រូបថត៖ Reuters
បណ្ដាសមាជិកសភាអង់គ្លេសគ្រោងនឹងបោះឆ្នោតជាលើកទីពីលើការព្រមព្រៀង Brexit ធ្វើវិសោធនកម្មរបស់លោកស្រីនារយករដ្ឋមន្ត្រីអង់គ្លេស Theresa May នាថ្ងៃទី១២ ខែមិនាខាងមុខ។
នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ លោក Antonio Tajani ប្រធានសភាអឺរ៉ុប(EP) បានសង្កត់ធ្ងន់លើការរាំងខ្ទប់អង់គ្លេសចាកចេញពី សហភាពអឺរ៉ុប (EU) យ៉ាងចលាចលដោយគ្មានការព្រមព្រៀងណាមួយ។ ឆ្លើយសម្ភាសន៍សម្ព័ន្ធក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយ Funke របស់អាល្លឺម៉ង់នោះ លោកប្រធាន Antonio Tajani បានចាត់ទុកថា អាចពន្យារពេលផុតកំណត់ Brexit រហូតដល់ដើមខែកក្កដាខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ លោកបានលើកលែងលទ្ធភាពផ្លាស់ប្ដូរការព្រមព្រៀង Brexit ជាពិសេសគឺក្នុងបញ្ហាអៀរឡង់ខាងជើង។
បណ្ដាសមាជិកសភាអង់គ្លេសគ្រោងនឹងបោះឆ្នោតជាលើកទីពីលើការព្រមព្រៀង Brexit ធ្វើវិសោធនកម្មរបស់លោកស្រីនារយករដ្ឋមន្ត្រីអង់គ្លេស Theresa May នាថ្ងៃទី១២ ខែមីនាខាងមុខ ។ លោកស្រី Theresa May បានប្រកាសថា ប្រសិនបើការព្រមព្រៀងនេះ ត្រូវបានច្រានចោលនោះ បណ្ដាសមាជិកសភាអាចបោះឆ្នោតនាថ្ងៃទី ១៣ ដល់ថ្ងៃទី ១៤ ខែមិនាអំពីគោលបំណងថាតើចង់ឲ្យអង់គ្លេសចាកចេញពី EU ដោយគ្មានការព្រមព្រៀងណាមួយដែរឬទេ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម