នៅលើពិភពលោក វេជ្ជសាស្រ្តកីឡាបានចាត់ទុកជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់ពីប្រព័ន្ធអេកូឡូស៊ីកីឡា នៅតាមប្រទេសនានា។ ទោះបី ច្រើនឆ្នាំកន្លងមកនេះ វេជ្ជសាស្រ្តកីឡាវៀតណាម មានសមិទ្ធិផល និងរួមចំណែកជាក់ស្តែងក្នុងសមិទ្ធិផលនៃខឿនកីឡា ក៏ប៉ុន្តែការអភិវឌ្ឍនេះ នៅមិនទាន់បានដូចបំណង និងតម្រូវការរបស់សង្គម។ នោះជាមូលហេតុ ដែលសាស្រ្តាចារ្យរង វូ ទឿងខា (Vo Tuong Kha) នាយកមន្ទីរពេទ្យកីឡាវៀតណាម និងសមូហភាពនៃមន្ទីរពេទ្យកំពុងតែព្យាយាមធ្វើដំណើរ “សាបព្រោះ” វេជ្ជសាស្រ្តកីឡា ដោយក្តីសង្ឃឹមថាវៀតណាមនឹងបង្កើតបានជាបណ្តាញវេជ្ជសាស្រ្តកីឡាមួយ អភិវឌ្ឍន៍ទូទាំងប្រទេស។
សំណេះសំណាលជាមួយនឹងយើងខ្ញុំ សាស្រ្តាចារ្យរង វូ ទឿងខា (Vo Tuong Kha) បាននាំយកទស្សនៈទូទៅមួយ អំពីតួនាទីនៃវេជ្ជសាស្រ្តកីឡា។ តាមនោះ វេជ្ជសាស្រ្តកីឡា មានតួនាទីសំខាន់ពីរនោះគឺ៖ តួនាទីជាមួយនឹងកីឡាសម្រេចគោលដៅខ្ពស់ និងតួនាទីជាមួយនឹងអ្នកហាត់ប្រាណ ដើម្បីលើកស្ទួយសុខភាព។
ការបណ្តុះបណ្តាល បំពេញមុខវិជ្ជាវេជ្ជសាស្រ្តកីឡា តែងបានសាស្រ្តាចារ្យរង វ៉ ទឿងខា (Vo Tuong Kha) រៀបចំដោយយកចិត្តទុកដាក់។ រូបថត៖ ឯកសារមន្ទីរពេទ្យកីឡាវៀតណាម
មន្ទីរពេទ្យកីឡាវៀតណាម ជាអង្គភាពសកម្មចូលរួមសកម្មភាពពិនិត្យជំងឺ ដោយសប្បុរសធម៌នៅទូទាំងប្រទេស។ រូបថត៖ ឯកសារមន្ទីរពេទ្យកីឡាវៀតណាម
ពិធីចេញប្រតិបត្តិនៃក្រុមវេជ្ជបណ្ឌិត អញ្ជើញទៅជំនួយនៅទីក្រុងហូជីមិញឆ្នាំ២០២១។ រូបថត៖ ឯកសារមន្ទីរពេទ្យកីឡាវៀតណាម
សាស្រ្តាចារ្យរង វ៉ ទឿងខា (Vo Tuong Kha) (អាវខៀវឈរដំបូងខាងឆ្វេង) ផ្តែផ្តាំក្រុមការងារមុនពេលធ្វើដំណើរទៅជំនួយនៅទីក្រុងហូជីមិញ ដើម្បីប្រឆាំងជំងឺកូវិដ - ១៩ ឆ្នាំ២០២១។ រូបថត៖ ឯកសារមន្ទីរពេទ្យកីឡាវៀតណាម
តាមសាស្រ្តាចារ្យរង វ៉ ទឿងខា (Vo Tuong Kha) ចំណុចពិសេសនៃវេជ្ជសាស្រ្តកីឡា នោះគឺចំណុចពិសេសខាងមុខសញ្ញា។ នោះគឺ កីឡាករជំនាញ ឬអ្នកលេងកីឡា។ កម្រិតសរីរវិទ្យានិងការចលនានៃក្រុមមនុស្សទាំងនេះ ខ្ពស់ជាងអ្នកធម្មតាយ៉ាងច្រើន ដូច្នេះវិធីសាស្រ្តព្យាបាលត្រូវ “ប្រណីតទំនើប” តាមស្តង់ដារនៃកីឡាខ្ពស់ជាង យូរអង្វែងជាង ដើម្បីឆ្លើយតបពេញលេញនឹងគោលបំណងប្រសិទ្ធភាពព្យាបាល។ តាមនោះ វិធីសាស្រ្តវេជ្ជសាស្រ្តទំនើប ជឿនលឿនបំផុត នឹងបានរួមផ្សំជាមួយគោលការណ៍នៃការហ្វឹកហាត់កីឡា។
ប្រការពិសេស នៅមន្ទីរពេទ្យកីឡាវៀតណាម វេជ្ជសាស្រ្តបុរាណវៀតណាម កំពុងបានអនុវត្តព្យាបាល ជំហានដំបូង ទទួលបានតម្លៃគុណប្រយោជន៍លើសលុប។ តាមសាស្រ្តាចារ្យរង វ៉ ទឿងខា (Vo Tuong Kha) ប្រទេសនានាដូចជា៖ ចិន ជប៉ុន ឬក្នុងតំបន់ដូចជាប្រទេសថៃ បានអនុវត្តមានប្រសិទ្ធភាព ដោយប្រើវេជ្ជសាស្រ្តបុរាណ ចូលការព្យាបាល ស្តារនិតីសម្បទា និងលើកកម្ពស់រាងកាយសម្រាប់កីឡាករ។ “នេះអាចជាប្រៀបខ្លាំងពិសេសនៃប្រទេសនានានៅទ្វីបអាស៊ី ក្នុងនោះមានប្រទេសវៀតណាម យើងអាចប្រមូលផ្តុំការសិក្សាស្រាវជ្រាវ សម្រាប់ការអភិវឌ្ឍនៅពេលវេលាខាងមុខ” សាស្រ្តាចារ្យរង វ៉ ទឿងខា (Vo Tuong Kha) សង្កត់ធ្ងន់។
ប៉ុន្មានឆ្នាំថ្មីៗនេះ មន្ទីរពេទ្យកីឡាវៀតណាម មិនត្រឹមតែជាអាសយដ្ឋានទំនុកចិត្តសម្រាប់កីឡាករ ថែមទាំងជាអាសយដ្ឋានសម្រាប់អ្នកលេងកីឡា ដែលត្រូវរងរបួស ក៏អញ្ជើញមកព្យាបាលដែរ។ រូបថត៖ ខាញឡុង
សាស្រ្តាចារ្យរង វ៉ ទឿងខា (Vo Tuong Kha) (អាវឆ្នូត) ពិនិត្យការហាត់សម ដោយមានករណីរងរបួសឆ្អឹងករ នៅពេលប្រណាំងកង់។ រូបថត៖ ឯកសារមន្តីរពេទ្យកីឡាវៀតណាម
ការស្តារសុខភាពឡើងវិញជូនកីឡាករ បន្ទាប់ពីការប្រកួត ឬហ្វឹកហាត់ មន្ទីរពេទ្យបានប្រើវិធីសាស្រ្តច្របាច់ ចុចជីពចរ កម្លាំងធាតុ និង yoga ។ល។ ការសិក្សាស្រាវជ្រាវប្រើថ្នាំបំប៉នកម្លាំងធាតុ បំប៉នឈាម បង្កើនកម្លាំងតទល់ក្នុងវេជ្ជសាស្រ្តបុរាណ ឬផលិតផលឱសថប្រើបច្ចេកវិទ្យាជីវសាស្រ្ត ដើម្បីចម្រាញ់ក៏បានមន្ទីរពេទ្យយកចិត្តទុកដាក់ផងដែរ។
យល់ឃើញតួនាទីពិសេសរបស់វេជ្ជសាស្រ្តកីឡា និងការអនុវត្តជោគជ័យនៅមន្ទីរពេទ្យកីឡាវៀតណាម ជាតឹកតាងមួយ សម្រាប់សាស្រ្តាចារ្យរង វ៉ ទឿងខា (Vo Tuong Kha) មានទំនុកចិត្តលើគោលបំណងស្ថាបនាគ្រឹះមួយ សម្រាប់វេជ្ជសាស្រ្តកីឡាវៀតណាម។
ចុងខែមីនាកន្លង សាស្រ្តាចារ្យរង វ៉ ទឿងខា (Vo Tuong Kha) បានស្នើសូម បង្កើតសាខាសរីរវិទ្យាហាត់ប្រាណ និងកីឡា។ តាមនោះ សាខាសរីរវិទ្យាហាត់ប្រាណនិងកីឡា ជាមូលដ្ឋានមួយ សម្រាប់បង្កើតផែនការបណ្តាញ់វេជ្ជសាស្រ្តកីឡាទូទាំងប្រទេស និងសម្រាប់មុខវិជ្ជាកីឡា (ចំណុះសកលវិទ្យាល័យវេជ្ជសាស្រ្តឱសថ សកលវិទ្យាល័យជាតិហាណូយ យកមន្ទីរពេទ្យកីឡាវៀតណាម ធ្វើជាមូលដ្ឋាន)។ នេះជាទីកន្លែងបណ្តុះបណ្តាលអភិវឌ្ឍន៍វេជ្ជបណ្ឌិតកីឡា សម្រាប់យុទ្ធសាស្ត្របណ្តុះបណ្តាលវេជ្ជបណ្ឌិតកីឡា នៃវិស័យកីឡាវៀតណាម នៅពេលខាងមុខ។
ផែនការនេះ មានសង្ឃឹមនឹងជួយរំដោះ “ចំណងចង” អំពីបញ្ហាវេជ្ជបណ្ឌិត បុគ្គលិក នៃវេជ្ជសាស្រ្តកីឡា ដែលអត្ថិភាពជាង៣ទសវត្សរ៍មកហើយ។ តាមនោះ រំពឹងដល់ឆ្នាំ២០៣០ វៀតណាមនឹងមានវេជ្ជបណ្ឌិតកីឡាជាង៥០នាក់ នៅឆ្នាំ២០៥០ និងមានវេជ្ជបណ្ឌិតកីឡាបានបណ្តុះបណ្តាលចំនួន៣០០នាក់នៅឆ្នាំ២០៥០។
ធ្វើការនៅមន្ទីរពេទ្យកីឡាវៀតណាម តាំងពីថ្ងៃមន្ទីរពេទ្យទើបបានបង្កើតឡើង សាស្រ្តាចារ្យរង វ៉ ទឿងខា (Vo Tuong Kha) ជាអ្នកយល់ច្បាស់ជាងនរណាទាំងអស់ អំពីចំណងចងនៃវិស័យ។ នោះជាមូលហេតុ ដែលសាស្រ្តាចារ្យរង វ៉ ទឿងខា (Vo Tuong Kha) និងសមូហភាពនៃមន្ទីរពេទ្យកីឡាវៀតណាម ជាអង្គភាពជំនាញដំបូងបង្អស់ តែមួយគត់ នៅប្រទេសវៀតណាម យល់ឃើញភារកិច្ចរបស់ខ្លួន ចំពោះដំណើរ “ដោះចំណង” នេះ។
សាស្រ្តាចារ្យរង វ៉ ទឿងខា (Vo Tuong Kha) បញ្ចប់ការសំណេះសំណាលជាមួយនឹងយើងខ្ញុំ ដោយពាក្យពោលសប្បាយៗថា លោកនិងសហការី “សាបព្រោះ” ការយល់ដឹងអំពីវេជ្ជសាស្រ្តកីឡា តាមគោលបំណងរបស់លោកគ្រួ - គ្រូបង្រៀនប្រជាជន ឡេ ក្វីផឿង (Le Quy Phuong) ទុកជាទម្ងន់របស់លោក។ ពីព្រោះលោកជាចំណែកមួយ ដែលមិនអាចកង្វះបាន សម្រាប់ខឿនកីឡាសម្រេចគោលដៅខ្ពស់ និងខ្ពស់ជាងទៀត គឺក្នុងការងារលើកកម្ពស់គ្រឹះធាររាងកាយជូនប្រជាជនវៀតណាម៕
អត្ថបទ៖ ថាវវី
រូបថត៖ ខាញឡុង និងឯកសារមន្ទីរពេទ្យកីឡាវៀតណាម
ប្រែសម្រួល៖ រីកើង