ក្នុងប៉ុន្មានឆ្នាំថ្មីៗ សារមន្ទីរជាតិពន្ទុវិជ្ជាវៀតណាម តែងឈរលំនឹងក្នុងចំណោមសារមន្ទីរទាក់ទាញភ្ញៀវទេសចរច្រើនបំផុតនៅវៀតណាម ហើយតែងបានបណ្តាញទេសចរណ៍អន្តរជាតិជ្រើសចូលក្នុងចំណោមសារមន្ទីរដែលមានភាពទាក់ទាញក្នុងតំបន់។
សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) អតីតនាយកសារមន្ទីរជាតិពន្ទុវិជ្ជាវៀតណាម ជាអ្នកធ្វើ “បដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរជាតិវៀតណាម។ រូបថត៖ វៀតគឿង
ក្នុងប៉ុន្មានឆ្នាំថ្មីៗ សារមន្ទីរជាតិពន្ទុវិជ្ជាវៀតណាម តែងឈរលំនឹងក្នុងចំណោមសារមន្ទីរទាក់ទាញភ្ញៀវទេសចរច្រើនបំផុតនៅវៀតណាម ហើយតែងបានបណ្តាញទេសចរណ៍អន្តរជាតិជ្រើសចូលក្នុងចំណោមសារមន្ទីរដែលមានភាពទាក់ទាញក្នុងតំបន់។ ដើម្បីមានទីជំហរដូចសព្វថ្ងៃ ជិក្នុងរយៈពេលត៣ទសវត្សរ៍មុន មានមនុស្សម្នាក់បានបើកផ្លូវ “បដិវត្ត” សកម្មភាពសារមន្ទីរនៅវៀតណាម។ លោកគឺសាស្ត្រារចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy)។
អ្វីៗដែលជាដំបូង។ល។
តាមសម្តីសាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) សារមន្ទីរជាការរចនាវប្បធម៌ដ៏សំខាន់មួយ ជាទីកន្លែងរក្សាឯកសារវត្ថុតាង ដែលមានតម្លៃ ចួលរួមសកម្មភាពការពារ និងពង្រីកកេរដំណែលវប្បធម៌ប្រវត្តិសាស្រ្តរបស់ប្រជាជាតិ។ ក៏ប៉ុន្តែត្រឡប់ទៅកាន់វេលាជិត៣ទសវត្សរ៍មុន សារមន្ទីរនៅវៀតណាម ត្រូវប្រឈមនឹងស្ថានភាពអាប់អួរ គ្មានមនុស្សចូលមកទស្សនា។ ហេតុនេះ លំបាកបំផុតដែលសាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) បារម្ភ នៅខណៈពេលនេះ គឺ “ធ្វើដូចម្តេច ឲ្យសារមន្ទីរជាតិពន្ទុវិជ្ជា ក្រោយពេលបង្កើត មិនត្រូវទទួលរងវាសនាដូចបែបនេះ”។
ឆ្នាំ១៩៨៧ តាមរយៈមូលនិធីសម្របសម្រួល វៀតណាមលើកដំបូងទទួលក្រុមអ្នកវិទ្យាសាស្រ្តសង្គមមកពីប្រទេសអាមេរិក អញ្ជើញមកទស្សនកិច្ចនៅវៀតណាម បើកចេញឱកាសសហការរវាងវៀតណាមនិងអាមេរិក។ ដំណើរទស្សនកិច្ចនេះ ជាឧបនិស្ស័យមួយ ជួយសាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) យល់ដឹងអំពីមជ្ឈដ្ឋានសារមន្ទីរពិភពលោក។ ប៉ុន្មានឆ្នាំក្រោយមក ក្នុងដំណើរបង្កើតគម្រោងការអំពីសារមន្ទីរជាតិពន្ទុវិជ្ជា សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) បានទៅទស្សនកិច្ច និងធ្វើការជាមួយអ្នកធ្វើការនៅសារមន្ទីរ នៃប្រទេសបារាំង អាមេរិក និងជប៉ុន ទទួលបានគតិថ្មីបំផុត អំពីសារមន្ទីរលើពិភពលោក។
រំលឹកដល់ដំណើរបំពេញការសិក្សានៅសារមន្ទីរជប៉ុន សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) ចែករំលែកថា “ក្នុងរយៈពេល១៥ថ្ងៃនោះ ដូចជាវគ្គបណ្តុះបណ្តាលមួយនៃសកលវិទ្យាល័យអំពីសារមន្ទីរ”។ ហើយ “ការបដិវត្ត” ក្នុងការតាំងបង្ហាញក្នុងសារមន្ទីរ បានលោកអនុវត្តក្រោយពីបញ្ចប់ដំណើរសិក្សានោះ។
នៅឆ្នាំ១៩៩៥ សារមន្ទីរជាតិពន្ទុវិជ្ជាវៀតណាម បានសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ និងទទួលភ្ញៀវជាផ្លូវការ។ ខណៈនោះ ជាលើកដំបូង ដែលមហាជនវៀតណាមបានចូលទស្សនាសារមន្ទីរមួយ ដែលបានបណ្តាជនជាតិឧទ្ទេសនាមអំពីវប្បធម៌ ភាសារបស់ពួកគេ តាមរយៈ clip បង្កើតដោយវោហា ឬតាមរយៈការសម្តែង។ល។
ក៏ជាលើកដំបូង ដែលសារមន្ទីរមួយមានមណ្ឌលតាំងបង្ហាញនៅក្រៅលំហអាកាស។ នោះគឺផ្ទះរបស់បណ្តាជនជាតិ នៅគ្រប់ភូមិភាគទឹកដី។ល។ លើកដំបូង ដែលប្រជាជនមានសិទ្ធិបង្កើតរចនា ជ្រើសរើសដោយដៃផ្ទាល់នូវរូបភាព វត្ថុតាងនៃជនជាតិខ្លួន ដើម្បីដាក់តាំង ឧទ្ទេសនាមជូនភ្ញៀវទេសចរ។ ហើយក៏ជាលើកដំបូង នៅក្នុងសារមន្ទីរមួយ មានបន្ទប់ពិសោធន៍សម្រាប់កុមារ មានសារមន្ទីរខ្នាតតូចធ្វើដោយបច្ចេកវិទ្យា 3D។ល។
ការកកើតនៃសារមន្ទីរជាតិពន្ទុវិជ្ជាជាមយយនឹងអ្វីដែលជា “លើកដំបូង” យ៉ាងច្រើន បានធ្វើឱ្យមជ្ឈដ្ឋានសារមន្ទីរនៅវៀតណាម ត្រូវបង្វែទស្សនាទាន ត្រូវសំឡឹងសាឡើងវិញនូវរបៀបដំណើរការនៃសារមន្ទីររបស់ខ្លួនក្នុងពេលអនាគត។ សារមន្ទីរជាតិពន្ទុវិជ្ជាបានក្លាយជាបាតុភូត និងនាំមុខនៃការធ្វើ “បដិវត្ត” ក្នុងការតាំងបង្ហាញក្នុងសារមន្ទីរ នាំសារមន្ទីរវៀតណាម បង្វែពី “អចលនា” ទៅ “ចលនា”។
ជាមួយទស្សនាទាន នាំយកសារមន្ទីរក្លាយជាទីកន្លែង “អប់រំពិសោធន៍” សម្រាប់បច្ឆាជននឹងជាអ្នកសម្រេចជោគវាសនា នៃកេរដំណែល និងអនាគតប្រទេស សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) បានពិគ្រោះទម្រង់រូបភាពសារមន្ទីរជាច្រើននៅវៀតណាមតាមទិសដៅនោះ។ រូបថត៖ វៀតគឿង។
ផ្សាយជំនោរវាយោថ្មីសម្រាប់សកម្មភាពសារមន្ទីរនៅវៀតណាម
នៅឆ្នាំ២០០៨ បន្ទាប់ពីចូលនិវត្តន៍ សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) ត្រូវបានថ្នាក់ដឹកនាំសារមន្ទីរនារីវៀតណាមអញ្ជើញចូលរួមពិគ្រោះ។ ក្រោយរយៈពេលជាង២ឆ្នាំ ក្រោមការជំនួយនៃសាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) សារមន្ទីរនារីវៀតណាម រៀបចំបានប្រព័ន្ធតាំងបង្ហាញ ហ្វឹកហាត់ ។ល។ នៅឆ្នាំ២០១០ សារមន្ទីរនារីវៀតណាមមានមុខមាត់ថ្មី ផ្លាស់ប្តូរទាំងស្រុងតាំអពីសារជាតិ។
ការតាំងបង្ហាញនៅសារមន្ទីរនារីវៀតណាមក្រោយមក បានអ្នកជំនាញ មហាជនវាយតម្លៃខ្ពស់ អំពីភាពវិចិត្រសិល្បៈ មានពណ៌សម្បុរសម្បូរបែប។ សារមន្ទីរនាំមកដង្ហើមជីវិតល្អជាង ពេលផ្តោតឆ្លុះបញ្ចាំងរឿងរ៉ាវជីវិតប្រចាំថ្ងៃសហសម័យ ដូចជានារីក្នុងគ្រួសារ នារីក្នុងប្រវត្តិសាស្រ្ត ក្នុងសង្គម ឬរឿងរ៉ាវ បញ្ហាអំពីយ៉ែនឌើ ដែលសង្គមកំពុងយកចិត្តទុកដាក់ ព្រួយបារម្ភ។ “តាមរយៈរឿងរ៉ាវនារី យើងយល់បានចំណែកមួយនៃសង្គមវៀតណាម”។ នោះគឺតម្លៃថ្មីដែលសារមន្ទីរនារីវៀតណាមធ្វើបានក្រោមការពិគ្រោះនៃសាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy)។
ឧទាហរណ៍ផ្សេងមួយទៀត អំពីការផ្លាស់ប្តូរថ្មីប្រកបដោយជោគជ័យ ចំពោះវិមានឯករាជ្យ ក្រោមការចូលរួមនៃសាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និងអ្នកឯកទេស មន្រ្តី និងបុគ្គលិកនៃសាលប្រជុំថុងញឺត (Thong Nhat)។ មុននេះ ភ្ញៀវទេសចរមកដល់វិមានឯករាជ្យ តែងស្តាប់បានពាក្យបកស្រាយដោយគ្មានព័ត៌មានសម្រាប់ស្វែងយល់ ប្រសិនបើចង់ស្វែងយល់ត្រូវស្វែងរកតាមរយៈស្ថាបត្យកម្ម និងប្រវត្តិសាស្រ្តទីនេះដោយខ្លួនឯង។ ក៏ប៉ុន្តែ ចាប់ពីឆ្នាំ២០១៤ ក្រោមការជំនួយនៃសាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) វិមានឯករាជ្យមានប្រព័ន្ធបកស្រាយ ប្រព័ន្ធព័ត៌មាននៅតាមបន្ទប់នីមួយៗ ជាមួយនឹងព័ត៌មានសម្បូរបែប រចនាស្អាត ទាក់ទាញភ្ញៀវទេសចរអាចមើលដោយខ្លួនឯង ស្វែងរកព័ត៌មានដោយខ្លួនឯង។ល។ ជាពិសេសការតាំង “ពីវិមាននរោត្តមដល់វិមានឯករាជ្យ” (ខែមីនា ឆ្នាំ២០១៨) សម្រេចបានជោគជ័យថ្មីមួយ ដំណើរផ្លោះថ្មីអំពីរបៀបបរិយាយរឿងថ្មីក្នុងការតាំងបង្ហាញ។ ផ្តើមពីការផ្លាស់ប្តូរនេះ វិមានឯករាជ្យទាក់ទាញភ្ញៀវទេសចរបានច្រើនបង្គួរ។
តាមសាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) ដើម្បីសារមន្ទីរអាចបង្វែខ្លួន ដំបូងបង្អស់ត្រូវផ្លាស់ប្តូរទស្សនាទានអំពីសារមន្ទីរ ផ្លាស់ប្តូរថ្មី របៀបបកស្រាយតាំងបង្ហាញនៅក្នុងសារមន្ទីរ សម្រាប់ទាក់ទាញភ្ញៀវទេសចរ ជាពិសេសគឺជំនាន់យុវវ័យ។ ទន្ទឹមនោះ ត្រូវបន្តផ្លាស់ប្តូរគំនិត នាំសារមន្ទីរក្លាយជាទី “អប់រំពិសោធន៍” សម្រាប់បច្ឆាជននឹងជាអ្នកសម្រេចជោគវាសនានៃកេរដំណែល និង អនាគតប្រទេស។ ប្រសិនបើធ្វើបានដូចនេះក្នុងពេលអនាគត វៀតណាមនឹងមានស្រទាប់ធនធានមនុស្សចេះស្រឡាញ់ ដឹងស្គាល់ វិភាគ និងគោរពប្រវត្តិសាស្រ្ត កេរដំណែលវប្បធម៌នៃប្រជាជាតិ។ “នោះគឺជាការវិនិយោគសម្រាប់អនាគតប្របកដោយប្រសិទ្ធភាព” សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) បានសង្កត់ធ្ងន់៕
អត្ថបទ៖ ថាវវី រូបថត៖ វៀតគឿង និង ឯកសារ
ប្រែសម្រួល៖ រីកើង