ព័ត៌មាន

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធលោកប្រធាន Ho Chi Minh

ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅរដ្ឋធានី Ha Noi សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកប្រធាន Ho Chi Minh ។

នៅវិមាន​កម្កល់​សពលោកប្រធាន Ho Chi Minh នារដ្ឋធានី Ha Noi , សម្តេចធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ បានគោរពដល់វិញ្ញាណក្ខន្ធលោក Ho Chi Minh ដែលជារដ្ឋបុរសរបស់វៀតណាម បានតស៊ូទាមទារឯករាជ្យ និងបង្រួបបង្រួមវៀតណាម។​ វៀតណាម បានក្លាយជាប្រទេសសមាជិកអាស៊ានដំបូងគេ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ជ្រើសធ្វើ​ដំណើរ​បំពេញទស្សនកិច្ចជាផ្លូវការ។ ក្នុងជំនួបជាមួយមេដឹកនាំជាន់ខ្ពស់របស់វៀតណាម សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី ដោយសម្តេច​សង្កត់ធ្ងន់ថា នៅតែបន្តរក្សាទំនាក់ទំនងល្អ មិនប្តូរនយោបាយនៃទំនាក់ទំនងល្អជាមួយប្រទេសជាមិត្តនោះ​ឡើយ៕ 

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកដាក់កម្រងផ្កា និងរពវិញ្ញាណក្ខន្ធលោកប្រធាន Ho Chi Minh។ រូបថត៖ VNA

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកដាក់កម្រងផ្កា និងរពវិញ្ញាណក្ខន្ធលោកប្រធាន Ho Chi Minh។រូបថត៖ VNA 
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកដាក់កម្រងផ្កា និងរពវិញ្ញាណក្ខន្ធលោកប្រធាន Ho Chi Minh។រូបថត៖ VNA 

 


top