មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងនៅទីក្រុងហាណូយ (រូបថត៖ TTXVN)
នាថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២០ ប្រធានសមាគមសហគ្រិនវ័យក្មេងវៀតណាមបាន ឲ្យដឹងថាសមាគមសហគ្រិនវ័យក្មេងវៀតណាមបានកៀរគរថវិកាពីបុគ្គលនិងអង្គភាពអាជីវកម្មនានា ដើម្បីជួយដល់រដ្ឋាភិបាលក្នុងការផលិតឧបករណ៍ KIT ធ្វើ តេស្តវីរុស SARS-CoV-2 យ៉ាងឆាប់រហ័សចំនួន ១០,០០០ ។
ឧបករណ៍ KIT នេះត្រូវបានស្រាវជ្រាវនិងផលិតនៅប្រទេសវៀតណាមដោយមានប្រសិទ្ធភាព ៤ ដង ហើយមានតម្លៃត្រឹមតែ ១/៤ បើប្រៀបធៀបនឹង ឧបករណ៍ KIT ដែលនាំចូលពីបរទេសផងដែរ។ ហេតុដូច្នេះ ឧបករណ៍ KIT នេះនឹងជួយឲ្យរកឃើញអ្នកឆ្លងជម្ងឺកូវីដ១៩ យ៉ាងឆាប់រហ័ស ហើយថែមទាំងបង្កើនសមត្ថភាពរស់រានមានជីវិតសម្រាប់អ្នកជំងឺតែម្តង៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម