ព័ត៌មាន

សារអបអរសាទរទិវាបុណ្យជាតិន័រវេស

ក្នុងឱកាសខួបលើកទី ២១២ នៃទិវាបុណ្យជាតិន័រវេស (១៧ ឧសភា ១៨១៤ - ១៧ ឧសភា ២០២៦) នាថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៦ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអញ្ជើញផ្ញើសារអបអរសាទរជូនចំពោះព្រះមហាក្សត្រ Harald V;

នាយករដ្ឋមន្ត្រី លោក ឡេ​ មិញ ហ៊ឹង អញ្ជើញផ្ញើសារអបអរសាទរជូនចំពោះនាយករដ្ឋមន្ត្រី លោក Jonas Gahr Store; និងប្រធានរដ្ឋសភា លោក ត្រឹន ថាញ់មិន បានផ្ញើសារអបអរសាទរទៅកាន់ប្រធានរដ្ឋសភា លោក Masud Gharahkhani។

ក្នុងឱកាសនេះ រដ្ឋមន្ត្រីការបរទេស លោក ឡេ ហ័យជ្រុង បានផ្ញើសារអបអរសាទរទៅកាន់រដ្ឋមន្ត្រីការបរទេស លោក Espen Barth Eide៕


top