ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់អាស៊ានឲ្យកាន់តែស៊ីជម្រៅ នាពេលខាងមុខ បណ្តាប្រទេសជាសមាជិកនិងសហគមន៍ធុរកិច្ច ត្រូវធ្វើបច្ចុប្បន្នភាពនូវកម្លាំងចលករកំណើនប្រពៃណី...
ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់អាស៊ានឲ្យកាន់តែស៊ីជម្រៅ នាពេលខាងមុខ បណ្តាប្រទេសជាសមាជិកនិងសហគមន៍ធុរកិច្ច ត្រូវធ្វើបច្ចុប្បន្នភាពនូវកម្លាំងចលករកំណើនប្រពៃណី អភិវឌ្ឍធនធានមនុស្ស ដែលមានគុណភាពខ្ពស់ ជំរុញយ៉ាងខ្លាំងក្លានូវកម្លាំងចលករកំណើនថ្មី ជាពិសេសគឺផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល ព្រមទាំងបង្កើនការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោក។
នេះគឺការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ (Pham Minh Chinh) ក្នុងកិច្ចសន្ទនាជាមួយយុវជនអាស៊ាន និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (ASEAN-BAC) ក្នុងក្របខណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត ដែលប្រព្រឹត្តទៅ នៅប្រទេសម៉ាឡេស៊ី នាចុងខែឧសភា។
លោកនាយករដ្ឋមន្ត្រី ផាមមិញជិញ (Pham Minh Chinh) អញ្ជើញចូលរួម និងថ្លែងមតិក្នុងកិច្ចសន្ទនារវាងថ្នាក់ដឹកនាំអាស៊ាន នឹងយុវជនអាស៊ាន។ រូបថត៖ VNA
តំណាងយុវជនវៀតណាមអញ្ជើ្ញចូលរួមក្នុងកិច្ចសន្ទនា។ រូបថត៖ VNA
ដោយប្រធានបទ “ការរួបរួមបណ្តាទីផ្សារ ដើម្បីវិបុលភាពរួម” ប្រតិភូ ASEAN-BAC ស្នើអាទិភាពស្នូល រួមមាន៖ ១) ការ លើកកម្ពស់ ពាណិជ្ជកម្ម និង វិនិយោគ រវាងប្រទេស សមាជិក អាស៊ាន។ ២) ជំរុញការធ្វើសមាហរណកម្ម និងការតភ្ជាប់សេដ្ឋកិច្ច។ ៣) ការបង្កើតក្របខណ្ឌប្រកបដោយចីរភាព និងបរិយាប័ន្ន និង៤) ការកសាងអាស៊ាន ឌីជីថល ដែលធន់នឹងវិបត្តិ។
សប្តាហ៍ទំនិញវៀតណាម ត្រូវបានប្រារព្ធឡើងនៅខេត្ត Udon Thani ប្រទេសថៃ ដែលរៀបចំដោយក្រុមហ៊ុន Central Retail វៀតណាមគ្រុប សហការជាមួយមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគទីក្រុងហូជីមិញ (ITPC) ។ រូបថត៖ VNA
ក្រុមហ៊ុនភាគហ៊ុន VietNam Agroresources នៅភូមិ ថាញស្វឹន(Thanh Xuan) ឃុំ ម៉ូកុង (Mo Cong) ស្រុក តឹនបៀន (Tan Bien) ខេត្ត តីនិញ (Tay Ninh) កំពុងជ្រើសរើស និងបែងចែក ពងមាន់។ រូបថត៖ VNA
សង្កត់ធ្ងន់លើតម្រូវការនៃសមាហរណកម្មសេដ្ឋកិច្ចយ៉ាងស៊ីជម្រៅ អភិវឌ្ឍចីរភាព និងបរិវត្តកម្មឌីជីថលគ្រប់ជ្រុងជ្រោយ អាស៊ាន BAC ដាក់ចេញនូវគំនិតផ្តួចផ្តើមជាក់ស្ដែងជាច្រើន ដូចជា កសាងអង្គភាពធុរកិច្ចអាស៊ាន បង្កើតទីផ្សារមូលធនឯកជនអាស៊ានក្នុងពេលឆាប់ៗ ក្របខណ្ឌទីផ្សារកាបូនរួម អភិវឌ្ឍយុទ្ធសាស្ត្រជំរុញបន្លាស់ប្ដូរអ្នកប្រាជ្ញវ័យក្មេង និងកសាងវេទិកាឌីជីថល ដើម្បីងាយស្រួលក្នុងការធ្វើបែបបទ និងកាត់បន្ថយពេលវេលា និងថ្លៃចំណាយនិតីវិធី បើកក្ដីសង្ឃឹមថា នឹងកើន GDP អាស៊ាន ៥,៥ពាន់លានដុល្លារអាមេរិក ដោយសារឌីជីថលពាណិជ្ជកម្ម។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ធុរកិច្ចគឺជាបេះដូងកំណើនរបស់អាស៊ាន។ លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ (Pham Minh Chinh) ក៏សន្យាថា រដ្ឋាភិបាលវៀតណាមនឹងបង្កើត “នីតិវិធីចំហ ហេដ្ឋារចនាសម្ព័ន្ធរលូន និងអភិបាលកិច្ចឆ្លាតវៃ” ដើម្បីរួមជាមួយនឹងបណ្ដារដ្ឋាភិបាល និងធុរកិច្ចនៃបណ្ដាប្រទេសជាសមាជិក ដើម្បីនាំអាស៊ានក្លាយជាអង្គភាពសេដ្ឋកិច្ចមានថាមពល ទីពឹងខ្លួន បរិយាប័ន្ន និងចីរភាព ត្រៀមខ្លួនជាស្រេច ដើម្បីសម្របខ្លួនទៅនឹងរាល់បម្រែបម្រួលក្នុងទូទាំងពិភពលោក។
ពិធីបើកការដ្ឋានសាងសង់តំបន់ឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP) ខេត្ត ថាយប៊ិញ (Thai Binh) ។ រូបថត៖ VNA
តាក់ស៊ីអគ្គីសនី XanhSM (វៀតណាម) ដាក់ឲ្យដំណើរការក្នុងទីផ្សារឥណ្ឌូនេស៊ី។ រូបថត៖ VNA
លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ (Pham Minh Chinh) បានស្នើបណ្ដារដ្ឋាភិបាល និងសហគមន៍ធុរកិច្ច បន្តជំរុញកំណើនប្រពៃណី ជំរុញកម្លាំងចលករថ្មី អភិវឌ្ឍធនធានមនុស្ស ដែលមានគុណភាពខ្ពស់ បំពេញតម្រូវការទីផ្សារពលកម្មក្នុងយុគសម័យថ្មី ដោយឈរលើមូលដ្ឋានបង្កើនកិច្ចសហប្រតិបត្តិការរវាងភាគីទាំងបី៖ រដ្ឋ ធុរកិច្ច និងសាលារៀន។
ក្នុងកិច្ចសន្ទនាជាមួយយុវជនអាស៊ាន ចែករំលែកសារអំពី “សកម្មភាពថ្ងៃនេះ - ស្ថាបនាថ្ងៃស្អែក” លោកនាយករដ្ឋមន្ត្រីអំពាវនាវយុវជនអាស៊ាន លើកកម្ពស់ស្មារតីឈានមុខ និងគំនិតច្នៃប្រតិដ្ឋជាមួយ “ម្ចាស់ការទាំង ៥”។ ម្ចាស់ការក្នុងការរៀនសូត្រ ម្ចាស់ការក្នុងការច្នៃប្រឌិត និងផ្ដើមធុរកិច្ច ម្ចាស់ការក្នុងការចូលរួមកសាងនីតិវិធិ ម្ចាស់ការផ្លាស់ប្តូឬ និងធ្វើសមាហរណកម្មអន្តរជាតិ និងម្ចាស់ការក្នុងការចូលរួមថែរក្សាសន្តិភាព ស្ថិរភាព និងអត្តសញ្ញាណវប្បធម៌អាស៊ាន។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យបណ្តាប្រទេសអាស៊ានផ្តោតលើ ៥ចំណុចសំខាន់ៗ៖ ការកសាងការអប់រំបើកចំហ គាំទ្រការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការធ្វើបរិវត្តកម្មឌីជីថល ជំរុញការចាប់ផ្តើមធ្វើអាជីវកម្ម បង្កើតការសន្ទនា ដើម្បីស្តាប់សំឡេងរបស់យុវជន និងលើកទឹកចិត្តយុវជនចូលរួមក្នុងការការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព។ ភ្ញៀវទស្សនាទស្សនាស្តង់បង្ហាញម៉ាស៊ីនដេរ និងបិទភ្ជាប់ដោយស្វ័យប្រវត្តិ នៅឯពិព័រណ៍ឧស្សាហកម្មវាយនភ័ណ្ឌ និងកាត់ដេរអន្តរជាតិឆ្នាំ ២០២៤ ។ រូបថត៖ VNA
ក្រោមប្រធានបទ «យុវជនដើម្បីអនាគតចីរភាព៖ ជំរុញបរិយាប័ន្ន និងជំរុញការផ្លាស់ប្តូរក្នុងអាស៊ាន» ប្រតិភូយុវជនអាស៊ានបានសម្តែងនូវសេចក្តីប្រាថ្នា និងការទទួលខុសត្រូវរបស់យុវជន ក្នុងការរៀបចំអនាគតនៃតំបន់។ អំពាវនាវឱ្យប្រទេសជាសមាជិក វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគម្រប បង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជន ពង្រាយកម្មវិធីបណ្តុះបណ្តាលស្ដីពី គោលដៅអភិវឌ្ឍចីរភាព ក៏ដូចជាបង្កើតយន្តការ ដើម្បីឱ្យយុវជនអាចចូលរួមយ៉ាងពិតប្រាកដ ក្នុងដំណើរការអភិវឌ្ឍដោយចីរភាព ពីជនបទដល់ទីក្រុង បង្កើនការរៀនសូត្រអំពីចំណេះដឹងឌីជីថល និងបញ្ញាសិប្បនិម្មិត លើកកម្ពស់សុខភាពផ្លូវកាយ និងផ្លូវចិត្តសម្រាប់យុវជន គាំទ្រក្រុមងាយរងគ្រោះ លើកទឹកចិត្តការផ្តើមធុរកិច្ច និងនវានុវត្តន៍ ជំរុញសកម្មភាពអាកាសធាតុ និងចម្រុះវប្បធម៌អាស៊ាន។
អ្នកបម្រើលើយន្តហោះ ឈរក្បែរយន្តហោះដែលមាននិមិត្តសញ្ញា "ទេសចរណ៍ប្រទេសម៉ាឡេស៊ី ឆ្នាំ២០២៦ " ក្នុងពិធីបំផុសយុទ្ធនាការទេសចរណ៍ប្រទេសម៉ាឡេស៊ី។ រូបថត៖Bernama / VNA ផ្សព្វផ្សាយ
វៀតណាមប្តេជ្ញាចិត្តរួមដំណើរជាមួយអាស៊ាន ដោយផ្តល់អាទិភាពអភិវឌ្ឍយុវជនទាំងស្រុង ដូចជាធនធានយុទ្ធសាស្ត្រមួយ។ លោកនាយករដ្ឋមន្ត្រី ផាមមិញជិញ (Pham Minh Chinh) បានបង្ហាញជំនឿនូវអនាគតដ៏ភ្លឺស្វាងរបស់អាស៊ាននឹងត្រូវបានសរសេរដោយយុវជនជំនាន់ក្រោយ ហ៊ានគិត ហ៊ានធ្វើ ហ៊ានឈានមុខ ដើម្បីអាស៊ានស្អិតរមួត និងនិរន្តរភាព៕
អត្ថបទ៖ VNP រូបភាព៖ VNA ប្រែសម្រួលដោយង្វៀនយ៉ាង