ចំពោះប្រជាជនវៀតណាមនៅជនបទ រូបភាពដើមឬស្សីតែងតែជានិមិត្តរូបជិតស្និទ្ធនឹងមនុស្សម្នាក់ៗ។ ហើយប្រហែលជាមកពីការប្រើវត្ថុធាតុដើមនៃតំបន់ជនបទយ៉ាងនេះបានជាមុខម្ហូបសាច់គោដុតបំពង់ឬស្សីក៏បានចាប់កំណើតឡើង។ សាច់គោដុតបំពង់ឬស្សីមានលក្ខណៈពិសេសដូចជា សាច់គោមានរសជាតិផ្អែម ឈ្ងុយ ទន់ លាយជាមួយនឹងក្លិនឈ្ងុយពីដើមឬស្សី ដែលបង្កើតអារម្មណ៍ចូលចិត្តសម្រាប់អ្នកទទួលទាន។
ដំណាក់កាលពិបាកបំផុតនៃមុខម្ហូប សាច់គោដុតបំពង់ឬស្សីគឺការជ្រើសរើសសាច់គោ និងរបៀបប្រឡាក់សាច់គោ។ ជាធម្មតា មេចុងភៅនឹងជ្រើសរើសប្រភេទសាច់គោខ្ចី ពីព្រោះសាច់គោខ្ចីវាទន់ជាង។ បន្ទាប់ពីទិញសាច់គោមករួច គេហាន់ជាចំណិតៗ រួចប្រឡាក់គ្រឿងទេសដូចជា ម្រេច ស្លឹកគ្រៃ ខ្ទឹមក្រហម ខ្ទឹមស ស្លឹកច័ន្ទ ទឹកត្រី ស្ករ ។ល។
បំពង់ឬស្សីត្រូវបានរៀបចំដែលមានកំរាស់ប្រមាណ ១៥-២០ សង់ទីម៉ែត្រ លាងបំពង់ឬស្សីឱ្យស្អាតពីខាងក្នុង ទុកឲ្យស្ងួត ។ បន្ទាប់ពីប្រឡាក់សាច់គោរួច យកវាដាក់ក្នុងបំពង់ឬស្សី រួចយកក្រដាសអាលុយមីញ៉ូមបិទជិតប្រហោង បំពង់ឬស្សី។
អ្នកអាចទទួលទានមុខម្ហូននេះនៅ៖
ភោជនីយដ្ឋាន៖ ចើគ្វេ (Cho Que) លេខ ១ ច្រក ១៦៣ ផ្លូវហ័ងង៉ឹន (Hoang Ngan) សង្កាត់ ទ្រុងហ័រ ( Trung Hoa) ខណ្ឌ គៅយៃ ( Cau Giay) រដ្ឋធានី ហាណូយ (Ha Noi)
រៀបចំចង្ក្រានធ្យូងដាក់បំពង់ឬស្សីដុតលើភ្លើងរយៈពេលប្រមាណ ១០ - ២០ នាទី។ ពេលធ្យូងឆេះក្រហម អ្នកយកបំពង់ឬស្សីដែលបានញាត់សាច់គោនោះដាក់ ឡើងដុតលើភ្លើង។ ក្នុងកំឡុងពេលដុត អ្នកគួរតែ ត្រឡប់បំពង់ឬស្សីចុះឡើង ដើម្បីឱ្យសាច់គោឆ្អិនស្មើរ ។ ដុតសាច់ក្នុងរយៈពេលប្រមាណ ២០ - ៣០ នាទី ឃើញសាច់គោបានបញ្ចេញទឹកនិងមានក្លិនឈ្ងុយ អ្នកអាចយកបំពង់ចេញពីចង្ក្រៀន។ ប្រើកាំបិតពុះបំពង់ឬស្សី ដើម្បីមើលឃើញសាច់គោខាងក្នុង បន្ទាប់មកយើងអាចហូបបាន។
សាច់គោអាំងឬស្សីត្រូវបានជ្រើសរើសជាសាច់គោខ្ចី ទន់ និងផ្អែម។
សាច់គោដុតបំពង់ឬស្សីបានចម្អិនរួចនឹងមានក្លិនឈ្ងុយឆ្ងាញ់។ សាច់គោទន់ភ្លន់និងឆ្ងាញ់ដែលបានប្រឡាក់គ្រឿងទេសបានជាសាច់គោនេះពោរពេញដោយរសជាតិ។ នៅពេលហូប គឺតាមចំណូលចំណង់ចិត្តនៃតំបន់នីមួយៗ គេអាចជ្រលក់សាច់គោជាមួយទឹកស៊ីអ៊ីវ ឬអំបិលម្ទេសម្រេច ឬអំបិលម្ទេសបៃតង ឬ ស៊ីអ៊ីវ ម្ហូបនេះអាចហូបជាមួយនំបញ្ចុក ឬជាមួយនឹងភេសជ្ជៈ។
ជាមួយនឹងវិធីសាស្រ្តច្នៃដែលមិនពិបាកពេក ដូច្នេះហើយ មុខម្ហូបសាច់គោដុតបំពង់ឬស្សី បានមានវត្តមានក្នុងម៉ឺនុយរបស់ភោជនីយដ្ឋានធំៗ និងក្នុងពិធីជប់លៀងធំៗជាច្រើន។ មុខម្ហូប ប្រណិត ងាយស្រួលហូប និងឈ្ងុយឆ្ងាញ់៕