ព័ត៌មាន

សហជីពវៀតណាមចំណាយទឹកប្រាក់ចំនួន ១០០ ពាន់លានដុងដល់សមាជិកសហជីព និងកម្មករកម្មការិនីក្នុងឱកាសបុណ្យតេត

ដើម្បីនាំមកនូវក្ដីសប្បាយរីករាយដល់សមាជិកសហជីព និងកម្មករកម្មការិនី សហជីពវៀតណាមនឹងចំណាយថវិកាចំនួន ១០០ ពាន់លានដុង (ជាង ៣,៩ លានដុល្លារអាមេរិក) ដើម្បីផ្តល់ប័ណ្ណទិញទំនិញដល់សមាជិកសហជីព និងកម្មករកម្មការិនីចំនួន ២០ម៉ឺននាក់ ជាសមាជិកសហជីពដែលមានស្នាដៃឆ្នើមក្នុងពលកម្ម ផលិតកម្ម ក៏ដូចជាសមាជិកសហជីពដែលមានស្ថានភាពលំបាក និងចំណូលទាប។
ភាពសប្បាយរីករាយរបស់កម្មការិនីនិងសមាជិកសហជីពបន្ទាប់ពីទិញទំនិញដោយតម្លៃ ០ ដុង នៅផ្សារតេតឆ្នាំ ២០២៤។ (រូបភាពឯកសារ៖ Phan Sau/TTXVN)

បន្ទាប់ពីជោគជ័យនៃ ផ្សារតេតសហជីពឆ្នាំ ២០២៤ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ២០២៥ សហព័ន្ធពលកម្មវៀតណាមបន្តរៀបចំកម្មវិធី ផ្សារតេតសហជីពឆ្នាំ ២០២៥ តាមប្រព័ន្ធអនឡាញ។ សកម្មភាពដ៏មានអត្ថន័យនេះមានគោលបំណងជួយកម្មករកម្មការិនីក្នុងប្រព័ន្ធសហជីពវៀតណាមទិញទំនិញក្នុងអំឡុងពេលបុណ្យតេត ក្នុងតម្លៃអនុគ្រោះតាមមធ្យោបាយប្រកបដោយងាយស្រួល គ្រប់ពេលវេលា គ្រប់ទីកន្លែង។

ផ្សារតេតតាមប្រព័ន្ធអនឡាញ់នេះប្រព្រឹត្តទៅនៅគេហទំព័រ https://chotet.congdoan.vn ដែលចាប់ផ្តើមពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤ ដល់ ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៥។

ដើម្បីនាំមកនូវក្ដីសប្បាយរីករាយដល់សមាជិកសហជីព និងកម្មករកម្មការិនី សហជីពវៀតណាមនឹងចំណាយថវិកាចំនួន ១០០ ពាន់លានដុង (ជាង ៣,៩ លានដុល្លារអាមេរិក) ដើម្បីផ្តល់ប័ណ្ណទិញទំនិញដល់សមាជិកសហជីព និងកម្មករកម្មការិនីចំនួន ២០ម៉ឺននាក់ ជាសមាជិកសហជីពដែលមានស្នាដៃឆ្នើមក្នុងពលកម្ម ផលិតកម្ម ក៏ដូចជាសមាជិកសហជីពដែលមានស្ថានភាពលំបាក និងចំណូលទាប។

គេរំពឹងថា ផ្សារតេតតាមប្រព័ន្ធអនឡាញ់នឹងមានរបស់របរចាំបាច់ជាង ១៥០០ មុខ ដែលត្រូវបានប្រើប្រាស់ក្នុងអំឡុងពេលបុណ្យតេត និងផលិតផលប្រើប្រាស់ដូចជា៖ ស្បៀងអាហារ ភេសជ្ជៈ ខ្ចប់អំណោយ កន្ត្រកអំណោយតេត; គ្រឿងតុបតែងលម្អ និងផលិតផលទាក់ទងនឹងបុណ្យតេត; ផលិតផលផ្សេងទៀតដូចជាសម្លៀកបំពាក់ ផលិតផលគីមី គ្រឿងប្រើប្រាស់ក្នុងផ្ទះ ជាដើម៕


top