ព័ត៌មាន

សហរដ្ឋអាមេរិកដាក់ពន្ធ ៥០% លើ​អាលុយមីញ៉ូមនិងដែកថែបនាំចូល ចាប់ពីថ្ងៃទី ៤ ខែមិថុនា

កាលពីថ្ងៃទី ៣ ខែមិថុនា ប្រធានាធិបតីអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើក្រឹត្យប្រតិបត្តិមួយ ដោយបង្កើនទ្វេដងនូវអត្រាពន្ធនាំចូលរបស់អាមេរិក លើអាលុយមីញ៉ូមនិងដែកថែប ចាប់ពីថ្ងៃទី ៤ ខែមិថុនា។

យោងតាមសេតវិមាន ពន្ធនាំចូលលើដែកថែបនិងអាលុយមីញ៉ូមនឹងកើនឡើងពី ២៥% ទៅ ៥០% ហើយចូលជាធរមានចាប់ពីថ្ងៃទី ៤ ខែមិថុនា។ ក្រឹត្យរបស់ប្រធានាធិបតីបានសង្កត់ធ្ងន់ថា វិធានការនេះគឺសំដៅការពារឧស្សាហកម្មដែកថែបនិងអាលុយមីញ៉ូមសំខាន់ៗរបស់អាមេរិក ដែលកំពុងរងការខូចខាត់ ដោយសារតែសកម្មភាពពាណិជ្ជកម្មមិនយុត្តិធម៌ និងស្ថានភាពលើសចំណុះ សកល ។ ទោះជាយ៉ាងណាក៏ដោយ អត្រាពន្ធលើអាលុយមីញ៉ូមនិងដែកថែបដែលនាំចូលពីចក្រភពអង់គ្លេសនឹងក្នុងកម្រិត ២៥% ខណៈពេលដែលភាគីទាំងពីរបន្តការចរចាពន្ធនាំចេញនាំចូលនិងកូតាក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មមុនៗ។

ចាប់តាំងពីការវិលត្រឡប់មកកាន់តំណែងជាប្រធានាធិបតីក្នុងខែមករា លោក Donald Trump បានដាក់ពន្ធជាបន្តបន្ទាប់ទាំងលើសម្ព័ន្ធមិត្តនិងគូប្រជែង ដែលបណ្តាលឱ្យទីផ្សារហិរញ្ញវត្ថុមានភាពច្របូកច្របល់៕


top