អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong
លោក Nguyen Phu Trong បានផ្ញើសារទូរលេខអបអរសាទរជូនចំពោះ ប្រធានគណកម្មាធិការអចិន្ត្រៃយ៍ នៃសន្និបាតតំណាងប្រជាជនកំពូល ស.ប.ប.ក លោក Choe Ryong Hae ។
ក្នុងឱកាសសម័យប្រជុំលើកដំបូង នៃសន្និបាតតំណាងប្រជាជនកំពូល នីតិកាលទី ១៤ នៃ ស.ប.ប.ក បានបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំថ្មីរបស់ ស.ប.ប.ក នោះ នាថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៩ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានផ្ញើសារទូរលេខអបអរសាទរជូនចំពោះ ប្រធានគណកម្មាធិការអចិន្ត្រៃយ៍ នៃសន្និបាតតំណាងប្រជាជនកំពូល ស.ប.ប.ក លោក Choe Ryong Hae ។ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានផ្ញើសារទូរលេខ អបអរសាទរជូនចំពោះនាយករដ្ឋមន្ត្រីគណរដ្ឋមន្ត្រី ស.ប.ប.ក លោក Kim Jae Ryong។ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានផ្ញើសារទូរលេខ អបអរសាទរជូនចំពោះប្រធានសន្និបាតិតំណាងប្រជាជនកំពូល ស.ប.ប.ក លោក Pak Thae Song។ នាថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh ក៏បានផ្ញើសារទូរលេខអបអរសាទរជូនចំពោះ រដ្ឋមន្ត្រីការបរទេស ស.ប.ប.ក លោក Ri Yong Ho ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម