ព័ត៌មាន

សហគមន៍ឥស្លាមនៅវៀតណាមបើកសកម្មភាពយ៉ាងផលផុស

នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃទីក្រុងហូជីមិញបានបើកពិធីជួបសំណេះសំណាលជាមួយគណៈកម្មាធិការតំណាងសហគមន៍ឥស្លាមនៃទីក្រុង ក្រុមប្រឹក្សាគ្រប់គ្រងវិហារឥស្លាម សូយ៉ាវ និងតំបន់ប្រជាជនមូស្លីមនាខែរ៉ាម៉ាដាន ប្រតិទិនឥស្លាម ១៤៤៤ – ប្រតិទិនសកល ២០២៣។
ថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុងហូជីមិញ ប្រគល់ ៨០លានដុង ជូនដល់គណៈកម្មាធិការតំណាងសហគមន៍ឥស្លាមនៃទីក្រុង ក្រុមប្រឹក្សាគ្រប់គ្រងវិហារឥស្លាម សូយ៉ាវ និងតំបន់ជនមូស្លីម។ រូបថត៖ VOV

នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពរបស់គណៈកម្មាធិការដើម្បីអនុវត្តឱ្យបានល្អប្រសើរនូវគោលនយោបាយសាសនារបស់បក្ស និងរដ្ឋ ដោយហេតុនេះជំរុញឱ្យប្រជាជនឥស្លាមក្នុងតំបន់បន្តចូលរួមអនុវត្តចលនាប្រឡងប្រណាំងស្នេហាជាតិ កសាង និងការពារទីក្រុង រួមចំណែកកសាងផែនមហាសាមគ្គីជនជាតិទាំងមូល។ អញ្ជើញចូលរួមកិច្ចប្រជុំ លោកស្រី  Saly Kho តំណាងប្រធាជនជនជាតិចាមឥស្លាម នៅឃុំ Phong Phu ស្រុក Binh Chanh បានចែករំលែក៖ ជារៀងរាល់ឆ្នាំ ជនជាតិចាមឥស្លាមចាត់ទុកខែរ៉ាម៉ាដានជាខែដ៏វិសុទ្ធបំផុត។ សប្បាយចិត្តណាស់ដែលជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំក្រុងបានចុះសួរសុខទុកដល់កន្លែងនីមួយៗ។ ហើយថ្ងៃនេះ រណសិរ្សក៏បានទៅសួរសុខទុក្ខក្នុងឱកាសបុណ្យរ៉ាម៉ាដាន ដោយរីករាយយ៉ាងខ្លាំងដែលថ្នាក់ដឹកនាំទីក្រុង និងគ្រប់លំដាប់ថ្នាក់ចាប់អារម្មណ៍នឹងខែតមអាហាររបស់សហគមន៍ជនជាតិចាមនៅទីក្រុងហូជីមិញ។ បងប្អូនមានអារម្មណ៍កក់ក្តៅណាស់

នាថ្ងៃដដែល ជនជាតិចាម Ba Ni ឥស្លាមរាប់ពាន់នាក់នៅខេត្ត Binh Thuan បានប្រមូលផ្តុំគ្នានៅទីបញ្ចុះសពរបស់ពួកគេ ដើម្បីធ្វើពិធីចែងមែង រៀបចំចូលខែតមអាហារ (ខែរ៉ាមូវ៉ាន់ ឬហៅថារ៉ាម៉ាដាន)។

ក្នុងឱកាសនេះ តំណាងគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Binh Thuan បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់ក្រុមប្រឹក្សាព្រះសង្ឃ Ba Ni ឥស្លាមខេត្ត Binh Thuan និងព្រះសង្ឃជាន់ខ្ពស់ ឥស្សរជន អ្នកមានកិត្យានុភាពក្នុងស្រុកមួយចំនួនក្នុងខេត្ត ផងដែរ៕

ថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុងហូជីមិញ ប្រគល់ ៨០លានដុង ជូនដល់គណៈកម្មាធិការតំណាងសហគមន៍ឥស្លាមនៃទីក្រុង ក្រុមប្រឹក្សាគ្រប់គ្រងវិហារឥស្លាម សូយ៉ាវ និងតំបន់ជនមូស្លីម។ រូបថត៖ VOV


top