អាស៊ាន

សហគមន៍វប្បធម៌ - សង្គមអាស៊ាន (ASCC) ៖ ផ្សារភ្ជាប់ និងនាំមកផលប្រយោជន៍ជូនប្រជាជន

ចាប់តាំងពីបានបង្កើតឡើងក្នុងឆ្នាំ២០១៥ សហគមន៍វប្បធម៌ - សង្គម​អាស៊ាន (ASCC) បានបង្ហាញនូវតួនាទីរបស់ខ្លួន ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន​ក្នុង​តំបន់ និងការខិតខំប្រឹងប្រែង... 

ចាប់តាំងពីបានបង្កើតឡើងក្នុងឆ្នាំ២០១៥ សហគមន៍វប្បធម៌ - សង្គម​អាស៊ាន (ASCC) បានបង្ហាញនូវតួនាទីរបស់ខ្លួន ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន​ក្នុង​តំបន់ និងការខិតខំប្រឹងប្រែង ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃបណ្តាប្រទេស​អាស៊ាន។ ជាពិសេស នៅក្នុងបរិបទប្រកួតប្រជែងជាយុទ្ធសាស្ត្រ រវាង​ប្រទេសធំៗ និងរបបពហុភាគី​ប្រពៃណី ដែលកំពុងទទួលរងសម្ពាធកាន់តែកើនឡើង តួនាទីរបស់ ASCC កាន់តែមានសារៈសំខាន់ក្នុងការបង្រួបបង្រួមសាមគ្គីភាពក្នុងតំបន់ និងកំណត់អត្តសញ្ញាណ​អាស៊ាននៅលើឆាកអន្តរជាតិ។

ក្រឡេកមើលទៅដំណើរការអភិវឌ្ឍ ​ក្នុងរយៈពេល ១០ ឆ្នាំ កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC Council) លើកទី ៣៣ បានស្វាគមន៍​ចំពោះលទ្ធផល ដែល ASCC សម្រេចបាន ៩៩%     នៃសកម្មភាពនៅក្នុង​ផែន​ការមេ ឆ្នាំ២០២៥ ត្រូវបានអនុវត្ត​​​ប្រសិទ្ធភាព អាស្រ័យហេតុ​នេះ រួមចំណែកធ្វើឱ្យសហគមន៍អាស៊ាន ក្លាយជាសហគមន៍មួយ ដែលផ្តោតលើប្រជាជន យកប្រជាជនជាស្នូល និងមានទំនួលខុសត្រូវសង្គម។

វិចិត្រករ  ង្វៀន តួនសឺន (Nguyen Tuan Son) (ឆ្វេង) ណែនាំនូវស្នាដៃរបស់ខ្លួន ជូនទេសាភិបាលរងនៃធនាគាររដ្ឋវៀតណាម លោក ង្វៀន​ ង៉ុក​កាញ (Nguyen Ngoc Canh) (កណ្តាល) និងទេសាភិបាលធនាគារកណ្តាលម៉ាឡេស៊ី  លោក Shaik Abdul Rasheed bin Abdul Ghaffour (ស្តាំ)។ រូបថត៖ VNA

 

សមិទ្ធផលលេចធ្លោមួយ គឺការលើកកម្ពស់កម្រិត នៃការចូលរួមជាក់ស្តែង របស់ភាគីពាក់ព័ន្ធ នៅក្នុងដំណើរការ​ចេញសេចក្តីសម្រេចចិត្ត ដោយឆ្ពោះទៅរក​ការ​បង្កើនគុណភាព​ ភាពជាតំណាង និងវិជ្ជាជីវៈ នៅក្នុងសកម្មភាព របស់អង្គការទាំងនេះ។ ទាក់ទងនឹងសន្ទស្សន៍អភិវឌ្ឍមនុស្ស (HDI) យោងតាមទិន្នន័យរបស់ធនាគារអភិវឌ្ឍ​អាស៊ី (ADB) រហូតមកដល់ពេលនេះ ប្រទេសសមាជិកអាស៊ានទាំង ១០ សុទ្ធតែស្ថិតនៅក្នុងក្រុម ដែលមានកម្រិតអភិវឌ្ឍពីមធ្យម ឬលើសពីកម្រិត​មធ្យម ដែលជាសញ្ញានៃការរីកចម្រើន គួរឱ្យកត់សម្គាល់ក្នុងគុណភាពជីវិត នៅក្នុងតំបន់។

ការប្រកួតក្បាច់គុនបុរាណខ្មែរ ក្នុងក្របខណ្ឌនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ នៅខេត្តសៀមរាប។ រូបថត៖ VNA

វិស័យអប់រំ៖ គោលនយោបាយគាំទ្រជាក់ស្តែងជាច្រើន ដែលត្រូវបានអនុវត្តក្នុងក្របខណ្ឌ ASCC ដើម្បី​បង្កើនលទ្ធភាពទទួលបានការអប់រំ សម្រាប់ក្រុមងាយរងគ្រោះ នៅក្នុងប្រទេសនិមួយៗជាសមាជិក។ នៅប្រទេសប្រ៊ុយណេ សិស្សពិការ និងមានតម្រូវការពិសេស ត្រូវបានដាក់បញ្ចូលក្នុងក្រុមគាំទ្រពិសេសនៃប្រព័ន្ធអប់រំជាតិ។ នៅប្រទេសឡាវ​ ជនជាតិភាគតិច​ និង​ស្ត្រី ​ត្រូវបាន​ផ្តល់​អាទិភាព ក្នុងគោលនយោបាយអប់រំ និងការអភិវឌ្ឍធនធានមនុស្ស។

ក្រៅពីនេះ នៅប្រទេសវៀតណាម ​គោល​ដៅ​របស់ ASCC ដែលបានដាក់បញ្ចូល​ក្នុងគោលដៅជាតិ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព​ រួមទាំងគម្រោងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ជនពិការ។ គំរូគឺមជ្ឈមណ្ឌលគាំទ្រអភិវឌ្ឍការអប់រំសមាហរណ​កម្ម ហាណូយ (Ha Noi) ដែលជាទីតាំងផ្តល់វគ្គសិក្សាបំណិន សម្រាប់ជនពិការ ជួយពួកគេស្វែងរកការងារធ្វើក្នុងសហគ្រាស ឬផ្តើមអាជីវកម្ម​ដោយខ្លួនឯង។

អាទិភាពសំខាន់ៗទាំង៥ របស់សហគមន៍វប្បធម៌​-សង្គមអាស៊ានរួមមាន៖ លើកកម្ពស់វប្បធម៌ និងបេតិកភណ្ឌ តាមរយៈការបង្កើតតម្លៃ។

បង្កើនជំនាញ និងសមត្ថភាពសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ ក្នុងអនាគតទាក់ទងនឹងបរិស្ថាន បញ្ញាសិប្បនិម្មិត បរិវត្តកម្មឌីជីថល ធ្វើឲ្យបៃតង​។ បង្កើនការអនុវត្តគំនិតផ្តួចផ្តើមរបស់អាស៊ាន ដើម្បីរួមចំណែកកសាងភាពរុងរឿងរបស់អាស៊ាន។ ពង្រីកសក្តានុពលរបស់យុវជន និងកីឡា ដើម្បីជំរុញកំណើន សាមគ្គីភាព និងសមិទ្ធផលខ្ពស់​។ អំពាវនាវឱ្យមានសំឡេងរួមរបស់អាស៊ាន ដើម្បីពន្លឿនសកម្មភាពសម្រាប់អាកាសធាតុ ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការប្រកបដោយចីរភាព និងទំនួលខុសត្រូវរួម។

 

កុមាររៀនភាសាខ្មែរនៅវត្តមួយ នៅខេត្ត វិញឡុង ( (Vinh Long)។ រូបថត៖ ថាញហ្វ័រ - VNA

ការជំរុញការអភិវឌ្ឍសង្គម និងការការពារបរិស្ថាន៖ មានសកម្មភាពចំនួន ៣៦២ ត្រូវបានអនុវត្ត ដែលក្នុងនោះ ៦៣,៣% ត្រូវបានបញ្ចប់ ឬកំពុងដំណើរការ ដោយផ្តោតលើការបង្កើតគោលនយោបាយ បណ្តុះបណ្តាល និងបង្កើនសមត្ថភាព។ បរិមាណនៃគំនិតផ្តួចផ្តើមក្នុងតំបន់ស្តីពី ការអភិរក្សជីវៈចម្រុះ បានកើនឡើងពី ៧ ទៅ ២០ ក្នុងដំណាក់កាល២០១៦ -២០១៩។

បម្រែបម្រួលអាកាសធាតុ អាស៊ានបានអនុវត្តគម្រោងក្នុងតំបន់ជាច្រើន ដើម្បីគាំទ្រការអនុវត្តការប្តេជ្ញាចិត្តរួមចំណែកជាតិ (NDCs) របស់បណ្តា​​ប្រទេសជាសមាជិក ដោយមានកិច្ចសហប្រតិបត្តិការ ពីអង្គការអន្តរជាតិ ដូចជា អនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិ ស្តីពីបម្រែបម្រួលអាកាសធាតុ វិទ្យាស្ថានកំណើនបៃតងពិភពលោក និងមូលនិធិបរិស្ថានភិភពលោក។

ប្រទេសសិង្ហបុរីជាប្រទេសនាំមុខគេ ដែល​មានសន្ទស្សន៍​អភិវឌ្ឍន៍មនុស្ស (HDI) នៅអាស៊ីអាគ្នេយ៍។ នៅក្នុងរូបថត៖ ពាណិជ្ជកម្មបៃតងនៅជាន់ដំបូលនៃអគារមួយ ក្នុងប្រទេសសិង្ហបុរី។ រូបថត៖ VNA

បម្រែបម្រួលអាកាសធាតុ អាស៊ានបានអនុវត្តគម្រោងក្នុងតំបន់ជាច្រើន ដើម្បីគាំទ្រការអនុវត្តការប្តេជ្ញាចិត្តរួមចំណែកជាតិ (NDCs) របស់បណ្តា​​ប្រទេសជាសមាជិក ដោយមានកិច្ចសហប្រតិបត្តិការ ពីអង្គការអន្តរជាតិ ដូចជា អនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិ ស្តីពីបម្រែបម្រួលអាកាសធាតុ វិទ្យាស្ថានកំណើនបៃតងពិភពលោក និងមូលនិធិបរិស្ថានភិភពលោក។

និស្សិតវៀតណាមផ្សព្វផ្សាយវប្បធម៌វៀតណាម នៅប្រទេសសិង្ហបុរី។ រូបថត៖ VNA

នៅពិព័រណ៍ផលិតផលសិប្បកម្ម ឥណ្ឌូណេស៊ី (INACRAFT) ឆ្នាំ ២០២៥ ស្តង់លក់កាបូប Batik ទាក់​ទាញ​ភ្ញៀវជាច្រើន​នាក់ ដែលមកទស្សនា និងទិញ​។ រូបថត៖ VNA

ដូច្នេះ អាចមើលឃើញថា ASCC បានដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការឆ្ពោះទៅរកការកសាងសហគមន៍អាស៊ានមួយ ដែលមានអត្តសញ្ញាណរួម សាមគ្គីភាព និងអភិវឌ្ឍ យកប្រជាជនជាស្នូល​​។ ទោះបីនៅតែមានឧបសគ្គច្រើនក៏ដោយ ក៏ជំហានឈាន​ទៅមុខ ដែល ASCC ធ្វើបាន រហូតមកដល់បច្ចុប្បន្ន កំពុងបើកអនាគតដ៏ភ្លឺស្វាងសម្រាប់អាស៊ាន ដោយដាក់មូលដ្ឋានគ្រឹះ សម្រាប់ដំណើរការនៃកិច្ចសហប្រតិបត្តិការវប្បធម៌-សង្គម កាន់តែពិតប្រកដ និងស៊ីជម្រៅជាង ៕

អត្ថបទ៖ VNP សរុប រូបថត៖ VNA ប្រែសម្រួលដោយង្វៀន​យ៉ាង



top