សារដំណឹងរបស់ លោកអគ្គលេខាធិការ ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong)៖ “វៀតណាមជាដៃគូទំនុកចិត្ត ដើម្បីសន្តិភាពចីរភាព”
|
នាឱកាសវៀតណាមបានជ្រើសជាសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណាត្តិ ២០២០ - ២០២១ លោកអគ្គលេខាធិការ ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) មានសារដំណឹង “វៀតណាមជាដៃគូទំនុកចិត្ត ដើម្បីសន្តិភាពចីរភាព”
ទីភ្នាក់ងារសារព័ត៌មានវៀតណាម គោរពលើកយកសារដំណឹងទាំងស្រុងដូចខាងក្រោម
វៀតណាមជាដៃគូទំនុកចិត្ត ដើម្បីសន្តិភាពចីរភាព
ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ នៅសម័យប្រជុំពេញអង្គនៃមហាសន្និបាតអង្គការសហប្រជាជាតិ វៀតណាមបានជ្រើសជាសមាជិកមិនអចិន្រ្តៃយ៍ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណាត្តិ ២០២០ - ២០២១។ ជាបឋម តាងនាមបក្ស រដ្ឋ និង ប្រជាជនវៀតណាម ខ្ញុំសូមផ្ញើពាក្យអរគុណដោយសុទ្ធចិត្ត ដ៏ជ្រៀវជ្រៅបំផុត ដល់ប្រទេសនានាជាសមាជិកនៃអង្គការសហប្រជាជាតិ បានគាំទ្រ ទុកចិត្ត ជ្រើសយកវៀតណាម លើកទីពីរកាន់យកបន្ទុកធ្ងន់នេះ។ នេះជាការកត់សម្គាល់ដ៏សំខាន់ និង វាយតម្លៃខ្ពស់នៃសហគមន៍អន្តរជាតិ ចំពោះតួនាទី រួមចំណែកសក្តិសមរបស់វៀតណាម លើការងារអន្តរជាតិ និង តំបន់។ បង្ហាញគោលជំហរ ទំនុកចិត្តកាន់តែខ្ពស់ របស់វៀតណាមលើឆាកអន្តរជាតិ។
វៀតណាមក្លាយជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ជាកិត្តិយសមួយដ៏ធំធេង បញ្ជាក់មាគ៌ាការទូតត្រឹមត្រូវរបស់បក្ស និងរដ្ឋវៀតណាម ទន្ទឹមនោះក៏ជាភារកិច្ចដ៏ធ្ងន់ ទាមទារយើងត្រូវខិតខំអស់ពីចិត្ត ដើម្បីធ្វើសម្រេចបន្ទុកធ្ងន់ ដែលសហគមន៍អន្តរជាតិប្រគល់ជូន។ វៀតណាមបាន និង បន្តអនុវត្តឯកមាគ៌ាការបរទេសឯករាជ្យ ស្វ័យភាព ពហុភាគី ពិពិធកម្មទំនាក់ទំនងការទូត ម្ចាស់ការ និង សកម្មសមាហរណកម្មអន្តរជាតិ។ ជាមិត្ត ជាដៃគូទំនុកចិត្ត និង ជាសមាជិកមានភារកិច្ចនៃសហគមន៍អន្តរជាតិ។ ជំរុញគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និង ច្បាប់អន្តរជាតិ រួមចំណែកសកម្ម លើការខិតខំរួមនៃសហគមន៍អន្តរជាតិ ដើម្បីសន្តិសុខ សហប្រតិបត្តិការ និង អភិវឌ្ឍន៍។
ជាមួយនឹងការប្តេជ្ញាចិត្តថ្មី កម្លាំងស្មាតីថ្មី នឹងក្តីជំនឿដ៏ជ្រៀវជ្រៅលើ កម្លាំង ឆន្ទៈរបស់ទូទាំងបក្ស ទូទាំងប្រជាជន ជាមួយការខិតខំ និង សហប្រតិបត្តិការប្រសិទ្ធភាព ស៊ីចង្វាក់នៃគ្រប់ថ្នាក់ គ្រប់ផ្នែក ក្រសួង និង ការគាំទ្ររបស់ប្រជាជន ពួកយើងមានទំនុកចិត្តជឿជាក់ថាវៀតណាម នឹងទទួលបន្ទុកជោគជ័យលើបន្ទុកធ្ងន់ សមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សក្តិសមជាដៃគូទំនុកចិត្តដើម្បីសន្តិភាពចីរភាព៕
ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម