ព័ត៌មាន

សប្ដាហ៍អ៊ីតាលី-អាស៊ានលើកទីមួយបានបើកនៅទីក្រុងហាណូយ


 សប្ដាហ៍អ៊ីតាលី-អាស៊ានលើកទីមួយបានបើកនៅទីក្រុងហាណូយ 

នាថ្ងៃទី១៨ ខែវិច្ឆិកា​ ឆ្នាំ​២០១៧ សប្ដាហ៍អ៊ីតាលី-អាស៊ាន លើ​កទី១ដោយប្រធានបទ៖​ រស់នៅដូច​ជារបៀប​រស់នៅ​របស់​ប្រជាជន​អ៊ីតាលី បានបើកនៅទីក្រុងហា​ណូយ។ គោលដៅរបស់កម្មវិធីនេះគឺ​ផ្សព្វផ្សាយ​វប្បធម៌ និង​រឹតបន្តឹង​ថែមទៀតទំនាក់ទំនង​មិត្តភាព រវាងអ៊ីតាលីនិងបណ្ដាប្រ​ទេសជាសមាជិកអាស៊ា​ន។
 
ថ្លែងមតិនៅទីនេះ លោ​កស្រី Cecilia Piccioni ឯកអគ្គរដ្ឋទូតអ៊ីតាលី​ប្រចាំនៅវៀត​ណាម បាន​អោយដឹង​ថា៖ សកម្មភាព​ផ្សព្វផ្សាយ​វប្បធម៌អ៊ីតាលីនេះ បានរៀ​បចំនៅរដ្ឋធានីនៃប្រទេសជាសមាជិកអាស៊ា​នចំ​នួន៧ សំដៅ​ ជំរុញទំនាក់​ទំនងការទូត ជាមួយប្រទេសនានា​ផង និង​ឧទ្ទេសនាម​អំពីចំណុច​វិសេស​វិសាល​នៃ​វប្បធម៌ ​ទឹកដីនិងមនុស្ស​អ៊ីតាលី ចំពោះមហាជនអា​ស៊ាន។     សប្ដាហ៍អ៊ីតាលី-អា​ស៊ាននឹងអូសបន្លាយដ​ល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ​២០១៧៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 


top