នាយិការមជ្ឈមណ្ឌល CSIP លោកស្រី Pham Kieu Oanh
នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ មជ្ឈមណ្ឌលជួយឧបត្ថម្ភគំនិតផ្តួចផ្តើមបម្រើសហគមន៍ (CSIP) សហការជាមួយអង្គភាពពាក់ព័ន្ធមួយចំនួនបានរៀបចំ សិក្ខាសាលាបូកសរុបគម្រោង "សហគ្រាសសង្គមដើម្បីការអភិវឌ្ឍជនបទប្រកបដោយច្នៃប្រឌិតនិងចីរភាព (គម្រោង SERD) សម្រាប់ដំណាក់កាលឆ្នាំ ២០១៦ - ២០១៩។
គម្រោង SERD ត្រូវបានអង្គការនំបុ័ងសំរាប់ពិភពលោកនិងមជ្ឈមណ្ឌល CSIP អនុវត្តឡើងចាប់តាំងពីខែមករាឆ្នាំ ២០១៦ ក្នុងគោលបំណងលើកកម្ពស់គុណភាពនៃជីវភាពរស់នៅសម្រាប់ក្រុមដែលចាញ់ប្រៀបគេនៅក្នុងតំបន់ដាច់ស្រយាល និងតំបន់ដែលមានការលំបាកនៅខេត្ត Lao Cai និងខេត្ត Hoa Binh ។ លោកស្រី Pham Kieu Oanh នាយិការមជ្ឈមណ្ឌល CSIP បានចែករំលែកថា៖
« គម្រោងនេះបានផ្តល់ជូនវិធីសាស្រ្តចំនួន២។ ទីមួយគឺយើងខ្ញុំផ្តោតលើការលើកកម្ពស់សកម្មភាពអាជីវកម្មរបស់ប្រជាជន ដែលជាអ្នកបំផុសគំនិតដោយផ្សារភ្ជាប់គោលដៅ នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន។ វិធីសាស្រ្តទី ២ គឺ បង្កើតបណ្តាញតភ្ជាប់សហគ្រិនសង្គមជាមួយគ្នានៅក្នុងតំបន់ ដើម្បីទុកឱ្យពួកគេអាចជួយទ្រទ្រង់គ្នាទៅវិញទៅមកបាន។ ទន្ទឹននឹងនេះដែរគប្បីកៀងគរអាជ្ញាធរមូលដ្ឋានបង្កើតបរិយាកាសអំណោយផល ដើម្បីលើកកំពស់គុណភាព ជីវភាពរស់នៅរបស់បងប្អូនប្រជាជនប្រកបដោយចីរភាព» ផងដែរ។
គួរបញ្ជាក់ ថាក្រោយរយៈពេល៣ឆ្នាំនៃការអនុវត្តគម្រោងនេះ មានសហគ្រាសសង្គមចំនួន ៦០ ទទួលបានការជួយឧបត្ថម្ភពីគម្រោង SERD ហើយក៏នាំមកនូវផលប្រយោជន៍ល្អដោយផ្ទាល់និងដោយប្រយោលដល់មនុស្សជិត ១៥,០០០នាក់ ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម