មូលនិធិវិនិយោគឯកជនចំនួន ៣០០ ពាន់លានដុល្លារអាមេរិក សំដៅជំរុញការវិនិយោគចូលក្នុងប្រទេសអ៊ីរ៉ង់ កំពុងត្រូវបានបង្កើតឡើងជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
នាវាចូលចត់នៅច្រកសមុទ្រហ័រមូស ថ្ងៃទី ១០ មិថុនា ២០២៦។ រូបថត៖ REUTERS/Stringer
មូលនិធិដោយមានឈ្មោះថា មូលនិធិសម្រាប់កសាងឡើងវិញនិងអភិវឌ្ឍន៍
ត្រូវបានបង្កើតឡើងពីដើមទុនរបស់សហគ្រាស និងអង្គការហិរញ្ញវត្ថុមកពីសហរដ្ឋអាមេរិក
ប្រទេសឈូងសមុទ្រពែរ្ស អាស៊ី អាមេរិកខាងត្បូង និងអាហ្វ្រិក។
ការវិនិយោគត្រូវបានគេរំពឹងថា នឹងផ្តោតលើវិស័យថាមពល ការដឹកជញ្ជូន ភស្តុភារកម្ម
និងផលិតកម្ម។ មូលនិធិនេះ
ត្រូវបានរចនាឡើងដើម្បីផ្តល់កម្លាំងចលករសេដ្ឋកិច្ចដល់ទាំងទីក្រុងវ៉ាស៊ីនតោន
និងទីក្រុងតេអេរ៉ង់ នៅក្នុងដំណើរការចរចាលើកិច្ចព្រមព្រៀងដ៏ទូលំទូលាយជាង
នាពេលអនាគត។
មុននោះ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក J.D.
Vance ក៏បានលើកឡើងពីលទ្ធភាពដែលអ៊ីរ៉ង់អាចទទួលបានមូលនិធិសម្រាប់ការកសាងឡើងវិញចំនួន
៣០០ ពាន់លានដុល្លារ អាមេរិកដោយមានការគាំទ្រពីប្រទេសឈូងសមុទ្រពែរ្សនានា
ប្រសិនបើអ៊ីរ៉ង់បានបំពេញការសន្យាយ៉ាងពេញលេញចំពោះសហរដ្ឋអាមេរិក រួមទាំងការបោះបង់ចោលមហិច្ឆតាអាវុធនុយក្លេអ៊ែរ
ការដោះស្រាយសម្ភារៈនុយក្លេអ៊ែរដែលត្រូវបានចម្រើន
ហើយទទួលយកយន្តការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងផងដែរ៕