
សហគមន៍អាណិកជនវៀតណាមលើពិភពលោកជួបជុំគ្នាទទួលបុណ្យចូលឆ្នាំថ្មី
សម្របខ្លួនចូលក្នុងបរិយាកាសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅបង់ក្លាដែសទើបនឹងរៀបចំពិធីជួបជំសំណះសំណាលដោយប្រធានបទ «ជួបជុំគ្នាបុណ្យចូលឆ្នាំថ្មីប្រពៃណី » សំរាប់អាណិកជនវៀតណាមដែលកំពុងរស់នៅធ្វើការនិងរៀនសូត្រនៅបង់ក្លាដែស។ ថ្លែងមតិនៅពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបង់ក្លាដែស លោក Tran Van Khoa បានសង្កត់ធ្ងន់ថា៖ កម្មវិធីបាននេះគឺជាស្ពានតភ្ជាប់រវាងអាណិកជនវៀតណាមជាមួយស្រុកកំណើត រឹតបន្តឹងមនោសញ្ចេតនារបស់ជនវៀតណាមនៅឯបរទេសជាមួយមាតុប្រទេស។ ក្រៅពីនោះ សកម្មភាពនេះក៏ជួយបង្កើនថែមទៀតការតភ្ជាប់ក្នុងសហគមន៍ជនវៀតណាម នៅបង់ក្លាដែសផង។ នៅទីក្រុង Pardubice សាធារណៈរដ្ឋឆែក សហគមន៍ជនវៀតណាមនៅទីនេះបានរៀបចំពិធីជប់លៀងទទួលនិទាឃរដូវឆ្នាំចសំរឹទ្ធិស័ក ២០១៨។ លោកស្រី Dang Ngoc Hoa អាណិកជនមួយរូបនៅទីក្រុង Pardubice បានចែករំលែកថា៖
«នាពេលនិទាឃរដូវមកដល់ម្តងៗ អាណិកជនវៀតណាមនឹករលឹកដល់បុណ្យតេតប្រពៃណីជាតិដោយសារមាននំអន្សម និងទំនៀមទំលាប់ក្នុងបុណ្យតេតរបស់ជនជាតិវៀតណាម។ ជនវៀតណាមនៅឯបរទេសណាក៏សុទ្ធតែជួបជុំគ្នា ក្នុងបុណ្យចូលឆ្នាំថ្មី ដើម្បីរំលឹកឡើងវិញអត្តសញ្ញាណវប្បធម៌ប្រពៃណីជាតិ៕»
តាម VOV5 - វិទ្យុសម្លេងវៀតណាម