ទិដ្ឋភាពនៃកិច្ចប្រជុំសភាអឺរ៉ុបនៅទីក្រុង Strasbourg ភាគខាងកើតប្រទេសបារាំង (រូបថត AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ក្រុមប្រឹក្សាអឺរ៉ុបបានប្រកាសសេចក្ដីសម្រេចអំពីការពន្យាពេលដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ចលើរុស្ស៊ីរយៈពេល ៦ ខែទៀត។ សេចក្ដីប្រកាសនេះបានលើកច្បាស់ថានាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ក្រុមប្រឹក្សាបានពន្យាពេល បទដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ចរបស់រុស្ស៊ីរហូតដល់ថ្ងៃទី ៣១ខែកក្កដា ឆ្នាំ២០១៩ ខាងមុខ។
សេចក្ដីសម្រេចនេះបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីបារាំង លោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel នាថ្ងៃទី ១៣ និង ១៤ខែធ្នូ ឆ្នាំ២០១៨ បានធ្វើបច្ចុប្បន្នភាពលើការអនុវត្តកិច្ចព្រមព្រៀងក្រុងមីន និងកិច្ចព្រមព្រៀងទាក់ទិននានាអំពីបទដាក់ទណ្ឌកម្មផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម