ព័ត៌មាន

សមាជិកសម្ព័ន្ធយុវជន និងយុវជនដាណាំងជាង ៣០០.០០០នាក់ ចូលរួមក្នុងយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវក្តៅ

យុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវក្តៅទីក្រុងដាណាំង ឆ្នាំ ២០២៦ បានធ្វើឡើងចាប់ពីចុងខែឧសភាដល់ចុងខែកញ្ញា ដោយមានការចូលរួមពីក្រុមយុវជនស្ម័គ្រចិត្តចំនួន ៨ ក្រុម និងសមាជិកសម្ព័ន្ធយុវជន និងយុវជនជាង ៣០០.០០០នាក់ ដែលចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្ត។

ដាំដើមឈើជួយការពារបរិស្ថាន (រូបថត៖ VNA)

នៅក្នុងយុទ្ធនាការនេះ សម្ព័ន្ធយុវជនទីក្រុងដាណាំង បានកំណត់គោលដៅសំខាន់ៗជាច្រើនដូចជា៖ ដាំដើមឈើថ្មីចំនួន ២០០.០០០ដើម ជួសជុលនិងសាងសង់ថ្មីផ្លូវថ្នល់នៅតំបន់ជនបទ; ផ្តល់ការបណ្តុះបណ្តាលសហគ្រិនភាពសម្រាប់យុវជនចំនួន ២០.០០០ នាក់។ ក្នុងអំឡុងពេលនេះ យុវជនទីក្រុងដាណាំងក៏នឹងជួយដល់ការកែលម្អជំនាញឌីជីថល ប្រតិបត្តិការមិនប្រើសាច់ប្រាក់ និងកំណែទម្រង់រដ្ឋបាលសម្រាប់កុមារ ក្មេងជំទង់ និងប្រជាជ​ននៃទីក្រុង។ ទាក់ទងនឹងការងារសុខុមាលភាពសង្គម សម្ព័ន្ធយុវជនទីក្រុងដាណាំងមានគម្រោង ជួយកុមារដែលមានស្ថានភាពលំបាកចំនួន ២០.០០០ នាក់ រៀបចំកម្មវិធីពិនិត្យសុខភាពដោយឥតគិតថ្លៃ និងផ្តល់អំណោយដល់គ្រួសារអ្នកទទួលផលគោលនយោបាយ គ្រួសារក្រីក្រ និងប្រជាជនក្រីក្រនៅតំបន់ព្រៃភ្នំ និងព្រំដែន។

លោកអា ទិញ ទ័ន លេខាសម្ព័ន្ធយុវជនឃុំ ដុងយ៉ាង ក្រុងដាណាំង បានឲ្យដឹងថា៖ “សម្ព័ន្ធយុវជនឃុំដុងយ៉ាង អនុវត្តន៍យុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវក្តៅ ជាមួយនឹងសកម្មភាពជាច្រើន ដែលបង្កើតការរីកសាយភាយយ៉ាងទូលំទូលាយសម្រាប់សមាជិកសម្ព័ន្ធយុវជន និងយុវជននៅក្នុងឃុំ។ សកម្មភាពជាក់លាក់រួមមាន៖ ការផ្តល់អំណោយដល់កុមារក្រីក្រ ការបើកថ្នាក់បង្ហាត់ហែលទឹកឥតគិតថ្លៃសម្រាប់សិស្ស ការផ្តល់អំណោយដល់ម្តាយវីរជនវៀតណាម ក្រុមគ្រួសារជនពិការ និងយុទ្ធជនដែលបានចូលរួមចំណែកក្នុងបដិវត្តន៍ ការជួសជុលផ្ទះសម្រាប់យុវជន និងការសាងសង់ផ្លូវយុវជនស្វ័យគ្រប់គ្រង់។ សកម្មភាពទាំងនេះទាក់ទាញការចូលរួមយ៉ាងស្វាហាប់ពីសមាជិកសម្ព័ន្ធយុវជនមួយចំនួនធំ ដោយបង្ហាញពីថាមពល យុវវ័យរបស់ខ្លួន”៕


top