ព័ត៌មាន

សមាគមសាសនា Cao Dai រំលឹកខួបលើកទី៩០នៃទិវាបង្កើតសាសនា

នាថ្ងៃទី២៨ ខែ​មិនា ឆ្នាំ​២០១៦ នៅវិហារ Chau Minh សមាគមសាសនា  Cao Dai Tien​ Thien ឃុំ Tien Thuy ស្រុក Chau Thanh ខេត្ត Ben Tre និងសមាគមសាស នាមួយ​ចំនួននៅភូមិភាគបានរៀបចំពិធី​រំលឹកខួប​លើកទី​៩០នៃ​ទិវា​បង្កើត​សាសនា Cao Dai (ឆ្នាំ១៩២៦-២០១៦)។ ថ្លែង​មតិ​នៅទី​នេះ លោក Tran Tan Hung អនុប្រ​ធានគណៈ​កម្មាធិការ​សាសនា នៃរដ្ឋាភិបាល បានជឿជាក់​ថា យោង​តាម​ប្រពៃណី សាមគ្គីភាព​រវាង​បណ្តាសមាគម​សាសនា និង​អង្គ​ការ Cao Dai នោះ នឹងអនុវត្ត​សកម្មភាព​សាសនា ទទួលបានលទ្ធផលល្អប្រសើរជាច្រើន​ថែមទៀត រួម​ចណែក ជាមួយជន​រួមជាតិទូទាំងប្រទេសកសាង និងការពារមាតុប្រទេស៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top