ព័ត៌មាន

សម័យប្រជុំលើកទី ៤៩ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា


ទិដ្ឋភាពនៃសម័យប្រជុំលើកទី ៤៨ នៃគណៈកម្មាធិ ការអចិន្ត្រៃយ៍រដ្ឋសភា
 

សម័យប្រជុំលើកទី៤៩ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋ សភានឹងប្រព្រឹត្តទៅ ចាប់ពី រសៀលថ្ងៃទី១២ ខែតុលា ដល់ព្រឹកថ្ងៃទី១៥ ខែតុលាឆ្នាំ ២០២០ នៅវិមានរដ្ឋសភានៃទីក្រុងហាណូយ។ ប្រធានរដ្ឋ សភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងសុន្ទរកថាបើកនិងរួម ជាមួយអនុប្រ ធាននៃរដ្ឋសភានានា ជំនួសការការដឹកនាំអង្គប្រជុំ។

តាមរៀបវារៈនៃអង្គប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងពិចារណានិងផ្តល់មតិយោបល់លើការងារកសាងច្បាប់; ពិចារណានិងផ្តល់យោបល់លើរបាយការណ៍ដូចជា៖ របាយការណ៍ស្តីពីលទ្ធផលត្រួតពិនិត្យ “ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលវៀតណាមជាសមា ជិក”; របាយការណ៍ស្តីពីការវាយតម្លៃលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ២០២០, គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់ឆ្នាំ ២០២១ និងរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តផែនការរៀបចំឡើងវិញរចនាសម្ព័ន្ធសេដ្ឋកិច្ចសម្រាប់ដំណាក់កាល ២០១៦-២០២០ ជាដើម។

នៅឯកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានឹងពិចារណានិងផ្តល់មតិយោបល់លើការ ងារត្រៀមរៀបចំសម្រាប់សម័យប្រជុំលើកទី ១០ រដ្ឋសភានីតិកាលទី ១៤ ដែលគ្រោងនឹងបើកនៅថ្ងៃទី ២០ ខែតុលាឆ្នាំ ២០២០ ហើយបិទនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top