ព័ត៌មាន

សម័យប្រជុំលើកទី១០ រដ្ឋសភានីតិកាលទី ១៥ បើកជាផ្លូវការនៅព្រឹកថ្ងៃទី ២០ តុលា

សម័យប្រជុំលើកទី១០ នៃរដ្ឋសភានីតិកាលទី១៥ នឹងបើកសម័យប្រជុំត្រៀមនិងបើកជាផ្លូវការនាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ហើយគ្រោងនឹងបិទនៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៥ នៅវិមានរដ្ឋសភានៃទីក្រុងហាណូយ។
ទិដ្ឋភាពនៃសន្និសីទកាសែត (រូបថត៖ Minh Quyen/VOV)

ព័ត៌មាននេះត្រូវបាននាំចេញនៅក្នុងសន្និសីទសារព័ត៌មានស្តីពីរបៀបវារៈនៃសម័យប្រជុំលើកទី ១០ រដ្ឋសភានីតិកាលទី ១៥ ដែលប្រព្រឹត្តិទៅនារសៀលថ្ងៃទី ១៧ តុលា នៅទីក្រុងហាណូយ ក្រោមអធិបតីភាពអនុប្រធានអចិន្ត្រៃយ៍នៃខុទ្ទការល័យរដ្ឋសភាលោក Le Quang Manh។

លោក Le Quang Manh បានសង្កត់ធ្ងន់ថា សម័យប្រជុំលើកទី១០ នៃរដ្ឋសភានីតិកាលទី១៥ មានអត្ថន័យធំធេងនិងមានខ្លឹមសារសំខាន់ៗជាច្រើន។ ជាពិសេស រដ្ឋសភានឹងពិចារណា និងសម្រេចលើខ្លឹមសារនិងក្រុមខ្លឹមសារចំនួន ៦៦ ដែលក្នុងនោះមាន៖ សេចក្តីព្រាងច្បាប់ចំនួន ៤៩ សេចក្តីសម្រេចចិត្តចំនួន ៤ ស្តីពីការងារនីតិបញ្ញត្តិ; ១៣ ក្រុមខ្លឹមសារចំនួន ១៣ ស្តីពីសេដ្ឋកិច្ចសង្គម ថវិការដ្ឋ ការត្រួតពិនិត្យ និងបញ្ហាសំខាន់ៗផ្សេងទៀត។

ផ្តល់ព័ត៌មានបន្ថែមក្នុងសន្និសីទសារព័ត៌មាន អនុប្រធានខុទ្ទការល័យរដ្ឋសភា លោក Nguyen Van Hiển បានឲ្យដឹងថា ជាមួយនឹងការផ្លាស់ប្តូរគណៈប្រតិភូរដ្ឋសភា បន្ទាប់ពីការរួមបញ្ចូលគ្នានៃអង្គភាពរដ្ឋបាលថ្នាក់ខេត្ត សម័យប្រជុំលើកទី ១០ នឹងកាត់បន្ថយចំនួនក្រុមពិភាក្សាពី ១៩ ចុះមកត្រឹម ១៦ក្រុម។ នៅក្នុងសម័យប្រជុំនេះ ក្រៅពីសម័យប្រជុំដែលផ្សាយបន្តផ្ទាល់តាមវិទ្យុ និងទូរទស្សន៍តាមបទប្បញ្ញត្តិក្នុងសម័យប្រជុំរដ្ឋសភា វិទ្យុសម្លេងវៀតណាមនឹងផ្សាយបន្តផ្ទាល់រាល់សម័យប្រជុំរដ្ឋសភា ដើម្បីស្តាប់បទបង្ហាញ និងកិច្ចពិភាក្សានៅសាលប្រជុំស្តីពីរបាយការណ៍បូកសរុបអាណត្តិរបស់រដ្ឋសភា; ពិនិត្យ និងពិភាក្សាលើរបាយការណ៍ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តមួយចំនួនរបស់រដ្ឋសភានីតិកាលទី ១៤ និង ទី១៥ ស្តីពីការត្រួតពិនិត្យប្រធានបទ ការសួរដេញដោល និងខ្លឹមសារមួយចំនួនដែល អ្នកបោះឆ្នោតផ្តោតការយកចិត្តទុកដាក់ពិសេស៕


top