នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ប្រទេសក្នុងតំបន់ និងពិភពលោកបានបន្តថ្កោលទោស និងវាយប្រហារលើយុទ្ធនាការយោធាដែលអ៊ីស្រាអែលកំពុងប្រតិបត្តិនៅតំបន់ហ្គាហ្សាស្ទ្រីប ដោយជំរុញសហគមន៍អន្តរជាតិឱ្យចាត់វិធានការយ៉ាងខ្លាំងដើម្បីបញ្ចប់ជម្លោះ។
នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីអេស្បាញ
លោក Pedro Sanchez ប្រធានាធិបតីទួរគី Recep
Tayyip Erdogan បាននិយាយថា
រដ្ឋាភិបាលអ៊ីស្រាអែលគ្មានបំណងស្វែងរកសន្តិភាពទេ ហើយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin
Netanyahu ផ្ទាល់ស្វែងរកការបំផ្លាញកិច្ចខិតខំប្រឹងប្រែងបង្កើតសន្តិភាព។
ទន្ទឹមនឹងនោះ ថ្លែងនៅឯ មហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក
សហរដ្ឋអាមេរិក រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានចោទប្រកាន់អ៊ីស្រាអែលថាកំពុងស្វែងរកការបំផ្លាញតំបន់មជ្ឈិមបូព៌ាទាំងមូល។
ជាមួយគ្នានេះ
ប្រភពអ៊ីស្រាអែលមួយចំនួនបានបញ្ជាក់ថា រដ្ឋាភិបាលអាមេរិក
ដែលជាសម្ព័ន្ធមិត្តលំដាប់លេខមួយរបស់អ៊ីស្រាអែល
ក៏កំពុងដាក់សម្ពាធខ្លាំងលើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Netanyahu
លើបញ្ហាតំបន់ហ្គាហ្សាផងដែរ។ ប៉ុស្តិ៍លេខ ១២
កាលពីម្សិលមិញបានអត្ថាធិប្បាយថា នៅក្នុងកិច្ចប្រជុំរបស់គាត់ជាមួយប្រធានាធិបតីអាមេរិក
Donald Trump នៅថ្ងៃទី ២៩ ខែកញ្ញា លោក Netanyahu អាចត្រូវបានបង្ខំឱ្យធ្វើសម្បទានធំតាមផែនការរបស់សហរដ្ឋអាមេរិក។
ពាក់ព័ន្ធនឹងស្ថានភាពនៅលើដីនៅតំបន់ហ្គាហ្សា
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសនាថ្ងៃទី ២៧
ខែកញ្ញាថា កងទ័ពរបស់ប្រទេសបានកាន់កាប់ជាងពាក់កណ្តាលនៃទីក្រុងហ្គាហ្សា
បន្ទាប់ពីប្រជាជនជាង ៨០០.០០០ នាក់ក្នុងចំណោមប្រជាជនប្រមាណ ១
លាននាក់នៅទីនោះបានជម្លៀសចេញពីតំបន់នោះ៕