ព័ត៌មាន

សារព័ត៌មានអន្តរជាតិបន្តវាយតម្លៃជាវិជ្ជមានលើមហាសន្និបាតជាតិលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម

មហាសន្និបាតជាតិលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ គឺជាប្រធានបទ ទាក់ទាញការយកចិត្តទុកដាក់ របស់ប្រព័ន្ធផ្សព្វ ផ្សាយអន្តរជាតិដូចជា អាពេ, អេហ្វភី, រ៉យទ័រ កាសែតញូវយ៉កថែមស៍ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ… ជាមួយនឹងការវាយតម្លៃប្រកបដោយលក្ខណៈស្ថាបនា និងវិជ្ជមាន។
ទិដ្ឋភាពនៃសម័យបើកមហាសន្និបាតជាតិលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ជាមួយនឹងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ និងការផ្សាយព័ត៌មានយ៉ាងទូលំទូលាយអំពីមហាសន្និបាត សារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានចាត់ទុកថា នេះជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ ដែលបញ្ជាក់ពីឋានៈ សមិទ្ធផល និងទិសដៅអភិវឌ្ឍន៍របស់វៀតណាម ក្នុងបរិបទដែលតំបន់ និងសកលលោកមានការប្រែប្រួលយ៉ាងស្មុគ្រស្មាញ។

នៅក្នុងអត្ថបទដែលចុះផ្សាយនាថ្ងៃទី២២ ខែមករា  រ៉យទ័រ បានលើកឡើង ពីការសម្រេចចិត្តកាត់បន្ថយពេលវេលាប្រជុំរបស់មហាសន្និបាត ដោយបញ្ជាក់ថា ប្រការនេះឆ្លុះបញ្ចាំងពីការឯកភាពខ្ពស់របស់ប្រតិភូ លើរាល់ខ្លឹមសារដែលបានលើកឡើងនៅក្នុងមហាសន្និបាត។  ទីភ្នាក់ងារសារព័ត៌មានសេដ្ឋកិច្ចដ៏ល្បីល្បាញប៊្លូមបឺក  បានកត់សម្គាល់ថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមគឺដោយសារតែគោលនយោបាយដឹកនាំសមស្របរបស់រដ្ឋាភិបាលវៀតណាម។ គោលដៅនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម គឺដើម្បីប្តេជ្ញាចិត្តក្នុងការរក្សាស្ថិរភាពសន្ទុះកំណើននេះនៅក្នុងបណ្តាឆ្នាំខាងមុខ ក៏ដូចជា កំណត់យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងរបស់វៀតណាម។

ទីភ្នាក់ងារសារព័ត៌មានចិនធំៗ ដូចជា ស៊ីនហួរ, កាសែតប្រជាជនប្រចាំថ្ងៃ និងទូរទស្សន៍ជាតិចិន ... បានផ្សាយអត្ថបទវាយតម្លៃខ្ពស់លើខ្លឹមសារនៃឯកសាររបស់មហាសន្និបាត ដោយមានការកំណត់ទំនួលខុសត្រូវក្នុងការអនុវត្តភារកិច្ចសំខាន់ៗ។

សារព័ត៌មាននៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដូចជា សិង្ហបុរី ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី បានផ្តោតលើការកោតសរសើរគោលដៅកំណើនសេដ្ឋកិច្ចខ្ពស់ ការប្តេជ្ញាចិត្តចំពោះកំណែទម្រង់រដ្ឋបាល ការលើកកម្ពស់បច្ចេកវិទ្យា និងការពង្រីកសមាហរណកម្មអន្តរជាតិ ដែលបង្ហាញពីជំនឿជាក់លើយថាទស្សន៍អភិវឌ្ឍន៍ប្រកបដោយចីរភាពក្រោមការដឹកនាំរបស់បក្សកុម្មុយ និស្តវៀតណាម។

ក្នុងពេលជាមួយគ្នានោះ សារព័ត៌មានអេហ្ស៊ីប និងរុស្ស៊ី បានវាយតម្លៃខ្ពស់ចំពោះការដែលបក្សកុម្មុយនិស្តវៀតណាម ស្វ័យភាពជាយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកែលម្អជីវភាពរបស់ប្រជាជន ដោយកត់ សម្គាល់ពីការប្តេជ្ញាចិត្តក្នុងការរក្សាកំណើនខ្ពស់ អភិវឌ្ឍសេដ្ឋកិច្ចដោយផ្អែកលើការច្នៃប្រឌិត និងផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចឌីជីថល។ ប្រការនេះ បង្ហាញពីសកម្មភាពដ៏ម៉ឺងម៉ាត់ និងយុទ្ធសាស្ត្ររយៈពេលវែងរបស់វៀត ណាម៕


top