ព័ត៌មាន សហរដ្ឋអាមេរិក៖ ជម្លោះអាចនឹងបញ្ចប់ប្រសិនបើអ៊ីរ៉ង់ព្រមទទួលយកកិច្ចព្រមព្រៀង 07/05/2026 នៅថ្ងៃទី ៦ ខែឧសភា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ជម្លោះរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ប្រសិនបើទីក្រុងតេអេរ៉ង់ទទួលយកលក្ខខណ្ឌដែលទីក្រុងវ៉ាស៊ីនតោនបានដាក់ចេញ ក្នុងបរិបទដែលប្រភពព័ត៌មានជាច្រើនបានឲ្យដឹងថា ភាគីទាំងពីរជិតឈានដល់កិច្ចព្រមព្រៀងបឋមដើម្បីបញ្ឈប់ជម្លោះ។ ប្រធានាធិបតីអាមេរិក លោក ដូណាល ត្រាំ។ (រូបថត៖ AP/Alex Brandon)នៅលើបណ្តាញសង្គម Truth Social នៅព្រឹកថ្ងៃទី ៦ ខែឧសភា លោក ដូណាល់ ត្រាំ បានឲ្យដឹងថា ប្រតិបត្តិការយោធា ដែលមានរហស្សនាមថា "Rage" អាចនឹងបញ្ចប់ ប្រសិនបើអ៊ីរ៉ង់បំពេញតាមការសន្យាដែលសម្រេចបានជាមួយអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ ក៏បានព្រមានថា ប្រសិនបើទីក្រុងតេអេរ៉ង់បដិសេធកិច្ចព្រមព្រៀងនេះ ការវាយប្រហារយោធានឹងបន្ត ដោយទ្រង់ទ្រាយកាន់តែខ្លាំងឡើង។សេចក្តីប្រកាសរបស់លោក ដូណាល់ ត្រាំ បានធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិកបានផ្អាកជាបណ្តោះអាសន្ននូវ "គម្រោងសេរីភាព" សំដៅនាំយកកប៉ាល់ពាណិជ្ជកម្មចេញពីច្រកសមុទ្រ Hormuz ខណៈពេលដែលកំពុងរង់ចាំការឆ្លើយតបចុងក្រោយពីទីក្រុងតេអេរ៉ង់ លើសំណើរបស់អាមេរិកក្នុងការ បញ្ឈប់ជម្លោះ អស់រយៈពេលជាច្រើនសប្តាហ៍កន្លងទៅ៕

នៅថ្ងៃទី ៦ ខែឧសភា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ជម្លោះរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ប្រសិនបើទីក្រុងតេអេរ៉ង់ទទួលយកលក្ខខណ្ឌដែលទីក្រុងវ៉ាស៊ីនតោនបានដាក់ចេញ ក្នុងបរិបទដែលប្រភពព័ត៌មានជាច្រើនបានឲ្យដឹងថា ភាគីទាំងពីរជិតឈានដល់កិច្ចព្រមព្រៀងបឋមដើម្បីបញ្ឈប់ជម្លោះ។ ប្រធានាធិបតីអាមេរិក លោក ដូណាល ត្រាំ។ (រូបថត៖ AP/Alex Brandon)នៅលើបណ្តាញសង្គម Truth Social នៅព្រឹកថ្ងៃទី ៦ ខែឧសភា លោក ដូណាល់ ត្រាំ បានឲ្យដឹងថា ប្រតិបត្តិការយោធា ដែលមានរហស្សនាមថា "Rage" អាចនឹងបញ្ចប់ ប្រសិនបើអ៊ីរ៉ង់បំពេញតាមការសន្យាដែលសម្រេចបានជាមួយអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ ក៏បានព្រមានថា ប្រសិនបើទីក្រុងតេអេរ៉ង់បដិសេធកិច្ចព្រមព្រៀងនេះ ការវាយប្រហារយោធានឹងបន្ត ដោយទ្រង់ទ្រាយកាន់តែខ្លាំងឡើង។សេចក្តីប្រកាសរបស់លោក ដូណាល់ ត្រាំ បានធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិកបានផ្អាកជាបណ្តោះអាសន្ននូវ "គម្រោងសេរីភាព" សំដៅនាំយកកប៉ាល់ពាណិជ្ជកម្មចេញពីច្រកសមុទ្រ Hormuz ខណៈពេលដែលកំពុងរង់ចាំការឆ្លើយតបចុងក្រោយពីទីក្រុងតេអេរ៉ង់ លើសំណើរបស់អាមេរិកក្នុងការ បញ្ឈប់ជម្លោះ អស់រយៈពេលជាច្រើនសប្តាហ៍កន្លងទៅ៕