មេដឹកនាំសហភាពអឺរ៉ុប (EU) នាថ្ងៃទី១៦ ខែតុលា បានសន្យាថានឹងបន្តគាំទ្រផ្នែកហិរញ្ញវត្ថុ និងយោធាដល់អ៊ុយក្រែន ខណៈពេលដែលបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ដំណើរការចូលជាសមាជិកសហភាពអឺរ៉ុបរបស់ប្រទេសនេះ។
ទិដ្ឋភាពនៃកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ (រូបថត៖ AA/VNA)
ថ្លែងទៅកាន់អ្នកសារព័ត៌មានរួមជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr
Zelensky ដែលបានចូលរួមនៅថ្ងៃទីពីរនៃកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល
(បែលហ្ស៊ិក) និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានសង្កត់ធ្ងន់ថា
សហភាពអឺរ៉ុបត្រូវតែបង្កើនការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែន
និងដាក់សម្ពាធបន្ថែមទៀតលើរុស្ស៊ីដើម្បីនាំទីក្រុងមូស្គូមកកាន់តុចរចា។
លោក Antonio Costa និងលោកស្រី Ursula von der
Leyen ក៏បានបញ្ជាក់ជាថ្មីនូវការគាំទ្រ
ចំពោះការចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែន ដោយស្វាគមន៍ចំពោះការបើកបញ្ហាចរចាថ្មីពីរ។
លោកស្រី Ursula von der Leyen បានថ្លែងថា
គោលដៅគឺដើម្បីបើកបញ្ហាចរចាពីរឈុតចុងក្រោយនៅចុងឆ្នាំនេះ ខណៈដែលលោក Volodymyr
Zelensky បានសន្យាថានឹងបន្តអនុវត្តកំណែទម្រង់ចាំបាច់។
មេដឹកនាំសហភាពអឺរ៉ុបក៏បានពិភាក្សាអំពីតម្រូវការហិរញ្ញវត្ថុ
និងយោធារបស់អ៊ុយក្រែនសម្រាប់រយៈពេលឆ្នាំ២០២៦-២០២៧៕