ព័ត៌មាន

សម្ព័ន្ធក្រុមហ៊ុន LG នឹងសាងសង់រោងចក្រផលិតបន្ទះសៀគ្វីស៊ីមីកុងដុកទ័រដំបូងគេនៅវៀតណាម

នាថ្ងៃទី៤ ខែមិថុនា នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ក្រុមហ៊ុន LG Innotek បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយអាជ្ញាធរទីក្រុងហៃផុង លើគម្រោងពង្រីកការវិនិយោគសាងសង់រោងចក្រផលិតបន្ទះ សៀគ្វីស៊ីមីកុងដុកទ័រនៅវៀតណាម។

រោងចក្រ LG Innotek មួយកន្លែងនៅកូរ៉េខាងត្បូង (ប្រភព៖ LG Innotek)

យោងតាមកិច្ចព្រមព្រៀង រោងចក្រថ្មីនៅហៃផុងនឹងត្រូវបានសាងសង់លើផ្ទៃដីប្រហែល ៣៣០.០០០ ម៉ែត្រការ៉េ ស្មើនឹងទីលានបាល់ទាត់ស្តង់ដារចំនួន ៤៥ កន្លែង។ ការដ្ឋាន សាងសងគ្រោងនឹងចាប់ផ្តើមនៅខែក្រោយ និងបញ្ចប់នៅខែឧសភា ឆ្នាំក្រោយ។ បច្ចុប្បន្ននេះ LG Innotek កំពុងដំណើរការរោងចក្រផលិតម៉ូឌុលកាមេរ៉ាជាផ្នែកមួយនៃដំណោះស្រាយ អុបទិករបស់ខ្លួននៅវៀតណាម។ ទោះជាយ៉ាងណាក៏ដោយ នេះគឺជាលើកដំបូងដែលក្រុមហ៊ុនបានសាងសង់រោងចក្រផលិតបន្ទះសៀគ្វីស៊ីមីកុងដុកទ័រជឿនលឿននៅវៀតណាម។

តាមរយៈគម្រោងនេះ LG Innotek នឹងអនុវត្តយុទ្ធសាស្ត្រផលិតកម្មទីតាំងពីររបស់ខ្លួនជាផ្លូវការ។ ក្នុងនោះ រោងចក្រនៅ Gumi (កូរ៉េខាងត្បូង) នឹងមានតួនាទីជារោងចក្រមេ ដែលទទួលខុសត្រូវក្នុងការស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗ និងផលិតចេញផលិតផលដែលមានតម្លៃបន្ថែមខ្ពស់។ រោងចក្រ ហៃផុង នឹងផ្តោតលើការផលិតបន្ទះសៀគ្វីស៊ីមីកុងដុកទ័រទូទៅជាមួយនឹងទ្រង់ទ្រាយធំ។

តំណាង LG Innotek បានឲ្យដឹងថា ទីក្រុង ហៃផុង ត្រូវបានជ្រើសរើសដោយសារតែហេដ្ឋារចនាសម្ព័ន្ធដែលបានបង្កើតឡើងតាមរយៈអំឡុងពេលច្រើនឆ្នាំប្រតិបត្តិការក្នុងមូលដ្ឋាន មានភាពជិតនឹងអាជីវកម្មដែលមានជំនាញខាងការវេចខ្ចប់ ការធ្វើតេស្តស៊ីមីកុងដុកទ័រ និងថ្លៃដើមផលិតកម្មប្រកួតប្រជែង៕


top