សាស្រ្តាចារ្យរង បណ្ឌិត វេជ្ជបណ្ឌិត Christopher Michael Runyan ធ្វើការជាមួយនឹងវេជ្ជបណ្ឌិតវៀតណាម។
សាស្រ្តាចារ្យរង បណ្ឌិត វេជ្ជបណ្ឌិត Christopher Michael Runyan នៅតុពិនិត្យជំងឺ។
សាស្រ្តាចារ្យរង បណ្ឌិត វេជ្ជបណ្ឌិត Christopher Michael Runyan រួមនឹងក្រុមការងារវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យហុងង៉ុក (Hong Ngoc)។
ក្នុងឆ្នាំ២០១៩ សាស្ត្រាចារ្យរង បណ្ឌិត វេជ្ជបណ្ឌិត Christopher Michael Runyan មានឱកាសចូលរួមបេសកកម្មសុខាភិបាលនៅរដ្ឋធានីហាណូយ។ នេះគឺជាកម្មវិធីសហប្រតិបត្តិការសុខាភិបាលរបស់អាមេរិក ដែលមានគោលបំណងលើកកម្ពស់គុណភាពនៃការព្យាបាល និងការបណ្តុះបណ្តាលការវះកាត់សម្រាប់ប្រទេសវៀតណាម។ បន្ទាប់ពីបេសកកម្មនេះ សាស្ត្រាចារ្យរង បណ្ទិត វេជ្ជបណ្ឌិត Christopher Michael Runyan កាន់តែមានសេចក្តីស្រឡាញ់ ចំពោះប្រទេសវៀតណាម ហើយលោកចង់ធ្វើអ្វីមួយសម្រាប់ប្រទេសមួយនេះ។ អស់រយៈពេល២៥ឆ្នាំកន្លងមក សាស្ត្រាចារ្យរង បណ្ឌិត វេជ្ជបណ្ឌិត Christopher Michael Runyan បានរួមដំណើរជាមួយអង្គការ Nuoy ក្នុងការធ្វើដំណើរទៅមកប្រទេសវៀតណាមជាច្រើនលើកច្រើនសារ ដើម្បីសហការជាមួយនឹងមន្ទីរពេទ្យនានា នៅប្រទេសវៀតណាមដូចជា៖ មន្ទីរពេទ្យវៀតឌឹក (Viet Duc) បាចម៉ាយ (Bach Mai) មន្ទីរពេទ្យកុមារមជ្ឈិម មន្ទីរពេទ្យធ្មេញ ថ្គាម និងមុខ។ល។ លោកបានធ្វើការជាមួយវេជ្ជបណ្ឌិតវៀតណាម ក្នុងការវះកាត់ដោយឥតគិតថ្លៃសម្រាប់កុមារដែលពិការលលាដ៍ក្បាល ថ្គាមមុខ និងបបូរមាត់ ក្រអូមមាត់ប្រេះ - បណ្តុះបណ្តាលការវះកាត់ផ្ទាល់សម្រាប់វេជ្ជបណ្ឌិតវៀតណាម នៅនឹងមន្ទីរពេទ្យ ក្នុងបន្ទប់វះកាត់។ ទន្ទឹមនោះ លោកនៅទាំងបានចូលរួមបង្រៀន បង្កើតសិក្ខាសាលា បើកថ្នាក់ហ្វឹកហាត់ និងសន្និសីទជំនាញជាច្រើនទៀត។