ថ្ងៃទី២៣ ខែកុម្ភៈ ក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាសហការជាមួយនឹងស្ថាបនអនុព័ន្ធការពារជាតិវៀតណាម និង រដ្ឋអំណាចខេត្តក្រចេះ នៅទិសឦសាននៃព្រះរាជាណាចក្រកម្ពុជា រៀបចំមហោឡារិកពិធីសម្ពោធន៍ឆ្លងស្តូបមិត្តភាពវៀតណាម - កម្ពុជានៅខេត្តនេះ។
ចូលរួមពិធីសម្ពោធន៍ឆ្លង មានលោកអនុប្រធានអចិន្រ្តៃយ៍ ញ៉ែម វ៉ាលី និងជាអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិ រដ្ឋលេខានៃក្រសួងធម្មការ និង សាសនាកម្ពុជា។ លោកវ៉ា ខន អភិបាលខេត្តក្រចេះ។ លោក វរសេនីយឯក ង្វៀន ថាញចិញ (Nguyen Thanh Chinh) អនុព័ន្ធការពារជាតិវៀតណាម នៅកម្ពុជា រួមជាមួយគណៈប្រតិភូនៃកងកម្លាំងប្រដាប់អាវុធ ស្ថាបនរដ្ឋអំណាច អង្គការមហាជន សិស្ស និស្សិត និង ប្រជាជនមូលដ្ឋាន។
ស្តូបមិត្តភាពវៀតណាម - កម្ពុជា បានសម្ពោធន៍ឆ្លងនៅខេត្តក្រចេះ។ រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម
គណៈប្រតិភូថ្វាយកម្រផ្កា នាថ្ងៃសម្ពោធន៍ឆ្លង។ រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម
អនុព័ន្ធការពារជាតិ ង្វៀន ថាញចិញ (Nguyen Thanh Chinh) ថ្លែងសុន្ទរកថា នាពិធីនេះ។ រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម
|
ស្តូបមិត្តភាពវៀតណាម - កម្ពុជា ខេត្តក្រចេះ ជាស្តូបទី១៤ ក្នុងចំណោមស្តូបទាំង១៧ បានពង្រាយជួសជុល និង កសាងឡើងថ្មីនៅកម្ពុជា។ នេះក៏ជាទីកន្លែងទស្សនា សកម្មភាពវប្បធម៌ និងជាទីកន្លែងជំនាន់យុវវ័យស្វែងយល់ អំពីតម្លៃនៃសន្តិភាព សេរីភាព ទឹកចិត្តសាមគ្គី ជួយគ្នាទៅវិញទៅមក នៃជំនាន់បុព្វការី ក៏ដូចជាជំនាន់បន្តស្នងនៃប្រទេសទាំងពីរវៀតណាម - កម្ពុជា៕
ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម