ព័ត៌មាន

សហគ្រាសវៀតណាមជំរុញការបណ្ដាក់ទុនលើវិស័យហិរញ្ញវត្ថុធនាគារនៅកម្ពុជា


 ធនាគារជាតិកម្ពុជាប្រគល់អាជ្ញាប័ណ្ណប្រតិបត្តិការជូនចំពោះធនាគារ Emperor 
 

ចូលរួម​ទីផ្សារកម្ពុជា ធនាគារ Emperor នឹងផ្ដោតទៅលើការវិនិយោគ អនុវត្ត បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗ ប្រកប​ដោ​យការច្នៃប្រឌិត នវានុវត្តភាព​ និងសុវត្ថិ ភាព ដើម្បីបង្កើនប្រសិទ្ធភាព​សកម្មភាព​និង​បង្កើត​ជំនឿ​ទុក​ចិត្ត​ចំពោះអតិថិជន គ្រប់រូប។ 

 
ធនាគារ Emperor ដែលត្រូវបានលោកស្រី Huynh Kim Hao ធុរជនវៀត ណាមម្នាក់ វិនិយោគ​និង​ធ្វើជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នោះ បានបើកសម្ពោធជា ផ្លូវការនាថ្ងៃទី៧ ខែកក្កដា នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
 
អញ្ជើញចូលរួម​និងថ្លែងនៅពិធីបើកសម្ពោធ ទេសាភិបាលធនាគារជាតិ កម្ពុជាលោក ជា ចាន់តូ បាន​សម្ដែង​​នូវ​ជំនឿជាក់​ថា ធនាគារ Emperor នឹងរួម ចំណែកបំពេញ​តម្រូវ​ការកាន់​តែខ្ពស់​ឡើង​ពីមួយ​ថ្ងៃទៅ​មួយថ្ងៃរបស់​អតិថិជន​អំពីផលិត​ផលនិងសេវាកម្មនៃផ្នែកហិរញ្ញ​វត្ថុធនាគារ ក៏ដូចជារួមចំណែកជំរុញ​ការរីក ចម្រើន​នៃវិស័យ​ធនាគារកម្ពុជា​និយាយដោយឡែកនិងសេដ្ឋកិច្ចកម្ពុជា​និយាយរួម​ផង​ដែរ។
 
ចូលរួម​ទីផ្សា​រកម្ពុជា ធនាគារ Emperor នឹងផ្ដោតទៅលើការវិនិយោគ អនុវត្ត បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗ ប្រកប​ដោយកា​រច្នៃប្រឌិត នវានុវត្តភាព និងសុវត្ថិ ភាព ដើម្បីបង្កើនប្រសិទ្ធភាព​សកម្មភាព​និង​បង្កើត​ជំនឿទុក​ចិត្តចំពោះអតិថិជន គ្រប់រូប។ Emperor នឹងឆ្ពោះទៅរកគោលដៅក្លាយទៅជាធនាគារឌីជីថលជួរមុខ នៅកម្ពុជា​និង​ក្នុងតំបន់៕

 

តាម​​ VOV5 - វិទ្យុសំឡេងវៀតណាម​
 


top