ឃុំមិញចូវ (Minh Chau) មានទីតាំងស្ថិតនៅកណ្តាលទន្លេហុង (Hong) ចម្ងាយពីកណ្តាលរដ្ឋធានីហាណូយមិនសូវឆ្ងាយពេគ ប៉ុន្តែលឃុំនេះមានភូមិសាស្ត្រពិសេស ដូច្នេះការដឹកជញ្ជូនក៏មានលក្ខណៈពិសេស និងធ្វើដំណើរលើទន្លេ។
អ្នកបោះឆ្នោតនៅក្នុងឃុំកោះមិញចូវ (Minh Chau)កាន់សន្លឹកឆ្នោតពោរពេញដោយទំនុកចិត្ត និងក្តីសង្ឃឹម។ រូបថត៖ កុងដាត / VNP
ឃុំមិញចូវ (Minh Chau) មានទីតាំងស្ថិតនៅកណ្តាលទន្លេហុង (Hong) ចម្ងាយពីកណ្តាលរដ្ឋធានីហាណូយមិនសូវឆ្ងាយពេគ ប៉ុន្តែលឃុំនេះមានភូមិសាស្ត្រពិសេស ដូច្នេះការដឹកជញ្ជូនក៏មានលក្ខណៈពិសេស និងធ្វើដំណើរលើទន្លេ។ នេះគឺជាឃុំកោះតែមួយគត់ នៃរដ្ឋធានី ហាណូយ (Ha Noi) ដែលមានប្រជាជនរាប់ពាន់នាក់ ភាគច្រើនប្រកបរបរកសិកម្ម និងចិញ្ចឹមសត្វ។ នៅថ្ងៃបោះដែលបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៦-២០៣១។បរិយាកាសនៅក្នុងតំបន់មានភាពសប្បាយរីករាយ ម៉ឺងម៉ាត់ ស្របតាមបទប្បញ្ញត្តិ និងធានាសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកបោះឆ្នោត។
ឃុំកោះមិញចូវ (Minh Chau) នៅព្រឹកព្រលឹមថ្ងៃទី ១៥ ខែមីនា ជាថ្ងៃដែលឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី
១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៦-២០៣១។
មុនថ្ងៃបោះឆ្នោត អាជ្ញាធរឃុំ និងក្រុមរៀបចំការបោះឆ្នោតបានបញ្ចប់ការរៀបចំតាមផែនការ។ ការិយាល័យបោះឆ្នោត ត្រូវបានបង្កើតឡើង នៅមជ្ឈមណ្ឌលវប្បធម៌ភូមិ ឬកន្លែងជួបជុំសហគមន៍ ដើម្បីធានាភាពងាយស្រួលសម្រាប់ប្រជាជន។ បដា ពាក្យស្លោក និងទង់ជាតិត្រូវបានដាក់តាំង និងព្យួរ តាមបណ្តោយផ្លូវសំខាន់ៗ និងនៅក្នុងការិយាល័យបោះឆ្នោត ដែលរួមចំណែកដល់បរិយាកាសដ៏ឧឡារិកសម្រាប់ព្រឹត្តិការណ៍របស់ប្រទេសជាតិនេះ។
ដោយសារតែទីតាំងពិសេសរបស់ឃុំកោះ នេះ ដែលស្ថិតនៅកណ្តាលទន្លេ ការងាររៀបចំការបោះឆ្នោត នៅឃុំមិញចូវ (Minh Chau) ត្រូវបានរៀបចំផែនការយ៉ាងល្អិតល្អន់។ វិធានការសន្តិសុខ សម្រាប់ប្រអប់បោះឆ្នោត ឯកសារបោះឆ្នោត និងការធ្វើដំណើរបស់ក្រុមបុគ្គលិករៀបចំការបោះឆ្នោត ត្រូវបាន រៀបចំទុកជាមុន។ បើចាំបាច់ ប្រអប់បោះឆ្នោតបន្ថែមត្រូវបានប្រើ ដើម្បីបម្រើអ្នកបោះឆ្នោតវ័យចំណាស់ អ្នកជំងឺ ឬអ្នកដែលមិនអាចមកការិយាល័យបោះឆ្នោតដោយផ្ទាល់។
ពិធីគោរពទង់ជាតិ និងពិធីបើកនៃការបោះឆ្នោតបានធ្វើឡើងនៅព្រឹកព្រលឹមនេះ ថ្ងៃទី១៥ ខែមីនា។
ចាប់ពីព្រឹកព្រលឹមនៅថ្ងៃបោះឆ្នោត អ្នកបោះឆ្នោតជាច្រើន នៅក្នុងភូមិនានា បានមានវត្តមាននៅការិយាល័យបោះឆ្នោត។ បន្ទាប់ពីពិនិត្យមើលបញ្ជីឈ្មោះ អ្នកបោះឆ្នោត ទទួលសន្លឹកឆ្នោតរបស់ពួកគេ ហើយបានបន្តជ្រើសរើសបេក្ខជន តាមបទប្បញ្ញត្តិ។ ដំណើរការបោះឆ្នោត ត្រូវបានរៀបចំយ៉ាងល្អិតល្អន់ ដោយធានានូវគោលការណ៍ប្រជាធិបតេយ្យ តម្លាភាព និងភាពស្របច្បាប់។
គេដឹងថា ការិយាល័យបោះឆ្នោតឃុំកោះមិញចូវ (Minh Chau) មានអ្នកបោះឆ្នោតចំនួន ៤.៦៣០ នាក់ ដែលអ្នកបោះឆ្នោតចាស់ជាងគេ មានអាយុ ១០០ឆ្នាំ និងអ្នកបោះឆ្នោតក្មេងជាងគេ មានអាយុ ១៨ឆ្នាំ។ អ្នកបោះឆ្នោតភាគច្រើន នៅឃុំកោះមិញចូវ (Minh Chau) គឺជាកសិករ ដូច្នេះជីវិតរបស់ពួកគេជាប់ទាក់ទងនឹងវាលទំនាបទន្លេ។ ដូច្នេះ អ្នកបោះឆ្នោតជាច្រើន បានឆ្លៀតឱកាសបោះឆ្នោតមុន ហើយត្រឡប់ទៅធ្វើការរបស់ពួកគេវិញ ។ ទោះជាយ៉ាងណាក៏ដោយ ទោះបីជារវល់ជាមួយការាងរប្រចាំថ្ងៃក៏ដោយ ក៏ប្រជាជននៅតែចាត់ទុកថា ការចូលរួមក្នុងការបោះឆ្នោតជាទំនួលខុសត្រូវដ៏សំខាន់មួយ របស់ប្រជាពលរដ្ឋម្នាក់ៗ។ គ្រួសារជាច្រើន បានទៅបោះឆ្នោតជាមួយគ្នា ចាប់ពីអ្នកបោះឆ្នោតចាស់ រហូតដល់ អ្នកបោះឆ្នោតវ័យក្មេង ដែលចូលរួមក្នុងការបោះឆ្នោតជាលើកដំបូង។
ទិដ្ឋភាពដ៏រីករាយ និងរស់រវើក នៅក្នុងតំបន់ចែកសន្លឹកឆ្នោត។ រូបថត៖ កុងដាត / VNP
ក្នុងរយៈពេលបោះឆ្នោត ក្រុមរៀបចំការបោះឆ្នោត នៅការិយាល័យបោះឆ្នោត បានណែនាំអ្នកបោះឆ្នោតជាប្រចាំ ឱ្យអនុវត្តតាមនីតិវិធីត្រឹមត្រូវ។ សន្តិសុខ និងសណ្តាប់ធ្នាប់នៅការិយាល័យបោះឆ្នោតត្រូវបានរក្សាឱ្យមានស្ថេរភាព។ ហេតុនេះ ការបោះឆ្នោតមូលដ្ឋានបានដំណើរការទៅដោយរលូន ដោយគ្មានស្ថានភាពស្មុគស្មាញណាមួយឡើយ។សេចក្តីរីករាយរបស់អ្នកបោះឆ្នោត នៅពេលពួកគេបានបោះឆ្នោត។
សម្រាប់ប្រជាជននៅឃុំមិញចូវ (Minh Chau) ថ្ងៃបោះឆ្នោតមិនត្រឹមតែជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសមួយ ដើម្បីបង្ហាញពីទំនួលខុសត្រូវរបស់ពួកគេចំពោះការអភិវឌ្ឍមូលដ្ឋាន ផងដែរ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ឃុំកោះនេះ បានមានការផ្លាស់ប្តូរជាច្រើន ខាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សាលារៀន មជ្ឈមណ្ឌលសុខភាព និងជីវិតរបស់ប្រជាជន។ ដូច្នេះ អ្នកបោះឆ្នោតរំពឹងថា អ្នកជាប់ឆ្នោតនឹងបន្តយកចិត្តទុកដាក់ និងលើកកម្ពស់គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដោយធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជននៅក្នុងតំបន់កាន់តែប្រសើរឡើង។
ដំណើរការបោះឆ្នោតមានភាពសប្បាយរីករាយ ប៉ុន្តែមានភាពម៉ឺងមាត់ សុវត្ថិភាព និងស្របច្បាប់។
ក្នុងពេលព្រឹកថ្ងៃនេះ អ្នកបោះឆ្នោតភាគច្រើននៅក្នុងឃុំបានបញ្ចប់ការបោះឆ្នោតរបស់ពួកគេ។ ការិយាល័យបោះឆ្នោតបានបន្តពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត ដោយធានាថាគ្មានអ្នកបោះឆ្នោតណាម្នាក់ មិនចូលរួមក្នុងការបោះឆ្នោត តាមបទប្បញ្ញត្តិ។ ក្នុងករណីពិសេស ក្រុមរៀបចំការបោះឆ្នោត បាននាំយកប្រអប់សឆ្នោតបន្ថែមទៅកាន់កន្លែងរស់នៅរបស់អ្នកបោះឆ្នោត ដើម្បីអនុញ្ញាតឱ្យអ្នកបោះឆ្នោតបំពេញសិទ្ធិបោះឆ្នោតរបស់ពួកគេ។
ថ្ងៃបោះឆ្នោតនៅឃុំកោះមិញចូវ (Minh Chau) បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏មានសណ្តាប់ធ្នាប់ និងម៉ឺងម៉ាត់ និងស្របតាមច្បាប់។ សន្លឹកឆ្នោតនីមួយៗ ឆ្លុះបញ្ចាំងពីការចូលរួមដោយផ្ទាល់របស់ប្រជាជននៅ ក្នុងជីវិតនយោបាយរបស់ប្រទេស និងរួមចំណែកដល់ការជ្រើសរើសបេក្ខជន ដែលតំណាងឱ្យឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រជាជន៕
អត្ថបទ និងរូបថត៖ កុងដាត / VNP ប្រែសម្រួលដោយង្វៀនយ៉ាង