ព័ត៌មាន

សហគ្រាសជប៉ុនមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការវិនិយោគជាមួយវៀតណាម


សហគ្រាសជប៉ុនមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការវិនិយោគជាមួយវៀតណាម

ក្នុងរយៈពេលចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន​ លោក​ Nguyen​ Quoc Cuong មានដំណើរបំពេញទស្សនកិច្ចនៅតំបន់ Shikoku ជប៉ុន។ នៅទីនេះ ឯកអគ្គរដ្ឋទូតបានជួបជាមួយបណ្ដាអភិបាលខេត្តនិងរៀបចំវេទិកាឧទ្ទេសនាមអំពីស្ថានភាពវៀតណាម និងឱកាសសហប្រតិបត្តិការ​ វិនិយោគជាមួយសហគ្រាសនានា។ សហគ្រាសជប៉ុនយកចិត្តទុកដាក់ជាច្រើនចំពោះបែបបទគយពន្ធ និងការបើកការិយាល័យតំណាងនៅវៀតណាម ដោយមានគោលបំណងបើកទូលាយការវិនិយោផលិតកម្ម និងអាជីវកម្ម នៅវៀតណាម នាពេលខាងមុខនេះដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top