ថ្ងៃស្អែក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋសភាចាប់ផ្តើមសប្តាហ៍ធ្វើការទី៤ (២០ - ២៤ វិច្ឆិកា) នៃសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ ដោយកិច្ចប្រជុំពិភាក្សាផ្តោតលើការងារនីតិបញ្ញត្តិនិងឃ្លាំមើល។
ទិដ្ឋភាពនៃសម័យប្រជុំមួយនៃរដ្ឋសភា (រូបថត៖ TTXVN)
ក្នុងអំឡុងពេលនៃសប្តាហ៍នេះ
រដ្ឋសភាចំណាយពេលមួយថ្ងៃដើម្បីពិភាក្សាអំពីរបាយការណ៍ការងាររបស់ប្រធានតុលាការប្រជាជនកំពូល
និងប្រធានអ្យការប្រជាជនកំពូល; ការងារទប់ស្កាត់
ប្រឆាំងបទល្មើស និងការរំលោភបំពានច្បាប់; ការងារអនុវត្តការវិនិច្ឆ័យ;
ការងារប្រឆាំងអំពើពុករលួយឆ្នាំ២០២៣។
ក្នុងសប្តាហ៍ធ្វើការ
រដ្ឋសភាបានពិភាក្សាអំពីលទ្ធផលនៃការឃ្លាំមើលការដោះស្រាយញត្តិរបស់អ្នកបោះឆ្នោតដែលបានបញ្ជូនទៅសម័យប្រជុំលើកទី៥
នៃរដ្ឋសភានីតិកាលទី១៥; ពិភាក្សាអំពីលទ្ធផលនៃការទទួលពលរដ្ឋ
ការដោះស្រាយបណ្តឹង និងដោះស្រាយបណ្តឹងតវារបស់ពលរដ្ឋក្នុងឆ្នាំ២០២៣។
ទាក់ទងនឹងការងារនីតិបញ្ញត្តិ
រដ្ឋសភាបានពិភាក្សាលើសេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចមួយចំនួន រួមមានៈ
ច្បាប់ស្តីពីការរៀបចំតុលាការប្រជាជន (វិសោធនកម្ម); ច្បាប់ធានារ៉ាប់រងសង្គម
(វិសោធនកម្ម); ច្បាប់ស្តីពីគ្រឹះស្ថានឥណទាន (វិសោធនកម្ម);
ច្បាប់ផ្លូវគោក; ច្បាប់ស្តីពីសណ្តាប់ធ្នាប់
និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
រដ្ឋសភាបានបោះឆ្នោតអនុម័តច្បាប់ទូរគមនាគមន៍
(វិសោធនកម្ម); ច្បាប់ស្តីពីការគ្រប់គ្រង
និងការពារសំណង់ការពារជាតិ និងតំបន់យោធា៕