ដោយអនុវត្តន៍គោលនយោបាយរបស់បក្ស រដ្ឋ និងទីក្រុងហាណូយអំពីកិច្ចការបរទេសរវាងប្រជាជននិងប្រជាជន ក៏ដូចជាពង្រឹងកិច្ចការបរទេសតាមរយៈកាណាលសារព័ត៌មាននោះ កាលពីចុងខែធ្នូ ឆ្នាំ២០២៣ សមាគមអ្នកកាសែតទីក្រុងហាណូយបានទទួលស្វាគមន៍សមាគមអ្នកកាសែតខេត្តឈៀងម៉ៃ ប្រទេសថៃ មកបំពេញទស្សនកិច្ច និងធ្វើការជាមួយបណ្ដាទីភ្នាក់ងារសារព័ត៌មានរបស់រដ្ឋធានី។ ដំណើរទស្សនកិច្ចបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរជាច្រើនចំពោះគណៈប្រតិភូអ្នកកាសែតថៃ ហើយរឹតបន្តឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងសមាគមអ្នកកាសែតទីក្រុងហាណូយ និងសមាគមអ្នកកាសែតខេត្តឈៀងម៉ៃ។
គណៈប្រតិភូអ្នកកាសែតខេត្តឈៀងម៉ៃជួបធ្វើការជាមួយកាសែតសន្តិសុខរដ្ឋធានី។
អស់រយៈពេលជិត១៥ ឆ្នាំកន្លងមក
ចាប់តាំងពីសមាគមអ្នកកាសែតទីក្រុងហាណូយ និងសមាគមអ្នកកាសែតខេត្តឈៀងម៉ៃ
ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការ ភាគីទាំងពីរនៅតែរក្សាសកម្មភាពជាប្រចាំតាមរយៈការរៀបចំដំណើរទស្សនកិច្ចការងារទៅវិញទៅមក។
ជាពិសេស
ភាគីទាំងពីរបានរៀបចំដំណើរទស្សនកិច្ចស្វែងយល់ពីបទពិសោធន៍របស់គ្នាទៅវិញទៅមកនៅប្រទេសថៃ
និងទីក្រុងហាណូយ។ ចែករំលែកអំពីកិច្ចសហប្រតិបត្តិការរវាងសមាគមទាំងពីរ លោក Kieu Thanh
Hung អនុប្រធានអចិន្ត្រៃយ៍នៃសមាគមអ្នកកាសែតទីក្រុងហាណូយបានឲ្យដឹងថា៖
“ចំណុចសំខាន់មួយនៃកិច្ចសហប្រតិបត្តិការរវាងសមាគមអ្នកកាសែតទីក្រុងហាណូយ
និងសមាគមអ្នកកាសែតខេត្តឈៀងម៉ៃ គឺកាលពីជិត ១៥ ឆ្នាំមុន
ប្រធានសមាគមអ្នកកាសែតថៃបានបំពេញដំណើរទស្សនកិច្ចនិងធ្វើការជាមួយសមាគមអ្នកកាសែតវៀតណាម។
អមដំណើរលោកប្រធាន មានប្រតិភូ ១-២ នាក់មកពីខេត្តឈៀងម៉ៃ។
តាមរយៈការជួបប្រាស្រ័យជាមួយសមាគមអ្នកកាសែតទីក្រុងហាណូយ
យើងខ្ញុំមានសុឆន្ទៈជាមួយគ្នាទៅវិញទៅមក។
ហើយភាគីឈៀងម៉ៃបានលើកសំណើរចង់សហប្រតិបត្តិការជាមួយសមាគមអ្នកកាសែតហាណូយ
ដូច្នេះយើងខ្ញុំបានយល់ស្របភ្លាមៗ។ នារដូវក្តៅឆ្នាំ ២០១០ ក្នុងឱកាសរំលឹកខួប ១០០០
ឆ្នាំនៃរាជធានី Thang Long-Hanoi រដ្ឋធានីហាណូយមានកម្មវិធីសហប្រតិបត្តិការ
ធ្វើសមាហរណកម្មអន្តរជាតិជាច្រើន។
ហើយសមាគមអ្នកកាសែតទីក្រុងហាណូយបានចាប់ផ្តើមដាក់ពង្រាយនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយសមាគមអ្នកកាសែតខេត្តឈៀងម៉ៃចាប់តាំងពីពេលនោះមក”។
ដំណើរទស្សនកិច្ចថ្មីបំផុតមកកាន់ទីក្រុងហាណូយរបស់សមាគមអ្នកកាសែតខេត្តឈៀងម៉ៃ
ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០-២៦ ខែធ្នូ ឆ្នាំ ២០២៣
ក៏បានបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អប្រសើរជាច្រើន។ គណៈប្រតិភូមានសមាជិកចំនួន ១២
នាក់ ដឹកនាំដោយលោក Amnat Jongyotying - ប្រធានសមាគមវិទ្យុ ទូរទស្សន៍
និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានខេត្តឈៀងម៉ៃ និងជាប្រធានសមាគមអ្នកកាសែតខេត្តឈៀងម៉ៃ
បានមកធ្វើការនៅទីភ្នាក់ងារសារព័ត៌មានមួយចំនួននៅទីក្រុងហាណូយ។
គណៈប្រតិភូក៏បានទៅទស្សនាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងគោលដៅទេសចរណ៍ល្បីល្បាញនៃទីក្រុងហាណូយ
ដូចជា មណ្ឌលកេរ្តិ៍ដំណែល Van Mieu - Quoc Tu Giam ព្រះបរមរាជវាំងថាំងឡុង
ភូមិសិប្បកម្មសូត្រ Van Phuc - Ha Dong និងភូមិសិប្បកម្មសេរ៉ាមិក
Bat Trang។ លោក Amnat Jongyotying ប្រធានសមាគមអ្នកកាសែតខេត្តឈៀងម៉ៃបានឲ្យដឹងថា៖
“ទំនាក់ទំនងរវាងសមាគមអ្នកកាសែតខេត្តឈៀងម៉ៃ
និងសមាគមអ្នកកាសែតទីក្រុងហាណូយគឺល្អណាស់។ មុនវិបត្តិកូវីដ-១៩
សមាគមអ្នកកាសែតហាណូយបានបំពេញទស្សនកិច្ចការងារនៅរាជធានីបាងកក និងខេត្តឈៀងម៉ៃ។
បន្ទាប់ពីជំងឺកូវីដ-១៩បានគ្រប់គ្រង សកម្មភាពទ្វេភាគីបានបន្តឡើងវិញ។
បន្ទាប់ពីដំណើរទស្សនកិច្ចនៅវៀតណាមម្តងៗ ហើយត្រឡប់មកប្រទេសវិញ
យើងខ្ញុំសុទ្ធតែផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ ដូចជាកាសែតក្រដាស់
និងកាសែតអនឡាញ។ កាលពីមុន នៅពេលដែលកាសែតក្រដាស់នៅតែមានប្រជាប្រិយភាព
យើងខ្ញុំតែងតែបោះពុម្ពលើកាសែតក្រដាស ប៉ុន្តែឥឡូវនេះ ភាគច្រើនបង្ហោះលើកាសែតអនឡាញ”។
តាមរយៈដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក
ភាគីទាំងពីរកំពុងឆ្ពោះទៅរកការកសាង
និងអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពជាងមុន។
លោក Kieu Thanh Hung អនុប្រធានអចិន្ត្រៃយ៍នៃសមាគមអ្នកកាសែតទីក្រុងហាណូយបានឲ្យដឹងថា៖
“ក្នុងនិន្នាការសារព័ត៌មានទំនើបនាពេលបច្ចុប្បន្ន
ប្រទេសថៃជាមួយនឹងនិន្នាការសារព័ត៌មានឯកជន
និងការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាពនោះ
ក៏បង្កើតឱកាសដ៏ល្អសម្រាប់សមាគមអ្នកកាសែតហាណូយដោយមានសមាជិក អ្នកសារព័ត៌មានជាង ៩០០
នាក់ ដើម្បីផ្លាស់ប្ដូរ សិក្សាពីគ្នាទៅវិញទៅមក។ ក្រៅពីការផ្លាស់ប្តូរជំនាញវិជ្ជាជីវៈ
ភាគីទាំងពីរក៏បង្កើតលក្ខខណ្ឌសម្រាប់សមាជិក
និងអ្នកសារព័ត៌មានទៅទស្សនាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ កន្លែងទេសចរណ៍ប្រពៃណី
ក៏ដូចជាគំរូសេដ្ឋកិច្ចធំៗ និងមជ្ឈមណ្ឌលនវានុវត្តន៍នៃប្រទេសនីមួយៗ ដើម្បីឲ្យមហាជន
អ្នកសារព័ត៌មាននៃប្រទេសទាំងពីរ និងមិត្តភក្តិអន្តរជាតិជាទូទៅក៏អាចដឹងថា
ទីក្រុងហាណូយ និងខេត្តឈៀងម៉ៃបានអភិវឌ្ឍន៍
ក្នុងនិន្នាការសមាហរណកម្មអន្តរជាតិបច្ចុប្បន្នយ៉ាងដូចម្ដ៉េច”។
សម្រាប់សមាជិកនៃគណៈប្រតិភូអ្នកកាសែតខេត្តឈៀងម៉ៃ
ដំណើរទស្សនកិច្ចនៅទីក្រុងហាណូយម្ដងៗ
សុទ្ធតែបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរអំពីទឹកដីនិងមនុស្សវៀតណាម។
ហើយនៅពេលត្រឡប់មកខេត្តឈៀងម៉ៃវិញ ពួកគេអះអាងថា
នឹងឧទ្ទេសនាមអំពីលក្ខណៈពិសេសរបស់ហាណូយ និងវៀតណាមដល់ប្រជាជនថៃ។ លោកស្រី Ubolnapa
Kengkrak ij បានចែករំលែកថា៖
“នេះជាលើកដំបូងដែលខ្ញុំមកវៀតណាម
ហើយខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់វៀតណាម
និងវិស័យអប់រំ ក៏ដូចជាសេចក្ដីស្នេហាជាតិរបស់ជំនាន់វ័យក្មេង។
ពេលចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ
ខ្ញុំបានមើលឃើញការរៀបចំប្រកបដោយរបៀបរៀបរយនិងសណ្ដាប់ធ្នាប់
ពេលមនុស្សទាំងអស់តម្រង់ជាជួរចូលទីនេះ។ ខ្ញុំបានអានឯកសារប្រវត្តិសាស្ត្រ
ទស្សនាវដ្ដី ក៏ដូចជាមើលភាពយន្តអនឡាញអំពីវៀតណាម ហើយពេលមកដល់ទីនេះ ខ្ញុំយល់ឃើញថា
ទីក្រុងហាណូយពិតជាទីក្រុងវប្បធម៌ដ៏ស្រស់ស្អាត។
ខ្ញុំក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទឹកចិត្តរបស់ប្រជាជនវៀតណាម
ក៏ដូចជាទីភ្នាក់ងារសារព័ត៌មាននានាដែលបានទទួលស្វាគមន៍គណៈប្រតិភូអ្នកកាសែតឈៀងម៉ៃយ៉ាងយកចិត្តទុកដាក់
ហើយខ្ញុំពិតជានឹងចងចាំជារៀងរហូត។ ពេលអ្នកមកដល់ឈៀងម៉ៃ
យើងខ្ញុំក៏ទទួលស្វាគមន៍អ្នកយ៉ាងល្អបែបនេះដែរ”។
ក្នុងផែនការអនុវត្តន៍កិច្ចសហប្រតិបត្តិការ
សមាគមអ្នកកាសែតទីក្រុងហាណូយ និងសមាគមអ្នកកាសែតខេត្តឈៀងម៉ៃ
នឹងផ្តោតសំខាន់លើការលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់
ហើយបើកចេញនូវតម្រូវការសហប្រតិបត្តិការថ្មី ស្របតាមនិន្នាការនៃប្រទេសទាំងពីរ
ក៏ដូចជាសមាគមអ្នកសារព័ត៌មានវៀតណាម-ថៃទាំងពីរក្នុងនិន្នាការសមាហរណកម្មអន្តរជាតិផងដែរ៕