិននិងហាន់ជាចំណិតៗ ។ ទន្ទឹមនឹងនេះ ជ្រើសរើសបង្គាស្រស់ សាច់រឹងនិងបានលីងជាមួយអំបិលបន្តិច ។