
ទិដ្ឋភាពនៃកិច្ចប្រជុំ
នាព្រឹកថ្ងៃទី ១៥ ខែតុលា សម័យប្រជុំលើកទី ១៨ នៃគណៈកម្មការជំនាញរបស់រដ្ឋាភិបាលវៀតណាមនិងរដ្ឋាភិបាលកម្ពុជាបានបើកនៅទីក្រុងហូជីមិញ (នៃប្រទេសវៀត ណាម) ដើម្បីឯកភាពគ្នា ក្នុងការបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាពិសេសលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការងារស្វែងរកអដ្ឋិធាតុកងទ័ពនិងជំនាញការវៀតណាម ដែលបានពលីកម្មនៅកម្ពុជាក្នុងសម័យសង្គ្រាម។
ថ្លែងមតិក្នុងឱកាសបើកកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Le Chiem ប្រធានគណៈកម្មការជំនាញរបស់រដ្ឋាភិបាលវៀតណាមបានជឿជាក់ថា ជាមួយនឹងការប្តេជ្ញាចិត្តរបស់ប្រទេសយើងទាំងពីរនោះ ការងាររុករក ប្រមូលផ្តុំនិងធ្វើមាតុភូមិនិវត្តន៍នូវអដិ្ឋធាតុកងទ័ពនិងជំនាញការវៀតណាមដែលពលីកម្មនៅកម្ពុជានឹងសម្រេចបានលទ្ធផលជាវិជ្ជមាននាពេលខាងមុខ ក្នុងការរួមចំណែកធ្វើអោយកាន់ តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងអ្នកជិតខាងល្អប្រសើមិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងចីរភាពរវាងរដ្ឋទាំងពីរនិងប្រទេសទាំងពីរ វៀតណាមនិងកម្ពុជាផងដែរ។
នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពគ្នា បន្តរួមសហការក្នុងការស្វែងរកការប្រមូលផ្តុំ និងការធ្វើមាតុភូមិនិវត្តន៍នៃអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាមដែលពលីកម្មនៅកម្ពុជា។ ភាគីទាំងពីរនឹងបង្កើនការឃោសនានិងចលនាអោយប្រជាជនគ្រប់ស្រទាប់ ផ្តល់ព័ត៌មានយ៉ាងសកម្មអំពីផ្នូររបស់កងទ័ពស្ម័គ្រចិត្តក៏ដូចជាជំនាញការវៀតណាមដែលបានពលីកម្មនៅកម្ពុជាផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម