សន្លឹករូបថតដ៏ស្រស់ស្អាត

ថ្វីបើទើបបានបង្កើតឡើងជាងមួយឆ្នាំ ក្លឹបអ្នកថតរូបកាលៈទេសៈមាស (កា​សែត​រូប​ភាព​វៀត​ណាម​)  បានក្លាយជាទម្រវិជ្ជាជីវកម្ម និងជាកន្លែងកំសាន្តដ៏មានប្រយោជន៍ មិន​ត្រឹម​តែ​សម្រាប់​អ្នក​កា​សែត​​ថត​​រូប ព្រមទាំងអ្នកនិពន្ធ អ្នកបកប្រែនិងវិចិត្រករក៏ចូលរួមផងដែរ។

ក្លឹបអ្នកថតរូបកាលៈទេសៈមាស ក៏ជាកន្លែង​សម្រាប់​សមាជិក​ចែករំលែក​នឹងគ្នានៅកាលៈទេសៈ​ដ៏​ស្រស់​ស្អាត ​ក្រោយពីធ្វើ​​ដំណើរទៅថតរូបជាក់ស្តែង។ ការធ្វើដំណើរទៅថតរូបរបស់ក្លឹបនៅ ហាយ៉ាង (ខែមិថុនា២០១៣) អៀនប៉ាយ  (ខែកញ្ញា២០១៣) ម៉ុកចូវ ( ខែធ្នូ២០១៣) សាប៉ា  (ខែកុម្ភៈ២០១៤) មូកាងចាយ (ខែមិថុនា២០១៤) និងជុំវិញតំបន់ហាណូយក៏បានរួមចំណែកបង្កើតចេញ ”បណ្តារឿងដោយរូបថត” ពោរ​ពេញ​ទៅដោយបច្ចុប្បន្នភាព គុណភាពខ្ពស់ បានអុបដែតលើការសែតរូបភាពវៀតណាម ក៏ដូចជាគំរោង ចាត់​តាំងពិធីតាំងពិពណ៌រូបភាពនៅពេលក្រោយនេះ។   

 

សមាជិកក្លឹបអ្នកថតរូបកាលៈទេសៈមាសលើចំណតរថភ្លើង ឡាវកាយ ក្នុងពេលធ្វើដំណើរថតរូបនៅ សាប៉ា ខែមិនា២០១៤។

ក្រៅពីនោះ ក្លឹបនឹងចាត់តាំងប្រជុំកម្មវិធីពិសេសដែលទាក់ទងដល់រូបភាពកាសែត ផ្តោះ​ប្តូរជាមួយ​ក្លឹប​អ្នក​ថត​រូបផ្សេងៗ បង្កើតជាស្ពានជំនួយយ៉ាងខ្លាំងក្លានិងជាក់ស្ដែង អោយប្រព័ន្ធ​ព័ត៌មាន​រូបភាព​របស់​កាសែត​រូបភាព​វៀតណាម។
 

វណ្ណកម្មមួយចំនួនរបស់សមាជិកក្លឹបអ្នកថតរូបកាលៈទេសៈមាស


រដូវមាសនៅ មូកាងចាយ (អៀនប៉ាយ ខែកញ្ញា២០១៣)។ រូបថត៖ ង្វៀនថាំង។

រដូវផ្កាម៉ឹន ម៉ុកចូវ (សើនឡា ខែធ្នូ២០១៣) ។ រូបថត៖ ង្វៀនថាំង។

ប្រជាជននៅ ឃុំចេគូញ៉ា (ស្រុកមូកាងចាយ) លើវាលស្រែកាំជណ្តើរ រៀបចំឲ្យរដូវស្ទូងថ្មី (អៀនបាយ,ខែមិថុនា២០១៤)។ រូបថត៖ ដាំងទៀន។

ថ្ងៃកសិករទំនេរនៅគ្រួសារមួយរបស់ជនជាតិម៉ុង ស្រុក មូកាងចាយ (អៀនបាយ ខែកញ្ញា២០១៣)។ រូបថត៖ ត្រុងជីញ។

 គ្រួសារជនជាតិម៉ុងមួយ នៅភូមិចៀងលី ឃុំវឹនហូ ស្រុក វឹនហូ ខេត្ត សើនឡា តុបតែងផ្ទះទទួលឆ្នាំថ្មី  (សើនឡា ខែធ្នូ២០១៣)។ រូបថត៖ ថាញហ្វា។

កុមារដើរជើងទោមនៅភូមិ កាតកាត ឃុំសានសាហូ ស្រុកសាប៉ា (ឡាវកាយ ខែមិនា២០១៤) ។ រូបថត៖ កុងដាត។

ក្មេងៗជនជាតិម៉ុង លេងលោតអន្ទាក់នៅ ឃុំកាវសើន ស្រុកមឿងឃឿង (ឡាវកាយ ខែកុម្ភ២០១៤) រូបថត៖ វៀតកឿង។

និទាឃរដូវក្នុងចំការម៉ឹននៅ ភូមិប៉ាខែន ទីរួមស្រុកណុងត្រឿងម៉ុកចូវ ស្រុកម៉ុកចូវ (សើនឡា ខែកុម្ភ ២០១៤)។ រូបថត៖ វៀតកឿង។

 ហាងលក់សំពត់សង្កឹម នៅផ្លូវកូវម៉ី ទីរួមស្រុកសាប៉ា (ឡាវកាយ ខែមិនា២០១៤) ។ រូបថត៖ ថុងធៀន។

ដាំពោតឆ្លាស់ក្នុងចំការម៉ឹននៅ ឃុំឡុងលួង ស្រុកវឹនហូ (សើនឡា ខែធ្នូ២០១៣)។ រូបថត៖ តឹតសើន។

តាមម្ដាយទៅផ្សារ សាប៉ា (ឡាវកាយ ខែមិនា២០១៤) ។ រូបថត៖ ថុងធៀន។


. ជនជាតិម៉ុងសង់ផ្ទះថ្មី (សើនឡា ខែធ្នូ២០១៣) ។ រូបថត៖ ត្រឹនថាញ់យ៉ាង។


top