មិនត្រឹមរួមចំណែកនាំវៀតណាមពីប្រទេសមួយនាំចូលអង្ករ ក្លាយជាប្រទេសមួយនាំចេញអង្ករល្បីលើពិភពលោក សាស្ត្រាចារ្យ បណ្ឌិត វ៉ តុងស្វឹន (Vo Tong Xuan) នៅទាំងបាននាំយកការស្រាវជ្រាវអំពីស្រូវអង្កររបស់ខ្លួនទៅកាន់ប្រទេសជប៉ុន ទ្វីបអាហ្វ្រីក និងប្រទេសផ្សេងៗជាច្រើនលើពិភពលោក។
មិនត្រឹមរួមចំណែកនាំវៀតណាមពីប្រទេសមួយនាំចូលអង្ករ ក្លាយជាប្រទេសមួយនាំចេញអង្ករល្បីលើពិភពលោក សាស្ត្រាចារ្យ បណ្ឌិត វ៉ តុងស្វឹន (Vo Tong Xuan) នៅទាំងបាននាំយកការស្រាវជ្រាវអំពីស្រូវអង្កររបស់ខ្លួនទៅកាន់ប្រទេសជប៉ុន ទ្វីបអាហ្វ្រីក និងប្រទេសផ្សេងៗជាច្រើនលើពិភពលោក។ នោះជាមូលហេតុ លោកបានមិត្តភក្តិអន្តរជាតិស្រឡាញ់រាប់អាន ហើយផ្ដល់នាមជា “Dr.Rice”(បណ្ឌិតស្រូវអង្ករ)។
នៅឆ្នាំ២០២២ អគ្គកុងស៊ុលជប៉ុន ប្រចាំនៅទីក្រុងហូជីមិញ សហការនឹងសកលវិទ្យាល័យ ណាមកឹនធើ (Nam Can Tho) រៀបចំពិធីប្រគល់ជូន “គ្រឿងឥស្សារិយយសអរុណរះ រស្មីពណ៌មាស និងបន្ទះខ្សែបូ ក (ribbon)” របស់រដ្ឋាភិបាលជប៉ុនដល់វីរភាពពលកម្ម គ្រូបង្រៀនប្រជាជន សាស្ត្រាតាចារ្យ បណ្ឌិត វ៉ តុងស្វឹន (Vo Tong Xuan) - សាកលវិទ្យាធិការកិត្តិយសនៃសកលវិទ្យាល័យណាមកឹនធើ (Nam Can Tho)។
សាស្រ្តាចារ្យ បណ្ឌិត វ៉ តុងស្វឹន (Vo Tong Xuan) ជាអ្នករួមចំណែកនាំវៀតណាមក្លាយជាប្រទេសនាំចេញអង្ករល្បីលើពិភពលោក។ រូបថត៖ ខាញឡុង
លោក Watanabe Nobuhiro អគ្គកុងស៊ុលជប៉ុនប្រចាំនៅទីក្រុងហូជីមិញ រៀបរាប់ថា សាស្រ្តាចារ្យ បណ្ឌិត វ៉ តុងស្វឹន (Vo Tong Xuan) បានរួមចំណែកនាំវៀតណាម ពីប្រទេសនាំចូលអង្ករ ក្លាយជាប្រទេសមួយនាំចេញអង្ករល្បីលើពិភពលោក។ សមិទ្ធផលស្រាវជ្រាវស្រូវអង្ករ របស់សាស្រ្តាចារ្យ បណ្ឌិត វ៉ តុងស្វឹន (Vo Tong Xuan) មិនត្រឹមតែបានកំណត់សម្គាល់នៅវៀតណាមប៉ុណ្ណោះទេ នៅទាំងបានទទួលស្គាល់នៅប្រទេសជប៉ុន និងប្រទេសផ្សេងៗជាច្រើនក្នុងតំបន់ទៀតផង។ ក៏តាមលោក Watanabe Nobuhiro សាស្រ្តាចារ្យ បណ្ឌិត វ៉ តុងស្វឹន (Vo Tong Xuan) សិក្សានៅប្រទេសជប៉ុន ចាប់ពីឆ្នាំ៧០នៃសតវត្សរ៍ទី២០ ប៉ុន្តែមកដល់បច្ចុប្បន្ន ទំនាក់ទំនងដោះដូរវិធីសាស្រ្តសិក្សា របស់លោកជាមួយសកលវិទ្យាល័យ Kyushu ប្រទេសជប៉ុន នៅបានប្តជានិច្ច។ អ្នកស្រាវជ្រាវជាច្រើននៃប្រទេសជប៉ុន ក៏ទទួលបានការណែនាំពីសាស្រ្តាចារ្យ បណ្ឌិត វ៉ តុងស្វឹន (Vo Tong Xuan)។ ហេតុនេះ លោកបានមិត្តភក្តិអន្តរជាតិស្រឡាញ់រាប់អាន និងផ្ដល់នាមជា “Dr. Rice”។
នៅឆ្នាំ២០០៦ លោក Sahr Johnny ខណៈនោះកំពុងកាន់តំណែងជាឯកអគ្គរដ្ឋទូតនៃ Sierra Leone ប្រចាំរដ្ឋធានីប៉េកាំង (ចិន) តាមរយៈការឧទ្ទេសនាមពីក្រុមហ៊ុនមួយ លោកបានធ្វើដំណើរមកកាន់ប្រទេសវៀតណាមជួបជាមួយសាស្រ្តាចារ្យ បណ្ឌិត វ៉ តុងស្វឹន (Vo Tong Xuan) ដើម្បីពិភាក្សាកិច្ចការជួយប្រទេសនេះផលិតកម្មស្បៀងអាហារ។ សាស្រ្តាចារ្យ បណ្ឌិត វ៉ តុងស្វឹន (Vo Tong Xuan) បានទទួលសំណើភ្លាម ពីព្រោះលោកគិតថា "ខ្ញុំគិតថាវៀតណាម ផ្តើមពីគ្មានហូប លូតលាស់ក្លាយជាប្រទេសនាំចេញអង្ករ លំដាប់លេខ២លើពិភពលោក យើងអាចយកបទពិសោធន៍នេះ ជួយដល់ Sierra Leone បាន”។
សាស្រ្តាចារ្យ បណ្ឌិត វ៉ តុងស្វឹន (Vo Tong Xuan) ចូលរួមសកម្មភាពការទូត សហប្រតិបត្តិការអន្តរជាតិ។ រូបថត៖ ខាញឡុង
មួយសប្តាហ៍នៅ Sierra Leone សាស្រ្តាចារ្យ បណ្ឌិត វ៉ តុងស្វឹន (Vo Tong Xuan) បានធ្វើដំណើរទៅគ្រប់ទីកន្លែងជំនួបពិភាក្សាជាមួយប្រធានកុលសម្ពន្ធ និងកសិករ ដើម្បីស្វែងយល់អំពីទំនៀមទម្លាប់រកស៊ីរបស់ពួកគេ ទន្ទឹមនោះ លោកបានពិភាក្សានឹងបុគ្គលិកស្រាវជ្រាវស្រូវនៅ Rokupr ដើម្បីស្វែងយល់ពីទុក្ខលំបាកក្នុងការស្រាវជ្រាវ និងការផ្ទេរបច្ចេកទេស។ ក្នុងរយៈពាលជាង១ឆ្នាំ បន្ទាប់ពីដំណើរអង្កេតពិនិត្យ “ក្រុមការងារសុវត្ថិភាពស្បៀងអាហារ Sierra Leone” ដឹកនាំដោយសាស្រ្តាចារ្យ បណ្ឌិត វ៉ តុងស្វឹន (Vo Tong Xuan) បានបង្កើតឡើង។
ក្នុងដំណើរទៅកាន់ប្រទេសខាងលិចទ្វីបអាហ្វ្រីកលើកទី២ ជាប្រទេសមួយក្នុងបណ្តាប្រទេសដែលបានចាត់ចូលក្នុងចំណោមប្រទេសក្រីក្របំផុត លើពិភពលោក សម្ពាយរបស់សាស្រ្តាចារ្យ បណ្ឌិត វ៉ តុងស្វឹន (Vo Tong Xuan) និងក្រុមការងារ នាំយកទៅតាមលើកនេះ គឺស្រូវពូជទន្និផលខ្ពស់ចំនួន៥០ប្រភេទ និង ស្រូវពូជគុណភាពខ្ពស់ចំនួន១០ប្រភេទ ពីវាលទំនាបទន្លេគឺវឡុង។ ពីព្រោះ ដំណើរអង្កេតពិនិត្យលើកមុននោះ សាស្រ្តាចារ្យ បណ្ឌិត វ៉ តុងស្វឹន (Vo Tong Xuan) យល់ឃើញថា Sierra Leone ដីទូលាយ មនុស្សតិច លក្ខណៈអាកាសធាតុស្រដៀងនឹងវាលទំនាបទន្លេគឺវឡុង ក៏ប៉ុន្តែប្រជាជនភាគច្រើន នៅតែធ្វើស្រូវបែបវិបុលវប្បកម្ម មួយឆ្នាំមួយរដូវ មិនទាន់ក្តាប់បានបច្ចេកទេសធ្វើស្រូវជឿនលឿននៅឡើយ។ ប្រភពទឹកស្រោចស្របនៅទីនេះ ពឹងលើទឹកភ្លៀងទាំងស្រុង មិនទាន់មានប្រព័ន្ធធារាសាស្រ្តណាមួយបានកសាង ហេតុនេះទិន្នផលបានតែ២ ទៅ៣តោនក្នុងមួយហិកតា។
ពូជស្រូវដែលលោកបាននាំយកទៅ បន្ទាប់មកត្រូវបានដាំសាកល្បងនៅតំបន់ Mange Bureh និងកសិដ្ឋានស្រាវជ្រាវ Rokupr ទន្ទឹមនឹងនោះ គឺការរចនាប្រព័ន្ធស្រោចស្រប់នៅតំបន់សាកល្បង។ អ្នកឯកទេសវៀតណាម ថ្ងៃនោះ បង្កើតបានស្នាដៃជោគជ័យធំ២។ ទី១ ផលិតស្រូវបាន២រដូវ រយៈពេលស្រូវលូតលាស់ ក្នុងរយៈពាលពី៩៥ ទៅដល់១០០ថ្ងៃប៉ុណ្ណោះ ទិន្នផលសម្រេចបានប្រហែល៤,៧តោនក្នុងហិកតា។ មិនត្រឹមតែប៉ុណ្ណោះទេ អ្នកឯកទេសនៅរក្សាទុកបានចំនួនស្រូវពូជគ្រប់គ្រាន់សម្រាប់ផលិតក្នុងផ្ទៃដីធំ។ បន្ទាប់ពីជំហានសាកល្បងដំបូងប្រកបដោយជោគជ័យនៅ Sierra Leone សាស្រ្តាចារ្យ បណ្ឌិត វ៉ តុងស្វឹន (Vo Tong Xuan) និងក្រុមការងារមានវត្តមាននៅ Nigeria, Sudan, Mozambique, Rwanda, Burundi, Liberia ដើម្បីអង្កេតពិនិត្យបន្ត។
រឿងរ៉ាវបង្កើតស្នាដៃនៅ Sierra Leone បានរំឭកឡើងក្នុងសិក្ខាសាលាអន្តរជាតិអនឡាយ ស្ដីអំពីសន្តិសុខស្បៀងអាហារ និងជាតិបំប៉ន រៀបចំនៅចុងខែឧសភា ឆ្នាំ២០២២។ ខណៈនោះ សាស្រ្តាចារ្យ បណ្ឌិត វ៉ តុងស្វឹន (Vo Tong Xuan)នៅតែកង្វល់ពីបំណងជួយប្រជាជនទ្វីបអាហ្វ្រីក កាត់បន្ថយក្ដីបារម្ភអំពីសន្តិសុខស្បៀងអាហារ។ លោករៀបរាប់ថា៖ “នៅទ្វីបអាហ្វ្រីក ល្បៀងអាហារនៅផ្ទាល់ក្នុងផ្ទៃ សម្បូរធនធានមនុស្ស ជាពិសេសយុវវ័យចង់បានការងារធ្វើណាស់។ គ្រាន់តែបំពាក់ជូនពួកគាត់បំណិន ឧបករណ៍ បច្ចេកវិទ្យា ដើម្បីផលិតកម្ម ជឿជាក់ថាទ្វីបអាហ្វ្រីកនឹងយកជ័យជំនះលើ “ខ្មាំងអត់ឃ្លាន” មិនខានឡើយ ធានាសន្តិសុខស្បៀងអាហារ និងអភិវឌ្ឍចីរភាព។ល។”
សាស្រ្តាចារ្យ បណ្ឌិត វ៉ តុងស្វឹន (Vo Tong Xuan) ពិភាក្សាជាមួយនឹងដៃគូចូលរួមគម្រោង “ប្រព័ន្ធតម្លៃអង្ករចីរភាពសម្រាប់គ្រួសារកសិករ នៅវាលទំនាបទន្លេគឺវឡុង”។ រូបថត៖ ខាញឡុង
កើតក្នុងគ្រួសារក្រីក្រមួយ នៅស្រុកបាចុក (Ba Chuc) ភូមិភាគមួយដាច់ស្រយាលក្នុងដងភ្នំថឹតសឺន (That Son) ដូចនេះវ័យកុមាររបស់សាស្រ្តាចារ្យ បណ្ឌិត វ៉ តុងស្វឹន (Vo Tong Xuan) ផ្សារភ្ជាប់នឹងភាពក្រខ្សត់ កង្វះខាត។ ពេលនៅជាសិស្សអនុវិទ្យាល័យ សាស្រ្តាចារ្យ បណ្ឌិត វ៉ តុងស្វឹន (Vo Tong Xuan) ត្រូវប្រកបមុខរបរការងារគ្រប់ជំពូកនៅទីក្រុងសាយហ្គន ដើម្បីរកប្រាក់គ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវិត ពេលរស់នៅទីក្រុង។ មានពេលខ្លះ សិស្សអនុវិទ្យាល័យរូបនេះ ធ្វើការដាច់បាយ ធ្លាក់ខ្លួនឈឺត្រូវសង្គ្រោះបន្ទាន់ ក៏ប៉ុន្តែលោកមិនជិនណាយ ចំពោះដំណើរស្វែងរកចំណេះវិជ្ជា។ ដល់ថ្នាក់មុនថ្ងៃចេញទៅសិក្សានៅបរទេស បន្ទាប់ពីទទួលបានអាហារូបករណ៍ ឪពុករបស់លោកត្រូវទៅ “គោះទ្វារ” ផ្ទះសាច់ញាតិជាច្រើន ទើបមានប្រាក់គ្រប់គ្រាន់សម្រាប់ទិញសំបុត្រយន្តហោះ ស្បែកជើង និង អាវ veston បានមួយឈុត។
សាស្រ្តាចារ្យ បណ្ឌិត វ៉ តុងស្វឹន (Vo Tong Xuan) ទទួលបានការស្រឡាញ់រាប់អានពីប្រជាកសិករវៀតណាម និងមិត្តភក្តិអន្តរជាតិ។ រូបថត៖ ឯកសារ
បច្ចុប្បន្ននេះ ទោះបីលោកមានអាយុ៨២ឆ្នាំក៏ដោយ ប៉ុន្តែ “ឪពុកបង្កើតដើមស្រូវ” នៅវាលទំនាបទន្លេគឺវឡុង នៅតែមានទឹកមុខស្រស់ស្រាយនៃ “តាចាស់ណាមបូម្នាក់” ជាមួយកាលវិភាគធ្វើការមមាញឹកគ្មានចន្លោះថ្ងៃណា ជាមួយការងារគ្រប់គ្រង ការស្រាវជ្រាវ ការពីគ្រោះអំពីកសិកម្ម ដំណាំ។ល។ លោកនៅតែមានបំណងប្រាថ្នាជាច្រើន ចំពោះគម្រោងកសិកម្ម នៅបណ្តាមូលដ្ឋាន ដោយគោលបំណងជួយប្រជាកសិកររួចផុតពីភាពក្រីក្រ ដោយបំណង “ទោះបីស្ថិតក្នុងតំណែងណាក៏ដោយ ខ្ញុំនៅតែចំណាយអស់ពីកម្លាំងកាយចិត្ត ថែទាំបុព្វហេតុបណ្តុះមនុស្ស បង្កើតធនធានមនុស្សសម្រាប់តំបន់ព្រែកទន្លេរហូតដល់ថ្ងៃផុតដង្ហើម"៕
អត្ថបទ៖ ថាវវី រូបថត៖ វូខាញឡុង និង ឯកសារ
ប្រែសម្រួល៖ រីកើង