
សារព័ត៌មានចិនវាយតំលៃខ្ពស់ដំណើរបំពេញទស្សនកិច្ចនៅចិនរ
បស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមនាពេលខាងមុខ
នៅក្នុងសន្និសីទសារព័ត៌មានសាមញ្ញ នាថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang បានអោយដឹងថា៖ចិនមានគោលបំណងកសាងទំនាក់ទំនងល្អប្រសើរនិងស្ថិរភាពជាមួយវៀតណាម។ចិនវាយតំលៃខ្ពស់ចំពោះដំណើរបំពេញទស្សនកិច្ចនៅចិនរបស់អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥មករាឆ្នាំ២០១៧ តាមសេចក្ដីអញ្ជើញរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xí Jìnpíng ។ តាមរបៀបវារះថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់របស់បក្សកុម្មុយនីស្តចិននឹងជួបពិភាក្សាជាមួយអគ្គលេខាបក្ស លោក Nguyen Phu Trong អំពីទំនាក់ទំនងទ្វេភាគីនិងបញ្ហានានាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។
ក្នុងពេលជាមួយគ្នានោះ កាសែត Huánqiú Shíbào ជាស្ថាប័នសារព័ត៌មានផ្លូវការរបស់បក្សកុម្មុយនីស្តចិនបានចុះផ្សាយអត្ថបទមួយ នាថ្ងៃទី៩ ខែមករាដោយអះអាងថា៖ដំណើរទស្សនកិច្ចនៅចិននាពេលខាងមុខនេះ របស់អគ្គលេខាបក្ស លោក Nguyen Phu Trong ជាសញ្ញាសកម្មមួយស្ដីអំពីការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងចិន-វៀតណាម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម