សារព័ត៌មានអេមីម៉ាតអារ៉ាប់រួមវាយតម្លៃខ្ពស់ចំពោះការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅវៀតណាម
ទំព័រវែបសាយ Al-Arabiya ចុះផ្សាយថា វៀតណាមបានអនុវត្តយ៉ាងតឹងរឹង នូវវិធានការដាក់ឲ្យនៅដាច់ដោយឡែក ហើយទទួលបានការគាំទ្ររបស់ប្រជា ជនក្នុងប្រទេស ដោយធានាចំនួនករណី ឆ្លងជំងឺទាបជាងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងៗ។ គួរឲ្យកត់សម្គាល់ថា រហូតមក ដល់ពេលនេះ វៀតណាមមិនទាន់មានករណីណា ដែលស្លាប់ដោយសារ Covid-19 នៅឡើយ ។ អត្ថបទនេះក៏បានចុះផ្សាយរូបថតជាច្រើនស្ដីពីប្រជាជន វៀត ណាមចូលរួមបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ផងដែរ។
ក្នុងពេលជាមួយគ្នានោះ ទំព័រវែបសាយ Hespress របស់ម៉ារ៉ុកបានអះអាងថា វៀតណាមបានចាត់វិធានការបង្ការជំងឺយ៉ាងឆាប់ៗ ហើយជូនព័ត៌មានប្រកបដោយតម្លាភាព ស្ដីពីស្ថានភាពជំងឺក៏ដូចជាវិធានការបង្ការប្រឆាំងជំងឺជូនដល់ប្រជាជនផងដែរ។ អត្ថបទនេះក៏បានចាត់ទុកថា ភាពជោគជ័យរបស់វៀតណាមមកពីការយល់ឃើញវិបត្តិតាំងពីមុន ផ្សព្វផ្សាយព័ត៌មានជូនដល់សាធារណៈជនប្រចាំថ្ងៃ និងរួមទាំងដាក់ចេញគំរូដែលទទួលបានជោគជ័យដើម្បីទប់ទល់នឹងវិបត្តិសកលលោកនេះយ៉ាងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាពផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម