ជំនឿបូជាព្រះម៉ែទាំងបួន (រួមមានព្រះម៉ែមេឃា ព្រះម៉ែគង្គា ព្រះម៉ែបព្វតា ព្រះម៉ែធរណី) នៅប្រទេសវៀតណាម បានអង្គការ UNESCO ទទួលស្គាល់ជាកេរដំណែលវប្បធម៌អរូបីតំណាងមនុស្សជាតិ នៅឆ្នាំ២០១៦។ កញ្ញាវ័យក្មេងមួយរូប ដោ វឹនអាញ (Do Van Anh) កើតឆ្នាំ១៩៩១ បានយកបង្ហាញអំពីសម្រស់វប្បធម៌ជំនឿព្រះម៉ែនៃប្រជាជនវៀតណាម មកដាក់លើរូបតុក្កតាដ៏ល្អឆើតនេះ។
ធ្វើដំណើរមកដល់កម្មន្តសាលកាត់ដេរមួយកន្លែង ដែលមានឈ្មោះវឹនអាញ (Van Anh) Scarlet នៅលេខ៤២F ផ្លូវ វ៉ ធីសៅ (Vo Thi Sau) ហាណូយ យើងខ្ញុំមានអារម្មណ៍រំភើប ពេលឃើញក្រុមជាងកាត់ដេររបស់វឹនអាញ (Van Anh) Scarlet កំពុងតែមមាញឹកកាត់ដេរសម្លៀកបំពាក់នៅក្បែរម៉ាស៊ីនដេរ។ ពួកគាត់មានចំណូលចិត្ត និងស្ទាត់ជំនាញនៅរាល់ដំណាក់កាលទាំងអស់ សម្រាប់ធ្វើឈុត “រូបតុក្កតាព្រះម៉ែទាំងបួន”។ នេះក៏ជាឈុតតុក្កតាដំបូងបង្អស់របស់វៀតណាម ដែលបានបង្ហាញអំពីជំនឿបូជាព្រះម៉ែ បង្កើតដោយអ្នករចនាម៉ូដ ដោ វឹនអាញ (Do Van Anh) នាយកកម្មន្តសាលវឹនអាញ (Van Anh) Scarlet ។
អ្នករចនាម៉ូដ វឹនអាញ (Van Anh) ដាំគ្រឿងអាលង្ការលើសម្លៀកបំពាក់ សម្រាប់តុក្កតា។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
ដំណាក់កាលគូរព្រាងរូបសម្លៀកបំពាក់នៅលើកុំព្យូទ័រ។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
ដំណាក់កាលតុបតែងគូរព្រះភក្រ្ត ធ្វើដូចជាមនុស្សរស់ពិត។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
នៅកម្មន្តសាលកាត់ដេរ វឹនអាញ (Van Anh) និងសហការី ស្រស្រាក់រួមដៃធ្វើសម្រេចនូវសម្លៀកបំពាក់តុក្កតា។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
ដោ វឹនអាញ (Do Van Anh) ផ្តើមធុរកិច្ចថ្មី ដោយកម្មន្តសាលកាត់ដេរមួយ ជំនាញខាងម៉ូដសម្លៀកបំពាក់សម្រាប់នារីភេទ តាំងពីទើបបញ្ចប់ការសិក្សានៅសកលវិទ្យាល័យវិចិត្រសិល្បៈហាណូយ។ កញ្ញារូបនេះ ចង់យកចំណូលចិត្តនិងបំណងប្រាថ្នាខាងឈុតសម្លៀកបំពាក់របស់ខ្លួន ចូលទៅជីវភាពរស់នៅនារីភេទ។ ទោះបីជួបការលំបាកឧបសគ្គ ក្នុងដំណើរបង្កើតពាណិជ្ជសញ្ញា និងទីផ្សារ ប៉ុន្តែមកដល់សព្វថ្ងៃ វឹនអាញ (Van Anh) បើកពង្រីកហាងបានចំនួន៧ នៅគ្រប់ខេត្តក្រុងវៀតណាម។
តែងមានកង្វល់ខ្វល់ធ្វើដូចម្តេច នាំយកសម្រស់វប្បធម៌ស្អាតវៀតណាម ចូលទៅជាម៉ូដសម្លៀកបំពាក់ ដូច្នេះ វឹនអាញ (Do Van Anh) ក៏សម្រេចចិត្តចំណាយពេលវេលា បង្កើតឈុតតុក្កតាជំនឿបូជាព្រះម៉ែនេះ។ វឹនអាញ (Van Anh) ជាអ្នកគោរពបូជាព្រះម៉ែជាង១០ឆ្នាំ ហើយកញ្ញាជាអ្នកចៅបម្រើបូជាព្រះម៉ែទៀតផង ដូច្នេះទើបគាត់យល់ច្បាស់អំពីវប្បធម៌បូជាព្រះម៉ែ ពិសេសខាងសម្លៀកបំពាក់អ្នកបញ្ចូលរូប យ៉ាងនេះពេលចាប់ដៃបង្កើតរូបតុក្កតាព្រះម៉ែ។ រាល់ស្លាកស្នាមលម្អិតនៅលើសម្លៀកបំពាក់អ្នកបញ្ចូលរូប តែងបានកញ្ញាគូរនៅលើកុំព្យូរទ័រ រួចដំណើរការធ្វើដោយដៃ ដោយមានការចូលរួមនៃមនុស្សចំនួន២០នាក់ តាមលំដាប់លំដោយនៃដំណាក់កាល ធ្វើជាសម្លៀកបំពាក់តុក្កតា។
សម្លៀកបំពាក់អ្នកបញ្ចូលរូប មានសណ្ឋានសម្បូរបែបណាស់ ឈុតសម្លៀកបំពាក់នីមួយៗ សម្រាប់តួអង្គបញ្ចូលរូបនីមួយៗ សុទ្ធតែបង្ហាញបានពីលក្ខណៈអាទិទេពនីមួយ នៅក្នុងជំនឿបូជាព្រះម៉ែ។ ហេតុដូចនេះ ពណ៌សម្បុរប្រើសម្រាប់សម្លៀកបំពាក់នីមួយៗ ក៏មានភាពដោយឡែកមួយដែរ។ វឹនអាញ (Van Anh) ប្រើសំពត់សូត្រនាង ស្រស់ឆើតឆាយផង បង្ហាញបានពីលក្ខណៈមារយាទដ៏ខ្ពង់ខ្ពស់ផងដែរ សម្រាប់តុក្កតានីមួយៗ។ គ្រឿងអាលង្ការពាក់ភ្ជាប់ជាមួយសម្លៀកបំពាក់ ខ្សែករ កងករ អង្កាំដៃ សុទ្ធតែជាទឹកមាស។ លើតួព្រះភក្រ្តតុក្កតា សំខាន់គឺព្រះនេត្រទាំងគូ គឺជាដូចព្រលឹងនៃរូប តែងបានតុបតែងផ្ចិតផ្ចង់គូរវៀស។ តាមធម្មតាតួអង្គព្រះម៉ែនីមួយៗ ពេលវេលាសម្រាប់ធ្វើសម្រេចតួអង្គនីមួយៗ យ៉ាងតិចប្រហែល២ខែដែរ។ បច្ចុប្បន្ន វឹនអាញ (Van Anh) បង្កើតបានតុក្កតាត្រាបតាមជំនឿបូជាព្រះម៉ែចំនួន១៦តួអង្គ។ កញ្ញាកំពុងរំពឹងនឹងធ្វើតុក្កតាខ្នាតតូចជាង សម្រាប់តាំងដាក់តាមព្រលានយន្តហោះ សណ្ឋាគារអន្តរជាតិ ដើម្បីផ្សព្វផ្សាយសម្រស់វប្បធម៌ជំនឿបូជាព្រះម៉ែនៅវៀតណាម។
ឈុតសម្លៀកបំពាក់ អ្នកនាង កូសៅសើនត្រាង (Co Sau Son Trang)។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
ស្បែកជើងនិងរ៉ុបតុក្កតាឆើតឆាយ បង្ហាញពីមារយាទថ្លែថ្នូរ។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
ផ្កាដាំលើសម្លៀកបំពាក់តុក្កតាស្អាតប្រណីត។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
ឈុតសម្លៀកបំពាក់ សម្រាប់តុក្កតាតួអង្គព្រះម៉ែ។ រូបថត៖ ឯកសារតួអង្គផ្តល់ជូន
សម្លៀកបំពាក់សម្រាប់ព្រះម៉ែ ជាអ្នកឃុំគ្រងគង្គា។ រូបថត៖ ឯកសារតួអង្គផ្តល់ជូន
ព្រះភក្ត្រតុក្កតាស្អាតប្រណីត បានតុបតែងគូរវៀសដោយផ្ចិតផ្ចង់។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
ព្រះហស្តតុក្កតាបង្កើតដោយផ្ចិតផ្ចង់បំផុត ជាមួយនឹងសម្លៀកបំពាក់ឆើតឆាយ ជាសម្លៀកបំពាក់សម្រាប់ពិធីបញ្ចូលរូប។
តុក្កតាព្រះម៉ែ បង្កើតដោយ វឹនអាញ (Van Anh) មនុស្សជាច្រើនមានការចូលចិត្តជាខ្លាំង ព្រមទាំងបានកក់ឱ្យធ្វើទៀតផង។ សង្ឃឹមថាទឹកចិត្តស្រឡាញ់ម៉ូដសម្លៀកបំពាក់និងវប្បធម៌ កញ្ញា វឹនអាញ (Van Anh) នឹងនាំយកតុក្កតាជំនឿព្រះម៉ែ ទៅដល់មិត្តភក្តិអន្តរជាតិច្រើនថែមទៀត យុវវ័យក៏មានឱកាសស្វែងយល់អំពីសម្រស់សិល្បៈ ចេញពីថ្វីដៃទេពកោសល្យវៀតណាមពិតៗ ដែលអស់ពីចិត្តកាយជាមួយនឹងមុខរបរ៕