យោងតាមសមាគមរបរនេសាទត្រីវៀតណាមបានឲ្យដឹងថា នាពេលថ្មីៗនេះភាគីចិនបានចេញផ្សាយបទហាមប្រាមនេសាទត្រីនៅសមុទ្រខាងកើត ដោយចាប់ផ្ដើមចូលជាធរមានចាប់ពីថ្ងៃទី ១ ឧសភា ហើយគ្រោងនឹងអូសបន្លាយក្នុងរយៈពេល ៣ ខែ។
សមាគមរបរនេសាទត្រីវៀតណាមទើបដាក់លិខិតជូនខុទ្ទកាល័យរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធនានាដោយប្រឆាំងជំទាស់ភាគីចិន ដែលបានហាមប្រាមការនេសាទត្រីនៅសមុទ្រខាងកើតឆ្នាំ ២០២២។
យោងតាមសមាគមរបរនេសាទត្រីវៀតណាមបានឲ្យដឹងថា នាពេលថ្មីៗនេះភាគីចិនបានចេញផ្សាយបទហាមប្រាមនេសាទត្រីនៅសមុទ្រខាងកើត ដោយចាប់ផ្ដើមចូលជាធរមានចាប់ពីថ្ងៃទី ១ ឧសភា ហើយគ្រោងនឹងអូសបន្លាយក្នុងរយៈពេល ៣ ខែ។ វិសាលភាពនៃបទហាមប្រាមនេះរួមមាន ផ្នែកមួយនៃឈូងសមុទ្រ Bac Bo និងប្រជុំកោះ Hoang Sa របស់វៀតណាម។ នេះគឺជាសកម្មភាពឯកតោភាគី ដដែលៗ និងមិនសមហេតុផលរបស់ចិន ដោយរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាម និងរំលោភបំពានលើសិទ្ធិ និងផលប្រយោជន៍ផ្សេងទៀតរបស់វៀតណាមនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាមព្រមទាំងរំលោភបំពានលើច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និងឯកសារគតិយុត្តិអន្តរជាតិពាក់ព័ន្ធ ដើរផ្ទុយនឹងសេចក្តីប្រកាសស្តីពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត។សមាគមរបរនេសាទត្រីវៀតណាមប្រឆាំងជំទាស់យ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសឆ្គងឯកតោភាគី និងដដែលៗរបស់ចិនផងដែរ៕